តាមសេចក្តីរាយការណ៍នៅរសៀលថ្ងៃទី២៨នេះបានអោយដឹងថា អធិការនគរបាលស្រុកអន្លង់វែង បានចាប់ខ្លួនបុរសវ័យ៦៩ឆ្នាំម្នាក់ នៅវេលាម៉ោងប្រហែល១២ ថ្ងៃត្រង់ ដោយមិនដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ រហូតមកដល់លា្ងចថ្ងៃដដែលនេះ។

ប្រភពបានអោយដឹងថា បុរស់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះ មុត-អឹមឬ(មុត-អៀម) អាយុ៦៩ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ប្រភពបន្តថា នៅព្រឹកកើតហេតុនេះ គេសង្កេតឃើញមានរថយន្តប៉ូលីសបើកតាមដង់ផ្លូវ ភូមិអូរអំបិលហើយបានឈប់នៅមុខផ្ទះរបស់លោក មុតអឹម ហើយគេឃើញលោកអឹមចេញមកជួបប៉ូលីសក៏ត្រូវបានប៉ូលីសចាប់ដាក់រថយន្តដោយមិនបានដឹងពីមូលហេតុពិតប្រាកដយ៉ាងណានោះទេ។
នៅម៉ោង៥និង១២នាទីល្ងាចដដែលនេះ អ្នកយកព័ត៌មានយើងបានទទួលទូរស័ព្ទពីភរិយារបស់លោក មុត-អឹម ដោយលោកស្រីបានរៀបរាប់ទាំងសម្លេងយំក្តុកក្តួលអួលដើមករថា កាលពីព្រឹកមិញប្តីរបស់លោកស្រីបានទទួលបញ្ជាពីថ្នាក់លើដែលជាអ្នកនៅរាជធានីភ្នំពេញ អោយប្តីលោកស្រីដើរថតរូបប្រជាពលរដ្ឋដើម្បីយកទៅធ្វើកាតសមាជិកគណបក្សប្រជាជនកម្ពុជា តែរហូតដល់ម៉ោង១២ថ្ងៃត្រង់ស្រាប់តែប៉ូលីសមកចាប់ប្តីលោកស្រី ដោយចោទថា ប្តីលោកស្រីដើរថតរូចប្រជាពលរដ្ឋមិនមានការអនុញ្ញាតិពីអាជ្ញាធរដែនដី។
លោកស្រីបន្តថា ប្តីរបស់គាត់មិនមានទួនាទីអ្វីក្នុងជួររដ្ឋាភិបាលនោះទេ តែដោយមានអ្នកធំនៅភ្នំពេញគេដឹងថា ប្រជាពលរដ្ឋនៅភូមិអូរអំបិលនេះ គាំទ្រគណបក្សប្រជាជនទើបមានគេប្រើគាត់អោយជួយថតរូបពលរដ្ឋជាង៣រយគ្រួសារខាងលើបើម្បីធ្វើកាតចូលជាសមាជិកបក្ស។
លោកស្រី សាមុតរ៉ា បានបង្ហើបបន្ថែមថា កាលពីពេលថ្មីៗកន្លងទៅនេះ ពួកគាត់បានលើកស្លាកគណបក្សប្រជាជនកម្ពុជានៅភូមិអូរអំបិល តែត្រូវបានបុរស់ម្នាក់ឈ្មោះ រតនាវង្ស នាំគ្នាមកវាយទំលាក់ចោល ហើយថែមទាំងគំរាមកំហែងដល់ប្រជាពលរដ្ឋនៅទីនោះមិនអោយលើកស្លាកគណបក្សប្រជាជនទៀតទេ។ លោកស្រីបន្ថែមថា ប្តីរបស់គាត់ត្រូវយកឈ្មោះនិងរូបថតប្រជាពលរដ្ឋទៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ស្អែកនេះ តែមិនទាន់បានយកទៅផងត្រូវប៉ូលីសចាប់ខ្លួនបាត់ទៅហើយ។
ភរិយារបស់លោក មុត-អឹម (ឬមុត-អៀម) និងប្រជាពលរដ្ឋភូមិអូរអំបិលជាង៣រយគ្រួសារសូមសំនូមពរទៅសម្តេច ហ៊ុន-សែន មេត្តាជួយប្តីគាត់ផងព្រោះប្តីគាត់អត់មានធ្វើអីខុសទេ ជាពិសេសប្រជាពលរដ្ឋក្រីក្រទាំងជាង៣រយគ្រួសារ ដែលរស់ក្រោមគំនាបអ្នកមានអំណាចក្នុងស្រុកអន្លង់វែង។
អ្នកយកព័ត៌មានយើងពុំទាន់ អាចសុំការបំភ្លឺពីអធិការនគរបាលស្រុកអន្លង់វែងបានទេ នៅល្ងាចថ្ងៃទី២៨ដដែលនេះ៕ដោយ៖ ផ្លុង-រ៉េត






កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
មនុស្សមួយគ្រួសារមានគ្នាបីនាក់ ត្រូវបានឃាត្តករសម្លាប់ចងផ្អោបគ្នា និងដុតទាំងផ្ទះទាំងមនុស្សបំផ្លាញភស្តុតាង នៅយប់រំលងអាធ្រាត្យ ថ្ងៃទី២០ឈានចូលទី២១ ខែវិច្ឆកា ឆ្នាំ២០១៤នេះ ដែលគ្រួ...Read more
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
| ថ្ងៃនេះ | 433 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1880 | នាក់ |
| ខែនេះ | 53675 | នាក់ |
| ឆ្នាំនេះ | 270767 | នាក់ |
| សរុប | 57622163 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

