អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 29 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 10:13 នាទី ចំនួនអានៈ 1614

លោក មុត​-អៀម​ អាយុ​៦៩​ឆ្នាំ រស់​នៅ​ភូមិ​អូរ​អំ​បិល ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង ត្រូវ​បាន​អធិ​ការ​នគរ​បាល​ស្រុក​អន្លង់​វែង ឃាត់​ខ្លួន​នៅ​វេ​លា​ម៉ោង​១២​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ២០១៣ ពី​បទ​ឆបោក​លុយ​ប្រ​ជា​ពលរដ្ឋដែល​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា។

លោក​ ស៊ុយ-សេង អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌​មាន​យើង​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែមិថុនានេះថា លោក​បាន​ចាប់​បុរសជា​ប្រ​ជា​ពលរដ្ឋ​​ម្នាក់​ខាង​លើ​​ពី​បទ​ឆបោក ហើយ​លោក​បាន​បញ្ជូន​ទៅ​សាលា​ដំ​បូង​ខេត្ត​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២៨​មក​ម្លេះ។ លោក​អធិការ​បន្ថែមថា ខាង​ប៉ូលីស​ចាប់​ខ្លួន​អ្នក​ឆបោក​លុយ​មិន​មែន​ចាប់​អ្នក​ការសែតទេ បើ​ចង់​ដឹង​រឿង​លំ​អិត​សួរ​ទៅ​តុលា​ការ​ចុះ។

លោក កូយ​-កាន់យ៉ា ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៩ដដែល​នេះថា បុរស់​ម្នាក់​ដែល​ប៉ូ​លីស​ចាប់​ខ្លួន​បញ្ជួន​មក​តុលា​ការ​ខាង​លើ​នេះ គឺ​មាន​ពាក្យ​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ចោទថា លោក​មុត-អៀម នេះ​បាន​ឆបោក​ប្រាក់​ពី​ប្រ​ជា​ពល​រដ្ឋ២​លើក គឺ​​លើ​ក​ទី​០១​ចំនួនជាង​៤០​ម៉ឺន​រៀល លើក​ទី​២ជាង​៣០​ម៉ឺន​រៀល។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​អំ​បិល​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង ជាង​៣០​គ្រួសារ​បាន​ផ្តល់​បទ​សំ​ភាសន៍អោយ​អ្នក​សារ​ព័ត៌​មាន​យើង​នៅ​មុខ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​អន្លង់​វែងថា លោក​មុត​-អៀម​ ជា​មនុស្ស​ស្លូត​ត្រង់​មិន​មែន​ជា​ជន​ឆបោក​ដូច​ការ​ចោទ​ខាង​លើ​ទេ។ ពួក​គាត់​បន្ត​ថា ប្រាក់​ដែល​លោក ​មុត-អៀម​ បាន​ទទួល​ពី​ប្រ​ជា​ពល​រដ្ឋ​នោះ​គឺ​ពល​រដ្ឋ​បាន​រៃ​អោយ​គាត់​ក្នុង​មួយ​គ្រួសារ​ចំ​នួន​៥ពាន់​រៀល ៣ពាន់​រៀល ដែល​ជា​ឈ្មួល​អោយ​គាត់​ជួយ​ថត​រូប​ផ្តិត​រូប​អោយ​ពួក​គាត់ ព្រោះ​លោក​ អៀម​មាន​កាមេរា ហើយ​ពួក​គាត់​មិន​ចង់​ចំ​ណាយ​ពេល​ទៅ​ថត​ម្នាក់​ម្តង់នៅ​ឯស្រុក​អន្លង់​វែង។

ពល​រដ្ឋ​បាន​បញ្ជាក់​បន្ថែមថា គាត់​អោយ​លោក មុត-អៀម ថត​រូប​ពួកគាត់​ទាំង​ផ្ទះ​ទាំងគ្រួសារ ដើម្បី​យក​ទៅ​ភ្នំ​ពេញ​ជូន​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែនដើម្បី​អោយ​ជួយ​អន្ត​រាគមន៍​អោយ​ពួកគាត់​មាន​ដី​ល្លី​នៅ​ពិត​ប្រ​កដ និង​សុំ​អោយ​ពួក​គាត់​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក​ស្រី​ សាមុតរ៉ា និង​កូន​ក្នុង​បន្ទប់​គ្រួសារ​៨នាក់​ សូម​សំ​នូម​ពរ​ទៅ​សម្តេច​ ហ៊ុន-សែន​ និង​លោក​ជំ​ទាវ​អោយជួយ​រក​យុ​ត្តិធម៌​អោយ​ពួគាត់​ផង​ ព្រោះ​នេះជា​ការ​ចោទ​ប្រ​កាន់​ដោយ​អយុត្តិ​ធម៌សំ​រាប់​ក្រុម​គ្រួសារ​របស់គាត់។

លោក អ៊ុក-សុភារិន្ទ ចាង​ហ្វាង​កាសែត​ក្រុង​សៀម​រាប បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៩​នេះ​ថា កូន​ចៅ​របស់​លោក ពិត​ជាមិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នោះ​ទេ។ គាត់​គ្រាន់​តែ​ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​ពឹង​ពាក់​អោយ​ជួយ​ថត​រូប​ ហើយ​គេ​អោយ​លុយ​មួយ​គ្រួសារ​៣ទៅ​៥​ពាន់រៀល​ទៅ​គាត់​នោះ​វា​ជា​ថ្លៃ​ផ្តិត​រូប​ថត មិន​មែន​ឆបោកទេ។ លោក​សុភារិន្ទបាន​ន្ត​ថា លោក​បាន​ទំ​នាក់​ទំ​នង​តាម​ទូរស័ព្ទ​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​ខេត្ត​ឧត្តរ​មាន​ជ័យ​សុំ​ធានា​កូន​ចៅ​របស់​គាត់​អោយ​នៅ​ក្រៅ​ឃុំ​ តែ​លោក​ព្រះ​រាជ​អាជ្ញា​ថា មិន​បាន​ទេ បើមាន​ការ​អ្វី​ទាក់​ទង​ទៅ​លោក ហាង-សុភា ចៅ​ក្រម​ស៊ើប​សួរ​ចុះ។ លោក​សុភារិន្ទ បាន​អះ​អាង​ថា លោក​និង​ធ្វើ​លិខិត​ស្នាម​ទៅ​ក្រ​សួងព័ត៌មាន និង​សង្គម​ស៊ី​វិល​​ដើម្បី​អោយ​ជួយ​អន្តរាគមដោះ​លែង​កូន​ចៅ​លោក ព្រោះ​គាត់​ជា​មនុស្ស​ស្លូត​ត្រង់​គ្មាន​កំ​ហុស​ដូច​ការ​ចោទទេ។ លោក​សុភារិន្ទ ចាង​ហ្វា​កា​សែតក្រុង​សៀម​រាបសូម​អោយ​លោក​ព្រះ​រាជអាជ្ញា និង​លោក​ចៅ​ក្រម​សាលា​ដំ​បូង​ខេត្តឧត្ត​រមាន​ជ័យ​មាន​ត្តាពិចារណា​និង​ជួយ​ផ្តល់​យុត្តិ​ធម៌​ដល់​លោក មុត​-អៀម​ ផង​​៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1837ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1792ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1848ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1815ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2715ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1711ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2708ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1775ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1587ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន2267ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:09