បុរសកំសត់ម្នាក់ព្រាត់ប្រពន្ធកូនដែលខ្លួនធ្លាប់តែអោបក្នុងរង្វង់ដៃដ៏កក់ក្តៅ អស់រយៈពេលជាយូរឆ្នាំមកហើយ រហូតមានកូនដល់ទៅ៤នាក់ ដែលគេស្គាល់ថា បុរសរូបនេះជាអតីតកីឡាកររត់ប្រណាំងនៅខេត្តបាត់ដំបង ព្រោះតែប្រពន្ធនាំកូនរត់ចោលតូចចិត្តជាខ្លាំងបានផឹកស្រាស្រវឹងដេកដួលតាមចិញ្ចើមផ្លូវគ្មានទីពឹងហាក់អស់សង្ឃឹមក្នុងឆាកជីវិត។
តាមប្រភពពណ៍មានបានអោយដឹងថា បុរសរូបនេះជាជនពិការជើងខាងស្តាំផង ហើយតែងតែផឹកស្រាស្រវឹងដេកតាមផ្លូវស្ទើគ្រប់ទិសទី។ ប្រភពបន្តអោយដឹងថា បុរស់កម្សត់រូបនេះមានឈ្មោះ ថន ភេទប្រុស អាយុ៥៥ឆ្នាំ មានកូន៤នាក់ ប្រុសបីនាក់ ស្រីម្នាក់ រស់នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន។
តាមប្រភពពីឈ្មោះលោក ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុបបានរៀបរាប់ទាំងទឹកភ្នែកហូររលីងរលោងថា គាត់ធ្លាប់បានស្គាល់បុរសនេះដែរ គឺគាត់ដើរតែផឹកស្រាស្រវឹងដេកតាមថ្នល់ និងដេក តាមទាមស្រា ពេលស្រវឹងស្រាម្តងៗ ស្រែកឡូឡាថា តូចចិត្តណាស់ៗ កើតមកជាតិនេះខុសគេ ដោយប្រពន្ធសម្លាញ់ពេញបេះដូងនាងបាននាំ កូនរត់គេចចេញចោលទៅបាត់ មិនដឹងទៅរស់នៅទីកន្លែងណា ។ ប្រភពពីអ្នករត់ម៉ូតូឌុបបន្ត ទៀតថា កាលពីមុនបុរសពិការជើងស្តាំនេះ គឺជាកីឡាកររត់ប្រណាំងនៅខេត្តបាត់ដំបង តែឥឡូវនេះបានក្លាយទៅជាមនុស្សដើរផឹកស្រាស្រាតខោអាវ ដេកតាមថ្នល់ អត់មានគោលដៅទៅហើយ។
អ្នកភូមិជិតខាងកន្លែងបុរសម្នាក់ពិការជើងស្តាំ ដែលស្រវឹងដេកលើថ្នល់ នេះ និយាយប្រាប់អ្នកកាសែតប្រចាំការខេត្តប៉ៃលិនថា សូមឱ្យអ្នកកាសែតជួយរកកន្លែងណា ដែលមានអង្គការជនពិការឱ្យបុរសនោះរស់នៅផង ក្រែងលោគាត់មានពន្លឺរស្មីក្នុងជីវិតឡើងវិញ៕






នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
ពាក់ព័ន្ធនិងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
| ថ្ងៃនេះ | 561 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 2008 | នាក់ |
| ខែនេះ | 53803 | នាក់ |
| ឆ្នាំនេះ | 270895 | នាក់ |
| សរុប | 57622291 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 07:27 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

