ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបភាគច្រើនបានត្អូញត្អែថា ផ្លូវក្រោយផ្សាលើធំថ្មី ដែលជាផ្លូវសំរាប់អោយប្រជាពលរដ្ឋធ្វើដំណើរទៅទិញម្ហូបអាហារជាប្រចាំនោះ ត្រូវបានម្ចាស់ផ្ទះនៅជាប់ដងផ្លូវនេះដាក់ផ្ញើរម៉ូតូឡើងកកស្ទះ ដែលជាហេតុធ្វើអោយមានភាពលំបាកដល់ការធ្វើដំណើរចេញចូលទៅក្នុងផ្សា។
ប្រភពពីប្រជាពលរដ្ឋជាច្រើនបានរិះគន់ថា មិនគួរណាលោក ហុប-ថៃ ប្រធានផ្សារអនុញ្ញាតិអោយប្រជាពលរដ្ឋដែលមានផ្ទះជាប់ដងផ្លូវនេះដាក់កន្លែងផ្ញើម៉ូតូហៀហូរចូលដីចំណីផ្លូវដែលធ្វើអោយបាត់បង់ដីសំរាប់ពលរដ្ឋធ្វើដំណើរចេញចូលផ្សាដើម្បីទិញម្ហូបអាហារនោះទេ។ ពួកគាត់បន្តថា ម្ចាស់ផ្ទះអាចមានសិទ្ធិដាក់ផ្ញើម៉ូតូក្នុងដីផ្ទះដែលជាកម្មសិទ្ធិរបស់ខ្លូន មិនត្រូវរំលោភយកដីផ្លូវដើម្បីប្រកបរបរអាជីវកម្មផ្ទាស់ខ្លូននោះទេ។
ពលរដ្ឋម្នាក់បានប្រាប់អ្នកយកព័ត៌មានយើងថា កាលពីថ្ងៃអាទិត្យទី១៨ ខែសីហា ម្សិលមិញនៅក្រោយផ្សាលើមានការកកស្ទះយ៉ាងខ្លាំព្រោះមានប្រជាពលរដ្ឋជាច្រើនទៅទិញម្ហូបអាហារ។ ពលរដ្ឋរូបនេះបន្តថា ការកកស្ទះនេះគឺកើតឡើងពីការយកចំណីផ្លូវធ្វើជាការាសដាក់ផ្ញើម៉ូតូ។ គាត់បានបន្ថែមថា ក្រុមអ្នកដាក់ការាសផ្ញើម៉ូតូបានឆ្លៀតឱកាសតំឡើងថ្លៃពី៥រយរៀលទៅ១ពាន់រៀលក្នុងម៉ូតូមួយគ្រឿង ដោយអ្នកទទួលផ្ញើម៉ូតូទាំងនោះយកលេសថា ជិតដល់ថ្ងៃសែនក្បាលទឹកទើបពួកគេតំឡើងថ្លៃទុកអោយហើយ។
ប្អូនប្រុសម្នាក់មានវ័យប្រហែល២០ឆ្នាំ មានមាឌស្តើងកំពស់ប្រហែល១,៦៥ម៉ែត្រ សម្បុរស ដែលជាអ្នកទទួលផ្ញើម៉ូតូក្រោយផ្សាលើធំថ្មីបានអោយដឹងថា ពិតជាបានតំឡើងថ្លៃពី៥រយរៀលទៅ១ពាន់រៀលមែន ព្រោះជិតដល់ថ្ងៃសែនក្បាលទឹក។ ប្អូនប្រុសរូបនេះបន្ថែមថា មិនមែនឡើងថ្លៃតែកន្លែងគាត់ទេ កន្លែងផ្ញើកង់ម៉ូតូផ្សេងក៏ឡើងដែរ ហើយការដាក់ម៉ូតូហៀដល់លើផ្លូវព្រោះអ្នកផ្ញើមកច្រើន ដាក់ក្នុងផ្ទះមិនអស់ទើបហៀដល់លើផ្លូវខ្លះៗទៅ។
អ្នកយកព័ត៌មានយើងពុំអាចសុំការបកស្រាយពីលោក ហុប-ថៃ ប្រធានផ្សាលើបានទេនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣នេះ ព្រោះពេលទូរស័ព្ទចូលលោកកំពុងនៅកន្លែងធ្វើបុណ្យ ហើយលោកឆ្លើយតាមទូរស័ព្ទថា ˝អ្នកណាគេមានការអី ស្តាប់អត់បានទេ“ រួចបិទទូរស័ព្ទបាត់ទៅ។
ប្រភពពីអ្នកនៅក្រោយផ្សាលើម្នាក់លួចខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា ប្រហែលជាលោក ហុប-ថៃ បើកដៃអោយគេយកចំណីផ្លូវដាក់ម៉ូតូ ដើម្បីរកប្រាក់ចាយក្រៅ បានជាពួកអ្នកទទួលផ្ញើម៉ូតូទាំងនោះហ៊ានយកដីផ្លូវដាក់ផ្ញើម៉ូតូបែបនេះ ហើយម្យ៉ាងទៀតលោក ហុប-ថៃ នេះធ្វើប្រធានផ្សាច្រើនអណត្តិហើយមានរឿងអាស្រូវរាប់មិនអស់តែនៅតែអាចឈរជើងជាប់មិនដឹងជាខ្នងគាត់ក្រាសប៉ុណ្ណានោះទេ៕ ដោយ៖ ផ្លុង-រ៉េត






មានសេចក្តីរាយការណ៍ពីក្រុមអ្នកដឹកភ្ញៀវទេសចរណ៍មកថា នៅក្បែរប៉ុស្លិ៍យាមចាំចែកសំបុត្រខាងកើតនៃផ្លូវចូលប្រាសាទអង្គរវត្តត្រូវបានគេកកាយរណ្តៅដីថម្ងាយប្រហែល១០ម៉ែត្រពីមាត...Read more
កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
| ថ្ងៃនេះ | 561 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 2008 | នាក់ |
| ខែនេះ | 53803 | នាក់ |
| ឆ្នាំនេះ | 270895 | នាក់ |
| សរុប | 57622291 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 07:27 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

