លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 16 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 1800

លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណាត់ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​ម្តងណា​ឡើយ​។​

​នៅក្នុង​ខេត្តសៀមរាប គេ​សង្កេតឃើញ​លោក យិន ប្រសិទ្ធ បាន​ពង្រាយ​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ល្បាត​តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ​ដូចជា​នៅតាម​ផ្លូវ​លេខ​៦៧​មាន​មួយក្រុម ផ្លូវជាតិ​លេខ​៦៨​មួយក្រុម​ទៀត និង​នៅ​ចំណុច​ស្រុក​ពួក មួយក្រុម រហូតដល់​ចំណុច​ស្រុក​ជីក្រែង មួយក្រុម​ទៀត​។ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ ដែល​ចុះទៅ​បំពេញភារកិច្ច​ក្នុង​ខេត្តសៀមរាប បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ​ជាច្រើន ដូចជា​ឈ្មោះ ងួន បូរ៉ា ជាដើម​គឺ​ល្បីល្បាញ​បំផុត​ខាង​ ជំរិត​ឲ្យ​អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ​ចូល​បង់លុយ។​

នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯណោះ​វិញ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ​ត្រូវបាន​ដាក់​ប៉ុស្តិ៍​ជជុះ​និង ត្រៀម​រថយន្ត​សម្រាប់​ប្រដេញ​ឡាន​ដឹកទំនិញ​ទាំងឡាយណា ដែល​មិនបាន​ចូល​បង់លុយ​ឲ្យ ពួកគេ ហើយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​នៃ​ការដឹក ជញ្ជូន​ប្រេងសាំង​គេចពន្ធ​មកពី ស្រុក​សៀម ឆ្លងកាត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឡើងមក​កាន់​ខេត្តសៀមរាប ដើម្បី​លក់​​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​ដោយ​ក្រុម ឈ្មួញ​បាន​ប្រើប្រាស់​ទាំង​រថយន្ត នីសា​ន់ ឬ​រថយន្ត​ទួរីស ដឹក​តាម​ប៊ីដុង ក៏ដូចជា​ការ​ប្រើ​ប្រាស់​រ​​ថ​យន្ត​ស៊ីទែន មិនអាច​គេចផុត​ពី​ក្រសែភ្នែក​របស់​។

​កម្លាំង​ដែល​លោក យិន ប្រសិទ្ធ ចាត់តាំង​ឲ្យ​ចុះទៅ​ឈរជើង​តាមផ្លូវ​ជាតិ​សំខាន់ៗ​ក្នុង​ខេត្តសៀមរាប​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សុទ្ធតែជា​ជើង​កាប់​ដាវ ហើយ​មន្ត្រី​ខ្លះ​មិនមាន​ឈ្មោះ​ក្នុង​លិខិត​បេសកកម្ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះទេ ប៉ុន្តែ​អាច​ចុះ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ឬ​ប្រដេញ​ឡាន​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ​តាមតែ​អំពើ​ចិត្ត​។ មន្ត្រីនគរបាល​មួយចំនួន​បាន​ដេញថ្លៃ​ប៉ុស្តិ៍​ពី​លោក យិន ប្រសិទ្ធ ដើម្បី​ចាត់ចែង​ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ ឬ​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងតម្លៃ​២​ពាន់ ឬ​៤​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដូច្នេះ​ដើម្បី​បាន​លុយ​ឡើង​ឲ្យ​លោក យិន ប្រសិទ្ធ​គ្រប់​ចំនួន​និង​ទាន់ពេលវេលា មន្ត្រី​ទាំងនោះ​ត្រូវតែ​ព្យាយាម​ប្រមូល​តាម​គ្រប់​រូប​ភាពមិន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។​

​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្តល់​​សេចក្តីទុកចិត្ត​ឲ្យ​លោក យិន ប្រសិទ្ធ គ្រប់គ្រង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​នៅ​ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​គួរ​ឲ្យ​ខកចិត្ត​បំផុត ដោយសារតែ​លោក យិន ប្រសិទ្ធ គិតគូរ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​តាមរយៈ​ការចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ប្រដេញ​ឡាន​ដឹកទំនិញ​យកលុយ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន847ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1737ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1888ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1770ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1819ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2776ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន3015ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1607ដង វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1578ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1550ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      157នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1604នាក់
ខែនេះ    53399នាក់
ឆ្នាំនេះ   270491នាក់
សរុប   57621887នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:52