ប្រភពពីបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានលំនៅឋានក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងដូចៗគ្នាថាសព្វថ្ងៃនេះពួកគាត់មានការក្តៅ ក្រហាយយ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមមន្រ្តីនៃស្ថាប័នរដ្ឋាករទឹកស្វយ័តដោយហេតុថាសព្វថ្ងៃនេះប្រជាពលរដ្ឋមិនទាន់ត្រូវបានគេតបណ្តាញទឹកស្អាតឲ្យប្រើប្រាស់គ្រប់គ្រាន់នោះឡើយ។
ប្រជាពលរដ្ឋលើកឡើងថាភាពយឺតយ៉ាវក្នុងការតបណ្តាញទឹកស្អាតដែលធ្វើឲ្យប្រជាពលរដ្ឋមានការធុញទ្រាំនេះក៏ដោយសារតែមន្រ្តីរដ្ឋាករទឹកស្វយ័តឆ្លៀតឪកាស ប្រមូលលុយពីការតបណ្តាញទឹកពោលគឺតឲ្យចំពោះតែផ្ទះអ្នកមាន ប៉ុណ្ណោះ។ ប្រជាពលរដ្ឋបាននិយាយថាពួកគាត់បានទៅសុំពាក្សនៅអង្គភាពរដ្ឋាករស្វយ័តសៀមរាប ក្នុងគោលបំណងដើម្បីតបណ្ដាញទឹកស្អាតប្រើប្រាស់នឹងគេក៏ប៉ុន្តែរហូតមកដល់ពេលនេះអស់រយៈពេលជិត២ឆ្នាំមកហើយនៅមិនទាន់បានទឹកស្អាតប្រើប្រាស់ទៀត។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅម្តុំផ្សារដើមក្រឡាញ់ក៏ដូចជាផ្សារលើធំថ្មីបានបញ្ជាក់ទាំងបញ្ចេញកំហឹងដូចៗគ្នាថានៅក្បែរផ្ទះពួកគាត់មានពលរដ្ឋអ្នកមានលុយ មួយចំនួនបានស្នើសុំតបណ្ដាញទឹក ស្អាតប្រើប្រាស់ ដូចគាត់ដែរហើយយ៉ាងយូររយៈពេលតែ៥ទៅ ៧ថ្ងៃប៉ុណ្ណោះពួកគេនិងបានទឹកស្អាតប្រើប្រាស់ភ្លាមព្រោះពួកគេបាន ចំណាយលុយចាប់ពី១៥០ដុល្លារទៅ៥០០ដុល្លារទៅឲ្យភ្នាក់ងារតបណ្តាញ។
ក្នុងនោះដែរក៏មានផ្ទះវីឡានិងបុរីក៏ដូចជាសណ្ឋាគារមួយចំនួនបានចំណាយលុយរហូតដល់ទៅ១០០០ដុល្លារឯណោះ ដោយមិនចាំបាច់ទៅសុំដាក់ពាក្យដូចប្រជាពលរដ្ឋ ដទៃទៀតឡើយពោលគឺគ្រាន់តែទូរ ស័ព្ទ ប្រាប់ដល់មន្រ្តីរដ្ឋាករទឹក ទៅគេនិងចុះមកតបណ្តាញទឹកឲ្យបានប្រើប្រាស់យ៉ាងឆាប់បំផុត ។
ពាក់ព័ន្ធទៅនឹងបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំរស់នៅក្នុងក្រុងសៀមរាបមានការខឹងសម្បារប៉ុន្តែមិនដឹងថាទៅយំស្រែកប្រាប់អ្នកណានោះ កាលពីពេលកន្លងទៅ មន្រ្តីការិយាល័យទំនាក់ទំនងអតិថិជនគឺលោកថាប់សារ៉ាធ្លាប់បានឆ្លើយបដិសេធចំពោះសំណួររបស់អ្នកយកព័ត៌មានយើងដោយលោកបានបញ្ជាក់ថាចាំសួរលោកប្រធានសិន។ប៉ុន្តែទោះបីយ៉ាងនេះក្តីរហូតមកទល់នឹងពេលនេះហាក់នៅពុំទាន់មានដំណោះស្រាយណាមួយសម្រាប់ប្រជាពលរដ្ឋនោះឡើយ ពោលគឺប្រជាពលរដ្ឋណាដែលគ្មានលុយ នៅតែមិនទាន់បានទឹកស្អាតប្រើប្រាស់ដដែល។
បើតាមប្រភពព័ត៌មានពីមន្រ្តីសាលាក្រុងសៀមរាបបានឲ្យដឹងថាបើតាមគម្រោងការតបណ្ដាញប្រព័ន្ទទឹកស្អាតនេះគឺនិងធ្វើឲ្យរួចរាល់ជាស្ថាពរនៅក្នុងខែមិថុនាឆ្នាំ២០១៣ កន្លងមកនេះ។ប៉ុន្តែគេឆ្ងល់ថារហូតមកដល់ពេលនេះហេតុអ្វីក៏គម្រោងនៃការតបណ្តាញទឹកស្អាតនេះនៅតែមិនទាន់បញ្ចប់នោះដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋចោទប្រកាន់ ថាក្រុមមន្រ្តីរដ្ឋាករទឹកស្អាតខេត្តសៀមរាប ឆ្លៀតឪកាសរកលុយច្រកហោប៉ៅសិន។
ទាក់ទិននឹងរឿងរ៉ាវនេះដែរសារព័ត៌មានខ្មែរ៧មករាមិនអាច ស្វែងរកការបំភ្លឺពីមន្រ្តីអាជ្ញាធរក្រុងសៀមរាបបានទេ ។ប្រជាពលរដ្ឋក៏បាននាំគ្នាសំណូមពរដល់អជ្ញាធរខេត្ត សៀមរាបជាពិសេសឯកឧត្តមឃឹម ប៊ុនសុង អភិបាលនៃគណអភិបាលខេត្តសៀមរាប សូមឲ្យជួយចាត់វិធានការពន្លឿនការតបណ្តាញប្រព័ន្ធទឹកស្អាតរបស់អង្គភាពរដ្ឋាករ ទឹកស្វយ័តដើម្បីឲ្យប្រជាពលរដ្ឋបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នាផង៕






នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកកាសែតពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ធ្វើការនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ មិនយកប្រាក់មួយ នៅស្រុកកំណើត រប...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖
១- ក្រេវក្រោធ
២- រមិលគុណ
៣- ឬស្យា
៤- កំណាញ់
៥- មាយា
៦- អួតក្អេងក្អាង
៧- ពោលកុហក
៨- ប្រាថ្នាអាក្រក់
៩- យល់ឃើញខុស...Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
មនុស្សមួយគ្រួសារមានគ្នាបីនាក់ ត្រូវបានឃាត្តករសម្លាប់ចងផ្អោបគ្នា និងដុតទាំងផ្ទះទាំងមនុស្សបំផ្លាញភស្តុតាង នៅយប់រំលងអាធ្រាត្យ ថ្ងៃទី២០ឈានចូលទី២១ ខែវិច្ឆកា ឆ្នាំ២០១៤នេះ ដែលគ្រួ...Read more
| ថ្ងៃនេះ | 474 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1921 | នាក់ |
| ខែនេះ | 53716 | នាក់ |
| ឆ្នាំនេះ | 270808 | នាក់ |
| សរុប | 57622204 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:19 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

