មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឯករាជ្យមួយ ដើម្បីធានាថា ពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដនិងធានាការបោះឆ្នោតប្រព្រឹត្តទៅដោយ សេរី និងយុត្តិធម៌។
អនុសាសន៍ទាក់ទងនឹងការបង្កើតប្រព័ន្ធ ផ្សព្វផ្សាយជាតិឯករាជ្យនោះ មាន នៅក្នុងអនុសាសន៍ចំនួន១០ចំណុច ដែលCCHR ដាក់ក្នុងកំណត់ត្រាសង្ខេប និងត្រូវបានចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញាកន្លងទៅនេះ។
CCHR លើកឡើងថា ខ្លួនគាំទ្រនូវការបង្កើតប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ ឯករាជ្យមួយ ដោយលុបចោលច្បាប់ណាដែលមាន លក្ខណៈរឹតបណ្តឹងទៅលើខ្លឹមសារ និង បង្កើតស្ថាប័នគ្រប់គ្រងការចាក់ផ្សាយ ឯករាជ្យមួយ ទទួលខុសត្រូវចំពោះការចេញអាជ្ញាប័ណ្ណ និងធានាឲ្យបានថាស្ថានីយផ្សព្វផ្សាយព័ត៌មាននោះ បំពេញការងារ ដោយ សេរី ។
ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទូរទស្សន៍ចំនួន១១ក្នុងស្រុក មាននិន្នាការគាំទ្រគណបក្សកាន់អំណាច។ ទូរទស្សន៍រដ្ឋ មានចំនួនមួយ គឺទូរទស្សន៍ទទក តែក៏ត្រូវបានរិះគន់ថា ព័ត៌មានមានភាពលម្អៀងដែរ។ ទូរទស្សន៍ទាំង១១នោះ មានដូចជា ទូរទស្សន៍CNC CTN បាយ័ន SEATV អប្សរា ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប៉ុស្តិ៍លេខ៣ និងលេខ៩ជាដើម។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល បានរិះគន់ថា ទូរទស្សន៍ក្នុងស្រុកមួយចំនួនធំថា ផ្សាយព័ត៌មានមិនមានតុល្យភាពនិងមាននិន្នាការទៅ រកគណបក្សកាន់អំណាច។ តែទូរទស្សន៍ទាំងអស់នោះ លើកឡើងថា គេមានគោលការណ៍ផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយ ។ ពលរដ្ឋ បានរិះគន់យ៉ាងខ្លាំងទៅលើអ្នកអត្ថាធិប្បាយតាមទូរទស្សន៍មួយចំនួន ដូចជាទូរទស្សន៍ស៊ីអ៊ិនស៊ី និងទូរទស្សន៍បាយ័នជាដើម ដែល ធ្វើឲ្យគេលែងចង់មើលទូរទស្សន៍ទាំងនោះទៀត។
កន្លងទៅ អង្គការចំនួន ៤០ នៃបន្ទប់ស្ថានការ៍ក្នុងថ្ងៃបោះឆ្នោត រកឃើញថា ប្រព័ន្ធផ្សព្វផ្សាយជាពិសេស ទូរទស្សន៍ និងវិទ្យុមាន ភាពលម្អៀងខ្លាំងបំផុតទៅកាន់គណបក្សប្រជាជនកម្ពុជា និងបានបំពេញតួនាទីមួយមួយកាន់តែអាក្រក់ទៅ សម្រាប់ការបោះឆ្នោតនៅ កម្ពុជា។ អង្គការទាំងនេះ ជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយគោរពតាមគោលការណ៍សមធម៌ និងមានភាពសេរីដើម្បីឲ្យ ការបោះឆ្នោតក្រោយៗទៀត មានភាពសេរី និងយុត្តិធម៌ ។
ជាឧទាហរណ៍ កាលពីពេលប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រឡប់មកពីប្រទេសបារាំងវិញ មិនមានទូរទស្សន៍ ក្នុងស្រុកណា ហ៊ានផ្សព្វផ្សាយពីការវិលមកដល់នោះទេ។ ទូរទស្សន៍ទាំងនោះ លើកឡើងថា គេមានកាលវិភាគនៃការផ្សព្វផ្សាយ។
មិនទាន់មានការឆ្លើយតបយ៉ាងណាពី មន្ត្រីរដ្ឋាភិបាល ទាក់ទងនឹងការបង្កើតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាពិសេសទូរទស្សន៍ឯក រាជ្យមួយ នៅឡើយទេ ៕ប្រភពដើមពី ខ្មែរម្ចាស់ស្រុក






ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការសង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់ផ្ទះល្វែងលើដីខុសច្បាប់ ខណៈក្រុម ហ៊ុន...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
| ថ្ងៃនេះ | 157 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1604 | នាក់ |
| ខែនេះ | 53399 | នាក់ |
| ឆ្នាំនេះ | 270491 | នាក់ |
| សរុប | 57621887 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:48 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

