នៅសណ្ឋាគារបុរីអង្គរបានរៀបចំពិធីផ្លាស់ប្ដូមុខតំណែងប្រធានសាខាគយនិងរដ្ឋករខេត្តសៀមរាបក្រោមអធិតីភាព ឯកឧត្តម ឡាយឫទ្ធី អគ្គនាយកដ្ឋាននិងរដ្ឋករ និងមានការចូលរួមពីសំណាក់ឯកឧត្តម ឃឹមប៊ុនសុង អភិបាលនៃគណះអភិបាល ខេត្តព្រមទាំមន្ត្រីកងកម្លាំងប្រដាប់អាវុធមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
លោកសំភុំឬទ្ធីប្រធានចាស់ត្រូវបានតំឡើងការងារឲ្យទៅបំពេញនៅក្នុងអគ្គនាយកគយនិងរដ្ឋករកម្ពុជាវិញដោយឡែកលោក សុខដារ៉ាអនុប្រធានត្រូវបានប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋករកម្ពុជាបង្គាប់ជាប្រធាន ស្ដីទីសាខា គយនិងរដ្ឋករជំនួស។ឯកឧត្តមឃឹមប៊ុនសុងអភិបាលខេត្តសៀមរាបបានថ្លែងនៅក្នុងឱកាស នោះថារាជរដ្ឋាភិបាល កម្ពុជាក្នុងគោ នយោបាយចតុកោណដំណាក់កាលទី៣នេផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើសេវា។
ដូច្នេះមន្រ្តីគយ និងរដ្ឋាករជាពិសេសប្រធានស្តីទីទើបឡើងថ្មីត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបំពេញបានតាមតម្រូវការ។ឯកឧត្តមឃឹមប៊ុនសុងបានបញ្ជាក់ថាក្នុងនាមលោកជាអភិបាល ខេត្តនិងជាអាជ្ញា ធរក្នុងខេត្តសៀមរាបរូបលោកឈរនៅខាងប្រជាពលរដ្ឋជានិច្ចព្រោះអជ្ញាធរជាអំណាចរបស់ ប្រជាពលរដ្ឋជាអ្នកផ្ដល់ឲ្យ។
លោកសុខដារ៉ាអនុប្រធានដែលទើបនិងឡើងជាប្រធានស្ដីទីបានថ្លែងនូវអំណរគុណចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុដែល បានផ្ដល់នូវមុខតំណែងនេះជូនដល់លោក ហើយលោកនិងខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការ ជាមួយអាជ្ញាធរសមត្ថ កិច្ចពាក់ព័ន្ទដើម្បីរកចំណូលចូលរដ្ឋឲ្យបានគ្រប់ផែនការ។ឯកឧត្តមឡាយឬទ្ធីបានថ្លែងជំរុញ ឲ្យមន្រ្តីគយនិងរដ្ឋាករនៅក្នុខេត្ត សៀមរាបត្រូវយកចិត្តទុកដាក់គាងគរប្រមូលពន្ធជូនរដ្ឋ។
ក្នុងនោះមន្ត្រីគយត្រូវចុះត្រួតពិនិត្យនៅតាមកន្លែងណាដែលមានស្តុកទំនិញជាពិសេសពន្ធប្រេងសាំងដែលជាចំណូលពន្ធដ៏ធំ មួយ។ឯកឧត្តមបានបញ្ជាក់ផងដែរថាការ ប្រមូលពន្ធនៅក្រោយពេលបោះឆ្នោតហាក់ធ្លាក់បន្តិចតែលោករំពឹង ថាចំណូលពន្ធនឹងហក់ឡើង វិញក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់ផងដែរថាខេត្តសៀមរាបជាតំបន់ទេសចរណ៍មិនត្រូវឲ្យមានការលក់នូវសាំងដបនៅក្នុងក្រុង ទៀតទេវាអាចមានគ្រោះហានិភ័យណាមួយ កើតឡើង។បើសិនកើតមានគ្រោះអគ្គីភ័យនោះគឺជាកង្វល់ របស់អាជ្ញាធរដែរ។
ប៉ុន្តែបើទោះបីជាយ៉ាងណាក្ដីប្រជាពលរដ្ឋនៅក្រុងសៀមរាបបាននិយាយថាពួកគាត់នៅតែសង្កេតឃើញមានលក់នៅដបសាំង ពេញក្រុងដដែល។ពាក់ព័ន្ទទៅនិងការលើក ឡើងរបស់ឯកឧត្តមឡាយឬទ្ធីនៅក្នុងពិធី ផ្ទេភារកិច្ចប្រធាន សាខាគយថាខេត្ត មួយនេះចំណូលធំជាងគេគឺប្រេងសាំងនោះត្រូវបានគេរាយការណ៍ឲ្យដឹងថាផ្លូវ លេខ៦៨ពីច្រក អូស្មាច់មកក្រុងសំរោងកាត់ ស្រុកក្រឡាញ់មកសៀមរាបក៍ដូចច្រកជាំសាង៉ាំចូលមកស្រុកអន្លង់វែងតាមផ្លូវលេខ៦៧មកសៀមរាប នោះគឺមានការរត់ពន្ទ ប្រេងសាំងគេចពន្ទ យ៉ាងគគ្រឹកគគ្រេងបំផុតក្នុងមួយយប់ៗមិនក្រោមពី២០គ្រឿង ឡានកូរ៉េ៥តោននោះឡើយចូលមកចែកចាយ ក្នុងខេត្តសៀមរាបនៅ នៅខណះពេលខេត្តសៀមរាបមាន ស្ថានីយ៍និងដេប៉ូលក់សាំងកំពុងកើតមានយ៉ាងស្អេកស្កះ បណ្ដាក់គ្នារដូច ខ្យងដែលគេមានការសង្ស័យថាយកសាំងសាំងគេចពន្ទមកលក់។
ប្រជាពលរដ្ឋនៅខេត្តសៀមរាបសង្ឃឹមថាប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាបដែលទើបនិងបានតំណែងថ្មីនិងចាត់វិធានការ បង្រ្កាបទំនិញគេចពន្ទក៍ដូចសាំងគេចពន្ទ ឲ្យបានជោកជ័យ៕ ប្រភពពី ខ្មែរ7មករា






តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យម...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំ...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
| ថ្ងៃនេះ | 396 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1843 | នាក់ |
| ខែនេះ | 53638 | នាក់ |
| ឆ្នាំនេះ | 270730 | នាក់ |
| សរុប | 57622126 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:24 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

