ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 2003

រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​៣​គ្រឿង​ត្រូវ​បាន​កម្លាំង​អធិ​ការនគរ​បាល​ស្រុក​ជី​គ្រែង​ធ្វើការ​បង្ក្រាប​បាន​ខណៈ​ពេល​កំពុង​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦​បម្រុង​ឆ្លង​កាត់​ទៅ​ខេត្ត​កំ​ពង់​ធំ​ ក្រោម​បញ្ជា​របស់​ព្រះរាជ​អាជ្ញា​សាលា​​ដំបូង​ខេត្ត​សៀម​រាប។

ប្រតិបត្ត​ការ​បង្រ្កាប​រថ​យន្ត​សេ​រី​ទំ​នើប​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​នេះ​បាន​ធ្វើ​ឡើង​នៅ​វេ​លា​ម៉ោង​១​រំ​លង​អា​ធ្រាត​ក្នុង​ថ្ងៃ​ទី​២៤​ខែតុ​លាឆ្នាំ​២០១៣ នៅ​ដង​ផ្លូវ​ជាតិ​លេខ​៦​ជិត​ព្រំ​ប្រទល់​ខេត្ត​កំពង់​ធំ​ស្ថិត​នៅ​ឃុំ​ល្វែង​ឬស្សី​ស្រុក​ជី​គ្រែង​ខេត្ត​សៀម​រាប​ ចំ​ណែក​ម្ចាស់​ឈើរត់​បាត់ដោយ​មិន​ដឹង​ពី​អត្ត​សញ្ញាណ។

មន្ត្រីន​គរបាល​ស្រុក​ជី​ក្រែង​ដែល​បាន​ចុះ​បំ​ពេញ​ការ​ងារ​បង្រ្កាប​ករណីរ​ថយន្ត​ដឹក​ឈើ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​របស់​លោក សំរិទ្ធសុខុន​ ព្រះ​រាជ​អា​ជ្ញា​រង​តំណាង​អយ្យការ​សា​​លា​ដំបូង​ខេត្ត ​ដែល​លោក​បាន​បញ្ជា​ឲ្យ​ប៉ូលីស​ដាក់​ប៉ា​រាស​កាក់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ដែល​បម្រុង​ឆ្លង​កាត់​តំ​បន់​ស្រុក​របស់​លោកគ្រប់​គ្រង។

មន្ត្រីន​គរបាល​បាន​បន្តថា​ក្រោយ​ពី​លោក​បាន​ទទួល​បញ្ជា​រួច​មក​លោក​បាន​ដាក់​កម្លាំង​ចាំ​ចាប់​តែ​ទម្រាំ​ចាប់​បាន​មាន​រយៈពេល​២​ម៉ោង​ ទើប​ឈាន​ទៅ​ដល់​ចំ​ណុច​ជោក​ជ័យ។​មន្ត្រី​នគ​របាល​ដដែល​បាន​បញ្ជាក់​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​ពុំ​មាន​ផ្លាក​លេខ​ទេ ទី១កាមរីបាឡែន​ព័ណខ្មៅ ទី២ហៃលេន​ឌ័រ និង​ទី៣​លុច​ស៊ិស​RX300​ពណ៍​ស្ករ​ដែល​សរុប​ឈើ​ក្រញូង​ទាំង​អស់​មាន​ចំនួន​១២៨ដុំ​ ស្មើ​១៨៩០​គីឡូ​ក្រាម​ ។ក្រោយ​ធ្វើ​ការ​​វាស់​វែង​ទាំង​ឈើ​និង​រថ​យន្ត​ខាង​ប៉ូលីស​បាន​​បញ្ជូន​ឲ្យ​ផ្នែក​​រដ្ឋ​បាល​​ព្រៃ​​ឈើ​​ជី​ក្រែង។​

ព្រះ​រាជ​អាជ្ញារងអមសាលា​ដំបូងខេត្តសៀម​រាបលោក សំរិទ្ធ​សុខុន បានថ្លែង​ឲ្យដឹង​ថា ​លោក​បាន​មក​ពី​ភ្នំ​ពេញ​ក៍​ប្រ​ទះ​ឃើញ​​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​បើក​បរ​បញ្ជាស់​ទិស​ជា​មួយ​​រថ​​យន្ត​​លោក​ហើយ​ដោយ​លោក​មាន​ការ​សង្ស័យ ភ្លាមៗ​នោះ​លោក​ក៍​បាន​បញ្ជា​កម្លាំង​នគរ​បាល​នៅ​ស្រុក​ជី​គ្រែង​ឲ្យ​ជួយ​កាក់​រថ​យន្ត​នោះ​ដើម្បី​ធ្វើ​ការ​ត្រូត​ពិនិត្យ ប៉ុន្តែ​ទម្រាំចាប់​បាន​រយៈពេល​ជិត​២ម៉ោង។

គេសង្កេត​ឃើញថា​ ក្នុង​ឆ្នាំ២០១៣​ រយៈពេល​១០​ខែ​នេះ​មេ​ព្រៃ​សៀម​រាប​នៅ​មិន​ទាន់​បាន​បង្ហាញ​នូវ​ស្នា​ដៃ​បង្ក្រាប​សកម្មភាព​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​មួយ​ករណី​នៅ​ឡើយ​ទេ។​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រញូង​មក​ពី​ស្រុក​អន្លង់​វែងខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ហាក់​កើន​ឡើង​ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើ​ប្រាស់​នូវ​រថ​យន្ត​សេ​រី​ទំ​នើបៗ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​បាន​ដោយ​សុវត្ថិ​ភាព​ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ឈ្មួញ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​រថ​យន្ត​អ្នក​កាសែត បុក​រថ​យន្ត​អ្នក​កាសែត​ជា​ដើម។

 ​

សូមបញ្ជាក់​ផង​ដែរ​ថា រាល់បទ​ល្មើសព្រៃឈើដែលសមត្ថកិច្ចបង្ក្រាបបានហើយបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋ​បាលព្រៃ​ឈើ​​ជីគ្រែងក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀម​រាប​ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់នោះលោកនាយ​ផ្នែក​ឈ្មោះ សូ-ផល្លា តែងតែមានចេតនារារាំងមិនឲ្យអ្នកកាសែត​ ​ថតរូប​រថ​យន្ត​ដឹក​ឈើ មិន​អោយ​ថត​រូប​ឈើ​ដែល​ចាប់​បាន​នោះឡើយធ្វើឲ្យមានការរិះគន់យ៉ាង​ខ្លាំងអំ​ពី​បញ្ហា​ទាំង​នេះ​។

ជាក់ស្តែង​អ្នក​កាសែត​​២រូប​ទៅ​សុំ​ថត​រូប​រថ​យន្ត​ដឹក​ឈើ​និង​ឈើ​ដែល​ចាប់​បាន​ខាង​​លើ ​តែ​ត្រូវ​បាន​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​រារាំងមិន​អោយ​ថត​រូប សូម្បី​តែ​លោក​ ថៃ-គឹម​សុង នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​នេះក៏និយាយថា មិ​ន​ហ៊ាន​អោយ​ថត​រូប​ដែរ អោយ​អ្នក​កាសែត​ទូរ​ស័ព្ទ​សុំ​ការ​អនុញ្ញាតពី​នាយ​ផ្នែក​ តែ​លោក​សូផល្លា​នាយ​ផ្នែក​មិន​ព្រម​លើ​ក​ទូរ​ស័ព្ទតាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​២​រសៀល​។ អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​ទូរស័ព្ទ​ទៅ​នាយ​រង​ខណ្ឌ​ នាយ​ខណ្ឌ ទើប​លោក​ទាគឹមសុទ្ធ​នាយ​ខណ្ឌ​អោយ​ជិះ​រថ​យន្ត​បក​ពី​ស្រុក​ជី​ក្រែង​មក​យក​របាយ​ការណ៍នៅការិយា​ល័យ​ដែល​មាន​ទី​តាំង​នៅ​​សាលាខេត្ត​ថ្មីឯក្រុង​សៀម​រាប​វិញ។ គ្រាន់​តែ​ចំ​នួន​ឈើ​និង​ចំ​នួនទម្ងន់​ឈើ​ក្រញូង​ដែល​ចាប់​បាន​ អ្នក​សារ​ព័ត៌​ត្រូវ​ចំ​ណាយ​ពេល​តាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​៤រសៀល និង​ចំ​ណាយ​សាំង​រថ​យន្ត​អស់​ជាង១០លីត្រ ត្រឡប់​ចុះ​ឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១០០​គឺ​ឡូ​ម៉ែត្រ បើ​បែប​នេះ​តើ​ប្រ​ទេស​ជាតិ​និង​ក្លាយ​ទៅ​ជា​យ៉ាង​ណាទៅ​ថ្ងៃអនាគត់?

ប្រ​ភព​ព័ត៌មាន​មិនយក​ជា​​ផ្លូវ​ការណ៍​មួយ​បាន​លួចខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងថា សមត្ថ​កិច្ច​បាន​ដោះ​លែង​​ឈើ​ក្រញូង​មួយ​ចំ​នួន​ក្នុង​ចំ​ណោម​ឈើ​ដែល​ចាប់​បាន​ទាំង​បីរថ​យន្ត​ខាងលើ នេះ​ជា​ហេតុ​ដែល​អស់​លោក​មេ​ព្រៃ​ខាង​លើ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ឈើ​ដែ​ល​ចាប់​បាន​ខាងលើ។ (រូប​ដែល​ផ្សាយ​ក្នុង​អត្ថ​បទ​នេះ​ជា​រូប​ភាព​ដែល​អ្នក​យក​ព័ត៌មាន​យើង​ព្យាយាម​សុំ​ពី​ប៉ូលីស​សេដ្ឋ​កិច្ច​ ព្រោះ​មេព្រោះ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ទាំង​នេះ​ទេ)។

សូម​លោក​នាយក​រដ្ឋ​មន្រ្តី​ថ្មី ឬរដ្ឋាភិបាល​ថ្មី​មេត្តា ចំ​ណាយ​ពេល​១នាទីពិចារណាអំ​ពី​ទង្វើ​របស់​អស់​លោក​មេព្រៃ​នៅ​ខេត្ត​សៀម​រាប​ផង កុំ​ធ្វើ​អ្វី​ដែល​វា​អាក្រក់​មើល​ពេក ហូស​ហេតុ​ពេក ល្មម​ៗ​បាន​ហើយទាន៕ដោយ៖ វិចិត្រ + រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2424ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1768ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2526ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1817ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1790ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1894ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1743ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1803ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន2305ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2551ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      523នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1970នាក់
ខែនេះ    53765នាក់
ឆ្នាំនេះ   270857នាក់
សរុប   57622253នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 07:04