លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ សារឿន

ដោយៈ ផ្លុង-រ៉េត ភ្នំពេញ ថ្ងៃទី 28 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 12:17 នាទី ចំនួនអានៈ 1712

 លោក កឹម វិ​ក្រា ដែលជា អនុប្រធាន បាន​ឡើងមក​កាន់តំណែង​ជា ប្រធាន​អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជា ជំនួស​លោក ឡៅ សារឿន ប៉ុន្តែ​មកដល់​ម៉ោង​នេះ ភាព​អសកម្ម​និង​អំពើពុករលួយ ក្នុង​អង្គភាព​នេះ នៅតែ​គ្មាន​ការកែទម្រង់​នៅឡើយ​លើសពី​ឡៅ សារឿន​ទៅទៀត ។

មន្ត្រី​ជាច្រើន​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា លោក កឹម វិ​ក្រា កំពុងតែ​ដើរ​តាម​គន្លង​ចាស់ របស់លោក ឡៅ សារឿន ព្រោះ​គាត់​ធ្លាប់បាន​កាន់តំណែង ជា​អគ្គនាយករង ទូរគមនាគមន៍​កម្ពុ​ជា ឡើង​ដុះ​ស្លែ​ទៅហើយ គាត់​អាច​រៀនសូត្រ​តាម​បទពិសោធន៍ ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួកនិយម​ពី​លោក ឡៅ សារឿន បាន​យ៉ាង​ល្អឥតខ្ចោះ។ ជាក់ស្តែង​កាលពីពេលថ្មីៗនេះ​លោក កឹម វិ​ក្រា បានរៀបចំ​មនុស្ស​ជំនិត​របស់ខ្លួន ឲ្យ​កាន់តំណែងល្អៗ អាច​ប្រមូល​ផលប្រយោជន៍ យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​មន្ត្រី​ដែល​គ្មាន​ខ្សែ​ទុយោ ត្រូវ​គាត់​ទុក​នៅ​កន្លៀត​ជញ្ជាំង។

លោក កឹម វិ​ក្រា ដែល​បាន​ស្ថិតក្នុង​ចង្កោម នៃ​សំណុំរឿង​ពុករលួយ កាលពី​ជំនាន់​លោក ឡៅ សារឿន ដ៏​សំខាន់​ម្នាក់​ផងដែរ​នោះ កំពុង​រស់នៅ​យ៉ាង​ស្តុកស្តម្ភ លើ​គំនរ​ទ្រព្យសម្បត្តិ ខណៈដែល​ចំណូល​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា មានការ​ធ្លាក់ចុះ​ជា​លំដាប់ ការដោះដូរ​តំណែង​លោក ឡៅ សារឿន បាន​ធ្វើឡើង​បន្ទាប់ពី មានការ​តវ៉ា​ពី​សំណាក់​និយោជិត​ប្រមាណ ២០០នាក់ ហើយ​ក្រោយមក​លោក ឡៅ សារឿន បានចេញ​លិខិត​ផ្ទេរសិទ្ធិ ឲ្យ​អគ្គនាយករង​ម្នាក់​គឺ​លោក កឹម វិ​ក្រា ទទួលខុសត្រូវ​ជំនួស​គាត់ ដោយ​បញ្ជាក់​ក្នុង​លិខិត​ថា គាត់​ជាប់រវល់​ទៅ​ព្យាបាល​ជំងឺ​វៀតណាម។ លោក កឹម វិ​ក្រា បាន​ដឹកនាំ​ស្ថាប័ន​មួយ​នេះ ច្រើន​ឆ្នាំ​មកហើយ តែ​មិនមាន​ការរីកចម្រើន​ទេ។

ចំពោះ​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗ ជា​រៀងរាល់ឆ្នាំ​គឺ​បុគ្គលិក ត្រូវតែ​ទទួលបាន ២០ ភាគរយ​នៃ​ការលើកទឹកចិត្ត ឬមួយ​ក៏​លុយ​អតីតភាព​ការងារ ដែល​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​បុគ្គលិក​និយោជិត ក៏ត្រូវ​ថ្នាក់លើ កេងប្រវ័ញ្ច​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន មិនបាន​បើក​ឲ្យ​បុគ្គលិក​នោះទេ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស៊ើបអង្កេត​ករណីនេះ ប៉ុន្តែ​មិនទាន់មាន​ចំណាត់ការ លើ​ជន​ពុករលួយ​នៅឡើយ​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប   អាន3147ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1618ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន2412ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1799ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1735ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1771ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1871ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1871ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1889ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1818ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      447នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1894នាក់
ខែនេះ    53689នាក់
ឆ្នាំនេះ   270781នាក់
សរុប   57622177នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:56