លោក ជាប សៅ កំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដើរ ប្រមូលលាភសក្ការៈ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន តាមរយៈការឃុបឃិត បើកដៃឲ្យក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចូលប្រទេសកម្ពុជា យ៉ាងអនាធិបតេយ្យដូចជា នៅចំណុចផែឯកជននៅកោះខ្យង ខេត្តព្រះសីហនុ គេសង្កេតឃើញឈ្មួញ ដែលរកស៊ីដុះស្លែនៅទីនោះមានឈ្មោះ រ៉ា និងឈ្មោះតាលាវ បាននាំចូលទំនិញគេចពន្ធតាមផែឯកជន ហើយយកស្តុកទុកក្នុងផ្ទះ និងឃ្លាំងរបស់ពួកគេ មិនដែលមាននរណាហ៊ានប៉ះពាល់ទេ។
ក្នុងតួនាទីជាមេគយចល័ត បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រលោក ជាប សៅ បានប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យក្រុមឈ្មួញ ទាំងតូចទាំងធំ រកស៊ីដឹកជញ្ជូនទំនិញ គេចពន្ធខុសច្បាប់តាមដែនសមុទ្រ យ៉ាងអនាធិបតេយ្យបំផុត មិនដែលមានការបង្ក្រាបម្តងណាឡើយ ហើយបើទោះបីជាមានការផ្លាស់ប្តូរ មេគយចល័តរួចហើយក៏ដោយ ក៏លោក ជាប សៅ នៅតែជាមនុស្សត្រូវប៉ាន់ ដែលលោក កើត សុធារ៉ា ជាមេគយចល័តទើបឡើងថ្មីត្រូវការ ព្រោះលោក ជាប សៅ ជាមន្ត្រីដែលពូកែកាប់ដាវ កៀងគរក្រុមឈ្មួញឲ្យចូលបង់លុយ យកទៅផ្គត់ផ្គង់ឆ្នាំងបាយថ្នាក់លើ។
ឈ្មោះ រ៉ា និងឈ្មោះតាលាវ គឺជាឈ្មួញរកស៊ី ដឹកជញ្ជូនទំនិញគេចពន្ធធំជាងគេ រួមមានសាំងគេចពន្ធ ប្រេងម៉ាស៊ីន ទំនិញចម្រុះ គ្រឿងចាប់ហួយ និងភេសជ្ជៈជាដើម ដឹកជញ្ជូនតាមទូកធំៗ មកឡើងផែផ្ទាល់ខ្លួននៅក្រោយផ្ទះ រួចបញ្ជូនយកទៅស្តុកទុក និងបន្តចែកចាយ នៅតាមស្ថានីយ៍ប្រេង និងតាមដេប៉ូមួយចំនួន នៅទូទាំងខេត្តព្រះសីហនុ ហើយបន្តនាំទៅលក់ នៅតាមបណ្តាខេត្តមួយចំនួនទៀត។ ទូកធំៗមួយជើងៗរបស់ឈ្មោះ រ៉ា និងតាលាវ បានផ្ទុកទំនិញជាច្រើនប្រភេទ ដូចជាប្រេងសាំង និងប្រេងម៉ាស៊ីន បើគេវាយតម្លៃជាប្រាក់ពន្ធវិញ មិនតិចជាង ២ម៉ឺនដុល្លារអាមេរិកនោះទេ។
គេចង់ឃើញអង្គភាព ប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតស្រាវជ្រាវ ពីអំពើពុករលួយ របស់លោក ជាប សៅ ឡើងវិញផង ព្រោះអំឡុងពេលដែលលោក ជាប សៅ កាន់តំណែងជាមេគយចល័ត ទទួលផែនបង្ក្រាបបទល្មើសលើផ្ទៃទឹក គាត់បានប្រើប្រាស់តួនាទី ទៅប្រព្រឹត្តអំពើពុករលួយ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន មានដីផ្ទះវីឡា និងឡានប្រើប្រាស់មិនខ្វះ តាមរយៈការឃុបឃិតបិទភ្នែក ឲ្យក្រុមឈ្មួញទាំងតូចទាំងធំ ចូលខ្លួនទៅបង់លុយ ជាថ្នូរនៃការមិនបង្ក្រាប អំពើរត់ពន្ធទំនិញខុសច្បាប់។
នៅល្ងាចថ្ងៃទី១៦នេះយើងពុំអាចសុំការបំភ្លឺពីលោក ជាបសៅ បានទេ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង៕






យោងតាមបណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡបានផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែចរាចរណ៍នៅទីផ្សាអាស៊ីយើងនេះ ដូចជាមាននៅក្នុងប្រទេស ចិន និងកំពុងបោះជំហានចូលមកកា...Read more
ទាហ៊ានកងពលលេខ៨បានសរសេលិខិតដាក់ក្នុងហឹបឆ្នោត ដែលនៅក្នុងលិខិតនោះគេបានលើកយកចំណុចមិនល្អ៧ចំណុច ដែលនាយទាហ៊ានធំៗរបស់គេបានប្រព្រឹត្តិកន្លងទៅ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់...Read more
ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប...Read more
| ថ្ងៃនេះ | 292 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1739 | នាក់ |
| ខែនេះ | 53534 | នាក់ |
| ឆ្នាំនេះ | 270626 | នាក់ |
| សរុប | 57622022 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:54 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

