មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​

ដោយៈ សៀ វិចិត្រ ក្រុង​ប៉ោយ​ប៉ែត ថ្ងៃទី 17 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 12:01 នាទី ចំនួនអានៈ 1680

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ជន​រង​គ្រោះ​ ​ដែល​ស្លាប់​មាន​ឈ្មោះ​វី​ ​បច្ចុប្បន្ន​ជា​ជាង​ ​មាស​នៅ​ផ្សារ​ត្រី ហើយ​ក្រោយ​ពី​ ​ស្លាប់​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​បូជា​នៅ​ឯ​ស្រុក​កំណើត​ ​ក្នុង​ខេ​ត្ដ​កំពង់​ចាម​ ​។ ប្រភព​បញ្ជាក់​ថា​ ​ការ​ដែល​រឿង​នេះ​មិន​មាន​ ​ការ​បែក​ធ្លាយ​ ​ព្រោះ​គ្រា​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ​បម្រុង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថ​កិច្ច​ម្ចាស់​គ្លី​និ​ក​បាន​សង​ប្រាក់​៥ពាន់​ដុល្លារ​ដើម្បី​បិទ​ការ​ខ្ចរខ្ចាយ​ទៅ​ខាង​ក្រៅ​ ​។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះជា​ជាង​ ​មាស​រូប​នេះ​បាន​ជិះ​ម៉ូ​តូ​ចេញ​ពី​កន្លែង​ ​ផឹក​ស៊ី​ ​ហើយ​ក៏​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ ​ដួល​បណ្ដាល​ឱ្យ​របួស​ផ្នែក​ដៃ​ធ្ងន់​គួរ​ស​ម​។​ពេល​នោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ ​បញ្ជូន​ជន​រង​គ្រោះ​ចូល​ទៅ​ព្យាបាល​នៅ​ ​គ្លី​និ​ក​មួយ​នេះ​ ​ព្រោះ​កន្លែង​ជន​រង​គ្រោះ​ ​ជួប​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ជិត​នឹង​គ្លី​និក​ ​។ ពេល​ចូល​ទៅ​ព្យាបាល​ ​និង​វះ​កាត់​ ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាមទារ​ឱ្យ​ គ្រូ​ពេទ្យ​ចាក់​ថ្នាំ​តេ​តា​ណុ​ស​ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​ ​ប៉ុន្ដែ​គ្រូ​ពេទ្យ​មិន​បាន​ ​ធ្វើ​តាម​សំណូម​ពរ​នោះ​ទេ​ ​។ បន្ទាប់​ពី​ ​នោះ​មក​ក្រុម​គ្រួ​ពេទ្យ​បាន​ចាប់​ផ្ដើម​វះ​ ​កាត់​ជន​រង​គ្រោះ​ ​ហើយ​ក៏​បណ្ដាល​ឱ្យ​ជន​ ​រង​គ្រោះ​ប្រកាច់​ស្លាប់បាតបង់ជីវិត​ ​ ​។

ជុំ​វិញ​ព័ត៌មាន​គ្រូ​ពេទ្យ​នៅ​គ្លី​និ​ក​ផ្សារ​ ​អ​គ្គៈ​ជ្រក​ក្រោម​ផ្ទះ​សំណាក់​ហង្ស​មាស​ ​ព្យាបាល​ជន​រង​គ្រោះ​ស្លាប់​ខាង​លើ​នេះ​ ​លោក​ឌិ​ត​ ​ឌី​ណា​ ​ម្ចាស់​គ្លី​និក​ ​និង​ជាម​ន្ដ្រី​ ពេទ្យ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​ផង​ ​នោះ​បាន​បដិសេធ​តាម​ទូរស័ព្ទ​នៅ​រសៀល​ ​ថ្ងៃ​ទី​១៦ ខែ​វិ​ច្ឆិ​កា​ថា​ ​គ្លី​និករ​ប​ស់​លោក​ ​មិន​មាន​ការ​វះ​កាត់​អ្នក​ជំងឺ​នោះ​ទេ​ ​ហើយ​ ​ក៏​បិទ​ទូរស័ព្ទ​ទៅ​ ​។

ដោយ​ឡែក​ទាក់ទិន​និង​ព័ត៌មាន​ការ​​ព្យាបាល​ជន​រង​គ្រោះ​ឱ្យ​ស្លាប់​ខាង​លើ​នេះ​ ​ដែរ​ ​មាន​សេចក្ដី​រាយ​ការណ៍​ឱ្យ​ដឹង​ដែរ​ ​ថា​ ​កាល​ពី​ជាង​២ឆ្នាំ​មុនបុរសជាមេ​ការ​ខា​រ៉ា​អូ​ខេ​ម្នាក់​នៅ​ហាង​ភ្នំ​មាស​ក៏​បាន​ស្លាប់​ ​នៅ​ក្នុង​គ្លី​និ​ក​នេះ​ដែរ​ ​បន្ទាប់​ពី​បុរសរង​គ្រោះ​ ​មិន​ស្រួល​ខ្លួន​ ​ហើយ​ចូល​ទៅ​ចាក់​ថ្នាំ​នៅ​ទី​នោះ​ធ្វើ​ឱ្យ​ប្រតិកម្ម​ថ្នាំ​ ​។ ក្រោយ​ពី​ស្លាប់​ ​គេ​បាន​ដឹង​ថា​ ​បុរសរង​គ្រោះ​ត្រូវ​បាន​កម្ម​ ​ករ​គ្លី​និ​ក​មួយ​នេះ​ដឹក​សព​យក​ទៅ​ទុក​ ​ចោល​នៅ​វ​ត្ដ​សូ​រិ​យា​រ៉ា​ម​ហៅ​វ​ត្ដ​ថ្មី​ ​។ កាល​នោះ​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ ​បាន​ចុះ​ផ្សាយ​ករណី​មួយ​នេះ​ ​ប៉ុន្ដែ​គេ​ពុំ​ ​ឃើញ​ម​ន្ដ្រី​ពាក់​ព័ន្ធ​ ​ពិសេស​ប្រធាន​ ​មន្ទីរ​សុ​ខា​បា​ល​ខេ​ត្ដ​មាន​វិធាន​ការ​ទៅ​លើ​ ​គ្លី​និ​ក​មួយ​នេះ​ទេ​ ​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន2225ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1654ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1811ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2333ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2091ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1653ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2235ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1653ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1800ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1594ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      330នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1777នាក់
ខែនេះ    53572នាក់
ឆ្នាំនេះ   270664នាក់
សរុប   57622060នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:41