ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកកាសែត

ដោយៈ សៀ វិចិត្រ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 18 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 06:05 នាទី ចំនួនអានៈ 1684

ជន​ដៃ​ដល់​ជិត១០នាក់ដឹកឈើខុសច្បាប់​ប្រើ​អំពើ​ហឹង្សា​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​វេលា​ម៉ោង​៩និង​៣០​នាទី​ យប់​ថ្ងៃទី​១៧ ខែ​ធ្នូ​ ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំ​ង​ប្រាសាទ ខាង​ត្បូង​រង្វង់​មូល​អូរ​ស្វាយ​ប្រ​ហែល​៨រយម៉ែត។

លោក ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុវណ្ណភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១៣នេះ​ថា កាលពី​វេលា​ខាង​លើ មាន​រថ​យន្ត​ម៉ាក​តាកូម៉ា ពណ៍​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង 2A-0257 ដឹក​ឈើ​ជា​ច្រើន​ឆ្លង​កាត់​រង្វង់​មូល​អូរ​ស្វាយ​ ចំ​ដៅ​ទៅ​ស្រុក​អន្លង់​វែង​តាម​ផ្លូវ​គ្រួស​ក្រ​ហម​ ក្រុម​​ហ៊ុន​រ៉ែ​ធ្យូង។ ដោយ​មាន​ការ​សង្ស័យ​លោក​បាន​បើ​រថ​យន្តម៉ាក​កាមរី​ឆ្នាំ​៩៣ ​មាន​គ្នា​៤​នាក់​តាម​ពី​ក្រោយ​ ហើយ​ស៊ី​ផ្លេ​ហៅ​សាក​សួរ​ព័ត៌មាន​ តែ​គ្រាន់​តែ​កូន​ចៅ​លោក​ចុះ​ពី​រថ​យន្ត​ភ្លាម​មិន​ទាន់​បាន​និយាយ​អ្វី​ផង​ ស្រាប់​តែ​មាន​មនុស្ស​ប្រុស​ប្រ​ហែល៨​នាក់​ ស្លៀក​ពាក់​ឈុត​ប៉ារ៉ា និង​ស្រី​ម្នាក់​ស្លៀក​រូបបាន​រត​មក​​វាយ​កូប​ចៅ​លោក​ដោយ​កណ្តាប់​ដៃ។ ឃើញ​ដូច​ឆ្នេះ​លោក រ៉េត​បាន​ចុះ​ពី​រថ​យន្ត​ទាញ​កាមេរ៉ាបំ​រុង​ថត​រូប តែ​ត្រូវ​បាន​ទាហ៊ាន​២នាក់​ដេញ​ប្រ​វាយ​ប្រ​តប់​​ក្នុង​គោល​បំ​ណង​ឆក់​យក​កាមេរ៉ា​បោក​ចោល តែ​លោក​បាន​អោប​កាមេរាជាប់​ ទើប​បណ្តាលអោយ​ទា​ហ៊ាន​ទាំង​នោះ​ចាប់​លោក​បោក​ទៅ​និង​ដី​គ្រួស​ក្រ​ហម​រហូត​ដាច់​ដៃ​ ដាច់​ជើងដូច​ក្នុង​រូប​ភាព។ ក្រុម​ជន​ល្មើស​ដៃ​ដល់​ខាង​លើ​បាន​ស្រក​ខ្លាំ​ងៗ​ថា ពួក​អា​អ្នក​កាសែត​ឯង​ហ៊ាន​ដេញ​ឡាន​ម៉េអឹម​ផង​រឺ អញ​ប៉េអឹម​?

លោក​រ៉េត​បាន​បន្តថា លោក​បាន​ខល​ទូរ​ស័ព្ទ​ទៅ​ឯក​ឧត្តម​នួន​នៅ រង​ភូមិ​ភាគ​៤ អោយ​ជួយ​អន្ត​រាគមន៍ ហើយ​ឯក​ឧត្ត​ម​នួន​នៅ​ថា បាន​ទូរ​ស័ព្ទ​អោយ​មេ​កង​ពល​គេ​ជួយ​ចាប់​ឡាន​ខាង​លើ​ហើយ។ ហើយលោក​ក៏បាន​រាយការណ៍ទៅ​លោក តង រង​ម៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដែ​រ​តែ​អកុសល់​ មេ​របស់​លោក​តង​ប្រាប់​ថា មិន​មាន​កម្លាំ​ង​ម៉េ​អឹម​នៅ​ស្នាក់​ការ​ទេ ព្រោះជាប់​រវល់​ទៅ​យាម​ឯ​ក្រុម​ហ៊ុន​ឯក​ជន​មួយ។

សហការីរបស់​លោក​រ៉េតបាន​រាយការណ៍សុំ​អោយ​លោក​ យូឧត្តម ពល​ទាហ៊ាន​វីរសេនាតូចលេខ៤៣ សុំ​អោយ​ជួយ​បិទ​បារាសឃាត់​រថ​យន្ត​បង្ក​ហេតុ​ខាងលើ​តែ​លោក​ឆ្លើយ​ថា លោក​នៅ​ឆ្ងាយ។ សហការី​រូប​នេះ​បាន​ខល​ទូរ​ស័ព្ទ​ទៅ​លោក លីស្រេង មេវី​រសេនាតូងលេខ៤២៣​ជា​ច្រើន​ដង​តែ​លោក​មិន​បាន​លើក​ទូរ​ស័ព្ទ​ទេ។

លោក ផ្លុង-រ៉េត​ ក៏បាន​ខល​ទូរ​ស័ព្ទ​រាយ​ការ​ណ៍​ជូន​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ឧត្តរមាន​ជ័យ​២​ដង​ដែរ​ តែ​លោក​មិន​បាន​លើ​ក​ទូរ​ស័ព្ទ​នៅ​បន្ទាប់​ពី​កើត​ហេតុ​ភ្លាមៗ។

លោក​រ៉េត​បាន​បញ្ជាក់ថា លោក​បាន​ចុះ​ស្រាវ​ជ្រាវ​យក​ព័ត៌មាន​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​អាស័យ​ដ្ឋាន​ខាង​លើ​អស់​រយៈពេល​៤​យប់​កន្លង​ទៅ​ហើយ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​នៅ​តំ​បន់​នេះ មាន​ការ​ខឹង​សម្បាមិន​សប្បាយ​ចិត្តរហូត​ មាន​ការ​បើក​ឡាន​ឆាប​ចុះ​ឆាប​ឡើង​ រហូត​មាន​អ្នក​យក​ឈ្មោះ​ជា​ប៉ូលីស​ព្រំ​ដែន​ យក​កាំ​ភ្លើ​ង​មកគំ​រាម​កំ​ហែង​រូប​លោក​ទៀត​ផង។

លោក​រ៉េត​សូម​សំនូម​ពរ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្តឧត្តរមាន​ជ័យ​មេត្តា​ជួយ​ចាប់​ជន​ដែដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ជា​ពិសេស​ឯក​ឧត្តម​ នួននៅ រង​ភូមិ​ភាគ​៤ ព្រោះ​តំ​បន់​ខាង​លើ​ជា​តំ​បន់​ទាហ៊ានកាន់​កាប់។

អ្នក​យក​ព័ត៌មាន​យើង​កំ​ពុង​តែ​ព្យា​យាមតាម​ដាន​​ស្រាវ​ជ្រាវករណី​ខាង​លើ​ក្នុង​ការ​វែក​មុខ​ជន​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ និង​ផ្លើម​ធំ ហ៊ា​ន​ប្រើ​អំ​ពើ​ហឹង្សា​លើ​អ្នក​កាសែត។ យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​សមត្ថ​កិច្ច​ពាក់​ពាន់​បាន​ទេនៅ​ព្រឹក​ដដែល​នេះ។ សូម​រង​ចាំ​អាន​ព័ត៌មាន​លំ​អិត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1793ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1571ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន3152ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1820ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2221ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1906ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1823ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1969ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1898ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1790ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      157នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1604នាក់
ខែនេះ    53399នាក់
ឆ្នាំនេះ   270491នាក់
សរុប   57621887នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:44