ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រើនស្ថាប័នបាននិយាយតៗគ្នាថា លោកគឹម-ឡេង ទាហ៊ានសឹករងបានកំពុងប្រព្រឹត្តិអំពើពុករលួយ ក្រោមក្រសែភ្នែកលោក ស៊ុន-បូរ៉ាន់ មេបញ្ជាការសឹករងស្រុកត្រពាំងប្រាសាទ ដែលបានតាំងខ្លួនជាសមត្ថកិច្ច ចាប់ឈើប្រជាពលរដ្ឋក្រីក្រយកទៅលក់ផង រកស៊ីដឹកឈើក្រញូងខ្លួនឯងផង ដាក់កុងត្រូលជជុះយកលុយពីអ្នកដឹកឈើផង ដែលទង្វើទាំងនេះកំពុងត្រូវបានពលរដ្ឋរិះគន់ថា ផ្គើនបទបញ្ជារបស់សម្តេចហ៊ុនសែន។
ប្រភពពីប្រជាពលរដ្ឋ រាប់រយនាក់បាននិយាយដូចៗគ្នាថា លោកគឹមឡេង កំពុងតែក្អេងក្អាងដូចកូនក្អាត់ចូលក្អម ស្របពេលដែលប្រទេសជាតិកំពុងតែរៀបចំរដ្ឋាភិបាលថ្មីមិនទាន់បាននឹងនរ នោះលោកបានឆ្លៀតឱកាសលេងក្បាច់គុណហុងកុង ដោយតាំងខ្លួនជាមេប៉ុស្តិ៍ ដាក់កុងត្រូវជជុះនៅចំនុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខាងកើតរង្វង់មូលអូរស្វាយប្រហែល១០០ម៉ែត្រ គាបយកលុយពលរដ្ឋរកស៊ីដឹកជញ្ជួនឈើបន្តិចបន្ទួចដាក់ហោប៉ៅធ្វើមានធ្វើបានខ្លួនឯង។
ប្រជាពលរដ្ឋបន្តថា ពួកគាត់ជីកបានឬសក្រញូងពីរបីដុំដឹកឆ្លងកាត់ប៉ុស្តិ៍លោកគឹមឡេង គឺត្រូវបង់លុយពី៨-ទៅ១០ម៉ឺនរៀលជាកំហិត បើមិនដូច្នេះទេ គាត់ចាប់យកឈើនេះទៅលក់ដោយខ្លួនឯង មិនមែនចាប់បញ្ជូនទៅមេព្រៃតាមច្បាប់ទេ។
ពលរដ្ឋអ្នកស៊ីដឹកឈើប្រភេទបេងធ្នង គគឺ ត្រាចយាង តាមរទេះបានត្អូញត្អែទាំងទឹកភ្នែកថា ក្រៅពីធ្វើស្រែចំការពួកគាត់ស៊ីច្រៀកឈើដែលសល់ពីឈ្មួញធំៗគេកាត់យកដើមធំ អស់សល់តែមែកតូចៗ បាន១ថ្ងៃពីរបីសន្លឹកគ្រាន់លក់យកលុយទិញម្ហូប តែលោកគឹមឡេងទាលុយពី៥ទៅ១០ម៉ឺនរៀលជាថ្នូនិងការមិនចាប់ចង ដែលតំលៃនៃការទាលុយនេះ លើសពីតំលៃឈើទៅទៀត។ ពួកគាត់បន្តត្អូញត្អែថា បើឯកឧត្តម ជា-ម៉ន ឯកឧត្តម នួន-នៅ និងលោក ស៊ុន-បូរ៉ាន់ នៅតែបន្តអោយលោក គឹម-ឡេង ដើរចាប់ពលរដ្ឋយកលុយ យកឈើ ឬរកស៊ីដឹកឈើក្រញូងបន្តទៅទៀត ពួកគាត់ច្បាស់ជាស្លាប់មុនអាយុជាក់ជាមិនខាន ម្យ៉ាងបណ្តោយអោយកងទ័ពប្រព្រឹត្តិអំពើល្មើសវិន័យបែបនេះ ច្បាស់ជាខូចឈ្មោះដល់អង្គភាពកងទ័ព អាប់អោនកិត្តិយស់ដល់ថ្នាក់ដឹកនាំ កំពូលជាក់ជាមិនខាន។
ពលទាហ៊ានម្នាក់បានលួចខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលលោក គឹម-ឡេង ហ៊ានប្រព្រឹត្តិអំពើពុករលួយ និងធ្វើទង្វើដ៏លាមកដែលគួរអោយស្អប់ខ្ពើមបែបនេះ គឺព្រោះលោកឡេង មានខ្សែមានខ្នង ជានាយរងភូមិភាគ៤ម្នាក់នៅពីក្រោយខ្នងចាំការពារ តំណែងទាំងយប់ទាំងថ្ងៃ ព្រោះលោក គឹម-ឡេង ចេះរកលុយសែនព្រេន ដល់ថ្នាក់លើរបស់គាត់បានដិតដល់។
ពលរដ្ឋនៅឃុំអូរស្វាយសុំនូមពរទៅ សម្តេច ហ៊ុន-សែន នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់ចែងរកកន្លែងអោយលោក គឹម-ឡេង សំរាកអោយបានសុខស្រួលផង ព្រោះនៅខេត្តឧត្តរមានជ័យ គ្មានអ្នកណាម្នាក់ហ៊ានហើបមាត់នែនាំដាស់ទឿនលោក គឹម-ឡេង ដ៏មហាអស្ចារ្យនេះទេ ព្រោះគាត់មានលុយមានខ្នង មានអំណាច ថែមចេះប្រើក្បាច់ហុងកុង ឬច្បាប់ព្រៃទៀតផង។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ អ្នកយកព័ត៌មានយើងពុំទាន់អាចសុំការបំភ្លឺពីលោក គឹម-ឡេង បានទេ ព្រោះទូរស័ព្ទពុំអាចទំនាក់ទំនងបាន៕ ដោយ៖ ផ្លុង-រ៉េត






Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
សំណុំរឿងឈ្មួញរកស៊ីដឹកឈើក្រញូង បើករថយន្តបំបុករថយន្តអ្នកកាសែត ប៉ុនប៉ងមនុស្សឃាតដោយចេតនា តាំងពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការ ខេត្តសៀមរាបធ្វើការតម្កល់ឥតចាត់ការនេះបើយោងតាម...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
| ថ្ងៃនេះ | 433 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1880 | នាក់ |
| ខែនេះ | 53675 | នាក់ |
| ឆ្នាំនេះ | 270767 | នាក់ |
| សរុប | 57622163 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:55 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

