ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​កែ​ច្នៃវ​ល្លិរ​ម

ដោយៈ កម្ពជា ថ្ងៃទី 02 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1809

ពា​ក្យដែ​ល​ហៅថា​ “ឧក​ញ៉ា​” នៅ​ក្នុង​ស្រុ​កខ្មែរ​សព្វ​ថ្ងៃ​ គេ​តែ​ង​​ឲ្យ​និយ​ម​ន័យ​​ជា​សា​មញ្ញ​​ថា​ជាអ្នក​មាន។ តែ​អ្នកមា​ននេះ​ គ្រាន់​តែសំ​ដៅទៅ​លើ អ្ន​កមាន​លុយ​កកាក់ ​ទ្រព្យ​​ស​ម្បត្តិ​​ស្ដុក​ស្ដ​ម្ភ ម​ហា​សាល​តែប៉ុ​ណ្ណោះ ពោ​លគឺជាទូ​ទៅ​គេមិនមែ​នសម្គា​ល់​ថា ជាអ្ន​កមានចំ​ណេះ​ដឹង, ​អ្នកមាន​ឧត្តម​គតិ​ខ្ពស់, អ្ន​មាន​ន្ទៈខ្ព​ស់, អ្នកមានចិត្តអាណិតស្រឡាញ់ជាតិ ឬ​អ្នក​មាន​បេះដូង​ ចេះគិត ចេះព្រួយបារម្ភ អំពីផលប្រយោជន៍ជាតិ… ជាដើមនោះទេ ។ព្រោះថា សម័យបច្ចុប្បន្ន ឲ្យតែមានលុយ អ្នកណាៗក៍អាចធ្វើ ឬទទួលបានគោរមងារជា “ឧកញ៉ា” បានយ៉ាងស្រួលដែរ ទោះបីជននោះមិនចេះអក្សរ ឬចូលចិត្តប្រកបមុខរបរ ដែល​ប៉ះ​ពាល់ដល់ផលប្រយោជន៍ប្រទេសជាតិក៍ដោយ ។ ជាក់ស្ដែង ឧកញ៉ា​ទ្រី ភាពប្រធានក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ ត្រូវបានមហាជននាំគ្នារិះគន់យ៉ាងខ្លាំង ជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងការប្រកបមុខរបររបស់គាត់ដូចជា ការរកស៊ីជំនួញឈើប្រណីតយ៉ាងល្បីឈ្មោះ នៅក្នុងខេត្ត​ពោធិ៍សាត់ និងកោះកុងកន្លងមក ។លើសពីនេះ គាត់ (ឧកញ៉ា​ទ្រី ភាព) ថែមទាំងបានប្រមូល​ទិញ​ឈើ​ផ្តាច់​មុខ​ពី​ក្រុមហ៊ុន​សម្ប​ទាន​​​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរីនិង​នៅ​ស្រុក​រវៀង​, ​ស្រុក​ជ័យសែន​​ក្នុង​ខេត្តព្រះ​វិហារ​,ការ​កាប់​បំផ្លាញព្រៃឈើ នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ជម្រក​សត្វ​ព្រៃ​បឹងពែរក្នុងខេត្ត​ព្រះ​វិហារ និង នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុសខេត្ត​ពោធិ៍សាត់ ដើម្បីដឹកជញ្ជូនឈើ ស្ទើរ​រលាយ​ហិន​ហោច​អស់​ពីកម្ពុជា យកទៅលក់នៅស្រុកយួន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ។

មិនត្រឹមតែប៉ុណ្ណឹង ឥឡូវនេះតាមព័ត៍មានថ្មីៗបានឲ្យដឹងថា ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៍​បាន​​អនុញ្ញាត​ឲ្យក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ របស់​​ឧកញ៉ា​ទ្រី ភាព​ទទួលបានសិទ្ធិពិសេសបំផុតមួយទៀតហើយ ក្នុងការ​ប្រមូលនិង​កែ​ច្នៃ​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃស្ថិត​នៅ​ក្នុង​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្តាល​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​។​ ដែលវល្លិ​រមៀតនេះ ​ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើ​ការ​ហាមឃាត់ តាំង​ពី​ឆ្នាំ​២០០៥ មក​ម្លេះដោយចាត់ទុកថា វាជា​សារធាតុ​ផ្សំ​អាច​ផលិត​ជា​គ្រឿង​ញៀនបាន… ដែលមិនអនុញ្ញាត​ឲ្យ​មានការផលិតកែឆ្នៃ ឬធ្វើចរាចរនោះទេ​​។ប៉ុន្តែ​ការហាមប្រាម របស់ក្រសួង​មហា​ផ្ទៃកម្ពុជា មិន​មាន​ប្រសិទ្ធភាពឡើយ ចំពោះមហិច្ឆតាឥតព្រំដែនរបស់ឧកញ៉ា​ទ្រី ភាព ដែល​ចូល​ចិត្ត​ប្រព្រិត្ត​មុខរបរ ដែលរដ្ឋហាមឃាត់បែបនេះ ។ពាក់ព័ន្ធនឹងការអនុញ្ញាត​ឲ្យក្រុមហ៊ុនរបស់​​ឧកញ៉ា​ទ្រី ភាព​ប្រមូលនិង​កែ​ច្នៃ​វល្លិ​រមៀត​នេះ​ដែរ​គេឃើញមាន​លិខិត​ស៊ីញ៉េ​នៅ​ថ្ងៃ​ទី០១ខែ​មីនា ឆ្នាំ​២០១៣ដោយ​លោក ឡោ រស្មីអគ្គ​លេខា​ធិ​ការ​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បានដាក់​ជូនទៅលោក ឆេង គឹមស៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ដោយយោង​តាម​ចំណារចុះ​ថ្ងៃ​ទី០១ខែ​មីនា​ឆ្នាំ​២០១៣ របស់រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ។លិខិតនោះបានសរសេរ ​ជម្រាប​ជូន​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​​ អំពី​សំណើ​សុំ​គោល​ការណ៍​អនុញ្ញាត​ប្រមូលនិង​កែចៃ្ន​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ​របស់​ក្រុមហ៊ុន អឹម ឌី អេស​អាហ័រណ​នីហរ័ណ​​ ដែលក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទបាន​សម្រេច​ឯកភាព និងសុំ​មតិបន្ថែមពី​រដ្ឋបាល​ព្រៃឈើ។មន្ត្រី​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក ឈឹម សាវុធ​ដែល​បានធ្វើ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ជួរ​ភ្នំ​ក្រវាញ​​បាន​និយាយ​ថា ​លិខិត​អនុញ្ញាត​ដែល​ចេញ​ឲ្យឧកញ៉ា​ទ្រី ភាព ប្រមូល​ទិញ​និង​កែ​ច្នៃ​រល្លិ៍​រមៀតព្រម​ទាំង​បង្កើត​រោង​កែ​ច្នៃ​វល្លិ​រមៀត​នោះ​គឺ​ល្មើស​ទៅ​នឹង​ច្បាប់​ទាំង​ស្រុងព្រោះបើតាម​ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២គឺ​ហាម​ឃាត់​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​បង្កើត​រោងចក្រ​ផលិត​ម្សៅវល្លិ​រមៀត​នោះ​ទេ​។នៅ​ក្នុងជំពូកទី១៥មាត្រា​ទី៩៧នៃ​ច្បាប់​ព្រៃ​ឈើ​ស្ដី​ពី​បទ​ល្មើស​ព្រៃ​ឈើ​និង​ទោសប្បញ្ញត្តិ បាន​ចែង​ថា​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទ​ល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី១ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ​ទៅ​ដប់​ឆ្នាំនិង​ត្រូវ​រឹប​អូស​វត្ថុតាង​ទាំង​អស់​មក​ជា​សម្បត្តិ​រដ្ឋ​ដក​ហូត​កិច្ចព្រម​ព្រៀង​អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាតនិង​កម្ទេច​ចោល​វត្ថុ​តាង​ក្លែងចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ដូច​ជា​បង្កើត​មូលដ្ឋាន​កែ​ច្នៃ​វល្លិ​រមៀត​ឬ​មូលដ្ឋាន​សិប្បកម្ម​អនុផល​ព្រៃ​ឈើ​ផ្សេង​ទៀត​ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​ព្រៃ​ឈើ​និង​មជ្ឈដ្ឋាន​ព្រៃ​ឈើ​។ ជន​ណា​ប្រព្រឹត្ត​បទ​ល្មើស​ថ្នាក់​ទី១​មិន​រាង​ចាល​ត្រូវ​ផ្តន្ទាទោស​ទ្វេ​ដង​នៃ​បទ​ល្មើស​ថ្នាក់​ទី​១​នៃ​ច្បាប់​នេះ​។ដោយឡែក​កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា​ឆ្នាំ២០០៥ ​​ក្រសួង​មហា​ផ្ទៃបានធ្វើលិខិត​ស្នើ​សុំ​ឲ្យអគ្គ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់និង​នេសាទ ផ្តល់​ដំបូន្មាន​ទៅ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​បញ្ឈប់ជាបន្ទាន់ នូវ​ការ​ផលិត​ប្រេង​ម្រះ​ព្រៅ និង​វល្លិ​រមៀត ដោយសារតែវាជា​ធាតុ​ផ្សំ អាច​ផលិត​គ្រឿង​ញៀន​ពេល​ដែល​លាយ​ជាមួយ​អាស៊ីត ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2521ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1636ដង ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន2422ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1767ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1643ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1799ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1825ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2179ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1611ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1620ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      561នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    2008នាក់
ខែនេះ    53803នាក់
ឆ្នាំនេះ   270895នាក់
សរុប   57622291នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 07:27