ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ​សាង​សង់សំណង់​ផ

ដោយៈ សៀ វិចិត្រ ប៉ោយប៉ែត ថ្ងៃទី 10 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 09:05 នាទី ចំនួនអានៈ 1764

តាម​ប្រភពពីប្រជាពលរដ្ឋ​រស់​នៅ​តំបន់ប៉ោយ​ប៉ែត​​​និង សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ជជែក​ដេញដោល​គ្នា​តាម​ហាង​កាហ្វេ អំពី បញ្ហា​​​សំណង់​ខុស​ច្បាប់​ដែល​កំពុង​រីកដុះ​ដាល​យ៉ាង អនាធិបតេយ្យ​នៅ​លើទឹកដី​ក្រុង​ប៉ោយប៉ែត ស្រាប់តែ​មាន​ការ​​ទម្លាយ​​ឱ្យដឹង ថា ភូមិគ្រឹះ​ដ៏ធំស្កឹម​ស្កៃ​មួយ​កន្លែង ស្ថិតនៅ​ខាង​ត្បូង​ផ្សារ​អគ្គថ្មី ជាកម្ម​សិទ្ធិ​របស់លោក ប្រាក់ ប៉ូលី ជា​ប្រធាន​​ការិយា​ល័យ ភូមិ​បាល និងសុរិយោដី​ក្រុង​ប៉ោយប៉ែត ដែលបាន​សាងសង់​រួចរាល់​ជាស្ថាពរ​ហើយ​នោះ បែរជា​​ខុស​​ច្បាប់ និង ទំនង​ជា​មិន​មាន ការបង់​ពន្ធជូន​រដ្ឋតាម​គោល​ការណ៍​នោះទេ។ ក្នុង​ការពាក់ព័ន្ធនឹងបញ្ហានេះនាំឱ្យគ្រប់ៗគ្នាចំអកថា សូម្បីតែភូមិគ្រឹះរបស់ប្រធានការិយាល័យភូមិបាលនិងសុរិយោដីក្រុង ប៉ោយ​​​ប៉ែត បែរជាគ្មានច្បាប់ទម្លាប់ហើយនោះ តើ ប្រាក់ ប៉ូលី អាចទៅហាមឃាត់ ឬបង្ក្រាប​សំណង់ខុស​ច្បាប់របស់​នរណា​បាន ទៅ អ៊ីចឹងហើយបានជាសំណង់​ខុសច្បាប់ក្នុងក្រុង​ប៉ោយ​ប៉ែត​ចេះ​តែរីករាលដាលយ៉ាងអនាធិបតេយ្យ និង​គួរឱ្យព្រួយបារម្ភ បំផុត។ ករណី​ដែល​លេច​លឺនេះ​​ក្រុម​អ្នកសារព័ត៌មានបានទៅជួបសួរនាំលោក ប្រាក់ ប៉ូលី អំពី​បញ្ហា​សំណង់​ខុស​ច្បាប់​ដែល​កំពុង​កើត​ ឡើង​យ៉ាងអនាធិបតេយ្យនៅទូទាំងក្រុងប៉ោយប៉ែត ហើយគាត់បានអះអាងថាសំណង់មួយចំនួននៅក្រុងប៉ោយប៉ែត គាត់ទទួលស្គាល់ថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយសំណង់ខ្លះដែលប៉ះពាល់ដល់ចំណីផ្លូវជាតិ និងដី​រថ​ភ្លើង​នោះ ខាងមន្ត្រីជំនាញបានឱ្យម្ចាស់សំណង់ទាំងនោះមកចុះកិច្ចសន្យារួចរាល់ អស់ទៅហើយ ដោយបានព្រម​ព្រៀងគ្នាថា បើថ្ងៃណារដ្ឋត្រូវការដីសម្រាប់ការអភិវឌ្ឍអ្វីនោះ ត្រូវវាយសំណង់នោះចោលវិញ ដោយមិនអាចទារ​សំណង​អ្វីឡើយ។ តាម​ការបំភ្លឺរបស់លោក ប្រាក់ ប៉ូលី ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនគិតឃើញថា គាត់កំពុងដោះសារបិទបាំងការអសមត្ថភាព និង​ពុក​រលួយរបស់ខ្លួន និងមិនបានអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវ តាមតួនាទីដែលថ្នាក់លើ ផ្តល់ឱ្យនោះទេ ។ ហើយ​បើ​តាម​ គោលការណ៍ច្បាប់សំណង់ខុសច្បាប់សង់លើដីចំណីផ្លូវ ឬដីបំរុងទុកសម្រាប់អភិវឌ្ឍន៍គឺជំនាញសំណង់លោក ប្រាក់ ប៉ូលី​ ត្រូវ ចាត់វិធានការហាមឃាត់ឱ្យបានទាន់ពេលវេលា មិនមែនជាការណែនាំ​ឱ្យចុះកិច្ចសន្យាជា​ថ្នូរនៃការ​ទទួល​យក​សំណូក​​លាភ​សក្ការៈគោះលុយមកច្រកហោប៉ៅផ្ទាល់ខ្លួននោះទេនោះទេ ។ អ្វីដែលចម្លែកនោះគឺរឿងភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅក្បែរផ្សារ អគ្គថ្មី ដែល ប្រាក់ ប៉ូលី ក៏បានបញ្ជាក់ប្រាប់អ្នកកាសែត ទៀត​ថា សំណង់​របស់គាត់មានច្បាប់ឬគ្មានច្បាប់នោះវាគ្មានបញ្ហានោះទេ កុំឱ្យតែសំណង់នោះ​សាងសង់ឡើងខុស​បច្ចេក​ទេស​ ទៅ​បាន​ហើយ។ ផ្ទុយទៅវិញយ៉ាងណាក៏ដោយលោក លី សារី ប្រធានមន្ទីរនគរូបនីយកម្មដែនដី និងសំណង់ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​​​ថាសំណង់ដែលសាងសង់ឡើង ក្រោមពី៥០០ម៉ែត្រការ៉េ ប្រជាពលរដ្ឋអាចសុំច្បាប់សាងសង់ត្រឹមការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត តែបើលើសពីចំនួននេះត្រូវសុំច្បាប់អនុញ្ញាតពីមន្ទីរ ហើយលោក លី សារី ក៏បានបញ្ជាក់​យ៉ាង​ច្បាស់ ទៀតថា ចំពោះបញ្ហាភូមិគ្រឹះរបស់លោក ប្រាក់ ប៉ូលី ជាប្រធានភូមិបាលក្រុងប៉ោយប៉ែតដ៏ធំស្កឹមស្កៃនោះក៏គ្មាន ច្បាប់ទម្លាប់ ដែរ។ ផ្ទុយអំពីបញ្ហាអនាធិបតេយ្យជាច្រើនដែលកំពុងកើតមាននៅលើ ទឹកដីក្រុងប៉ោយប៉ែត លោក លី សារី បានលើកឡើង ទៀត​ថា បញ្ហាសំណង់នៅក្នុងក្រុងប៉ោយប៉ែតនេះ ពិតជារីកដុះដាលច្រើនស្អេកស្កះគួរឱ្យកត់សម្គាល់ ហើយសំណង់​ជា​ច្រើនត្រូវ បានគេសាងសង់ឡើងខុសលក្ខណៈបច្ចេកទេស រីឯសំណង់ខ្លះទៀតក៏មិនបានសុំច្បាប់ទម្លាប់ឱ្យត្រឹមត្រូវដែរ ជា​បញ្ហា​ដ៏​ធំ​មួយ​នាំ ឱ្យខាតបង់ចំណូលថវិកាជាតិ រាប់ម៉ឺនរាប់សែនដុល្លារក្នុងមួយឆ្នាំៗ ព្រោះជា​គោលការណ៍ម្ចាស់​សំណង់​ធំ​ត្រូវ​សុំ​ច្បាប់​​សាងសង់ និងត្រូវបង់ពន្ធជូនរដ្ឋទៅតាមតម្លៃដែលបានកំណត់ ប៉ុន្តែករណីដែលមន្ត្រីជំនាញ​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ឃុប​ឃិតឱ្យមានការ សាងសង់ដោយខុសច្បាប់នោះនាំឱ្យបាត់បង់ចំណូលពន្ធ ដោយប្រាក់ទាំង​នោះ​ត្រូវ​បាន​បង្វែរ​ទៅ​ចូល​ហៅ​ប៉ៅជនពុករលួយមួយ ក្តាប់តូចយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនទៅវិញ។ តាមការសង្កេតនៅទូទាំងក្រុងប៉ោយប៉ែតបាននិយាយតាមស្ថានភាពពិត ជាក់ស្តែងថា ឱ្យតែមានលុយបង់ឱ្យជំនាញ សុ​រិ​យោ​​ដី​របស់លោក ប្រាក់ ប៉ូលី និងមន្ត្រីសំណង់នៅសាលាក្រុងប៉ោយប៉ែត ជាដៃឆ្វេង ដៃស្តាំរបស់លោក ង៉ោ ម៉េង​ជ្រួន ទោះ​ជា​សង់លើផ្ទះលើដីចំណីផ្លូវជាតិលេខ៥ ផ្លូវរថភ្លើងគ្មានច្បាប់ទម្លាប់ គឺសង់ប៉ុន្មានជាន់ក៏បានដែរ ហើយយ៉ាង​ច្រើនគេហៅ ទៅធ្វើកិច្ចសន្យាមិនឱ្យទារសំណងពេលណាមួយដែល រដ្ឋត្រូវការវាយសំណង់ទាំងនោះចោល។ ទោះជាយ៉ាងណាក៏គេសូមដោយ មានការកោតសរសើរចំពោះការអភិវឌ្ឍន៍ជីវភាពថ្មីរបស់ ប្រាក់ ប៉ូ លី ដែលបច្ចុប្បន្ន នេះ​នៅ​លើ​ទឹកដីក្រុងប៉ោយប៉ែត នរណាក៏ដឹងដែរថា ប្រាក់ ប៉ូលី គឺជាប្រធានភូមិបាលវ័យក្មេង ដែលសំបូរល្បិច​ពុក​រលួយ​ឃុប ឃិត​ជា​មួយ និងសំណង់ខុសច្បាប់ពុករលួយ និងកាស៊ីណូធ្វើមានបានក្លាយជាមហាសេដ្ឋីវ័យក្មេង​ហើយ​ដែល​​​បញ្ហានេះមិនគួរ បើជំនាញពាក់ព័ន្ធ និងអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងពីសកម្មភាពអសកម្មរបស់ ប្រាក់ ប៉ូលី នោះទេ។
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1664ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2334ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1776ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1600ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3944ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2483ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1790ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2551ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1782ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន2053ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      474នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1921នាក់
ខែនេះ    53716នាក់
ឆ្នាំនេះ   270808នាក់
សរុប   57622204នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:17