តាមប្រភពជាច្រើនបានរៀបរាប់ថា ចាប់តាំងពីលោកវរសេនីយ៍ត្រី ឯម សុវណ្ណារ៉ា ហៅសុកកំពិត មានតួនាទីជាប្រធានក្រុមមិចបង្ក្រាបបទល្មើសក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤នេះមក បានយកតួនាទីរបស់ខ្លួនជាប៉ូលិសទៅរក ស៊ីនាំរថយន្តចង្កូតស្តាំចូលមកកម្ពុជាច្រើនដងមកហើយ ដែលរថយន្តចង្កូតស្តាំនេះ ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត ក្នុងការនាំចូល ពីប្រទេសជិតខាង ។ ហើយបែរជាលោកវរសេនីយ៍ត្រី ឯម សុវណ្ណរ៉ា ថ្លើមធំហ៊ាន លួចនាំចូលតាមតំបន់ក្បែរៗ មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ជាច្រើនគ្រឿង ដោយមិនខ្លាចញញើតនឺងច្បាប់ ។ឯម សុវណ្ណរ៉ា ហៅសុកកំពិត មានតួនាទីជានាយរងការិយាល័យសន្តិសុខផ្ទៃក្នុងស្នងការដ្ឋាននគរ បាលខេត្ត ឧត្តរមាន ជ័យ កំពុងទទួលរងការចោទប្រកាន់ពីមជ្ឈដ្ឋានមន្ត្រីរាជការ កងកម្លាំងក្រោមឱវាទថា មន្ត្រីរូបនេះបានយកតួនាទីរបស់ខ្លួនជាប៉ូលិសបង្ក្រាបបទល្មើស ទៅរកស៊ីនាំរថយន្តចង្កូតស្តាំចូលមកកម្ពុជាតាមតែអំពើចិត្ត ដោយពុំឃើញមានមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ ។
ប្រភពមន្ត្រីម្នាក់សុំមិនបញ្ចោញឈ្មោះបានអោយដឺងថា លោក ឯម សុវណ្ណរ៉ា ចាប់តាំងពីខ្លួនមានតួនាទីជាប្រធានក្រុមមិនបានធ្វើការបង្ក្រាបបទេហើយ ល្មើសក្នុងខេត្តឧត្តរមានជ័យពេលណាមកបាន រកស៊ីនាំរថយន្តចង្កូតស្តាំចូលជាបន្តបន្ទាប់ ដោយមានជនជាតិថៃម្នាក់សម្រាប់នាំយកមកលក់ឱ្យ។ ដូចជា ពេលលោក ឯម សុវណ្ណរ៉ា លក់ចេញរួច ក៏មានការនាំចូលបន្តទៀត ដោយដោះស្លាកលេខថៃចេញ ហើយបំពាក់ស្លាកលេខកម្ពុជាវិញ ដើម្បីបំភាន់ភ្នែកមហាជន ។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ គឺ ឯម សុវណ្ណារ៉ា បាននាំចូលរថយន្តចង្កូតស្តាំមួយគ្រឿងម៉ាក TOYOTA VIGO ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ០០/៥៦ កំពុងតែជិះបណ្តើរ លក់បណ្តើរនាពេលសព្វថ្ងៃនេះ ដោយពុំទាន់បានលក់ចេញនៅឡើយទេ ! ។
បើតាមទម្លាប់កន្លងមក កាលណានាំរថយន្តចង្កូតស្តាំចូលមក តែងតែលក់ចេញទៅវិញទើបនាំចូលថ្មីទៀត ហើយប្រហែល ជាដោយសារចំណេញលើគោកពេក ទើបធ្វើឱ្យលោក ឯម សុវណ្ណរ៉ា ជក់ចិត្តដិតអារម្មណ៍លែងខ្លាចច្បាប់អ្វីទាំងអស់ ។
ថ្មីៗនេះប៉ូលិសព្រំដែនមួយក្រុមបាននិយាយថា រថយន្តចង្កូតស្តាំដែលយកមកលក់នៅព្រំដែនកម្ពុជា ច្រើនតែជារថយន្ត ចោរប្លន់ ដែលគេហៅថា រថយន្តក្តៅ ។ ហើយមជ្ឈដ្ឋានខ្លះរិះគន់ថា បើធ្វើសមត្ថកិច្ចកាន់អំណាចធំ ហើយមានមុខរបរនាំរថយន្ត ចង្កូតស្តាំចូលហូរហែបែបនេះ គួរជួយដំឡើងបុណ្យស័ក្តិឱ្យគាត់ធំជាងនេះទៀត ទៅទើបសមនឹងមុខរបររបស់គាត់ ។
ដោយឡែកពាក់ព័ន្ធបញ្ហានេះ អផិបាលខេត្តឧត្តរមានជ័យ អ៊ុំ ម៉ារ៉ា បានដឺងដែររឺទេបញ្ហា នេះមិនគួរបើក្រសួងមហាផ្ទៃមើលរំលងពីសកម្មភាព ឯម សុវណ្ណារ៉ា នោះទេ ៕






ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ទ្រាយជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
| ថ្ងៃនេះ | 330 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1777 | នាក់ |
| ខែនេះ | 53572 | នាក់ |
| ឆ្នាំនេះ | 270664 | នាក់ |
| សរុប | 57622060 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:35 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

