គ្រឿងចក្ររបស់ឧកញ៉ា សេង ឈុនឡេង បានកំពុងបន្ត ធ្វើការឈូសឆាយចម្ការដំឡូង របស់ប្រជាពលរដ្ឋ និងដីព្រៃ ដទៃទៀត ដើម្បីធ្វើការគ្រប់ គ្រងដោយសម្អាងថា បានទិញដី ចំនួន ១០៥ ហិកតា នេះពីលោក យឹម ឡាំង អភិបាលស្រុកសាលា ក្រៅ ដែលទើបនឹងលើកបន្តុបកាលពីពេលថ្មីៗនេះ។
លោកសំកូលីនជាជនរងគ្រោះដោយការរំលោភយក ដីបានឱ្យដឹងកាលពីពេលថ្មីៗ នេះថា លោកនឹងរៀបចំពាក្យ បណ្តឹងទៅតុលាការខេត្តប៉ៃលិន ព្រោះដីរបស់លោកមានប័ណ្ណ កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវតាម ច្បាប់ ដូច្នេះលោកត្រូវតែធ្វើ ការដោះស្រាយទៅតាមផ្លូវច្បាប់ ហើយលោកមិនទាន់ប្រាកដថា ត្រូវពឹងពាក់មេធាវីអង្គការ អាដហុក ឬក៏លីកាដូនោះទេ ។
គួររំលឹកផងដែរថា បុរស ឈ្មោះ សំ កូលីន ជាម្ចាស់ដីដាំ ដំឡូងមីបានគ្រប់គ្រងដីទាំង អស់ចំនួន ៩៥ហិកតា ដែលមានលិខិតបញ្ជាក់ត្រឹមត្រូវដែលមាន ចុះហត្ថលេខាទទួលស្គាល់ដោយ លោក វ័រ រួម មេឃុំស្ទឹងត្រង់ កាលពីគាត់នៅជាមេឃុំ និង លោក តាន់ តែម ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មនិង សំណងខេត្តប៉ៃលិនតាំងពីឆ្នាំ ២០០៨ ។
ដីនោះលោកបាន ដាំដំឡូងមីបានចំនួន ៥០ហិកតា រយៈពេល ២ឆ្នាំហើយ មិនទាន់ ដកទេ ហើយនៅរដូវប្រមូល ផលចុងឆ្នាំនេះ គាត់បម្រុងទៅ ដកដំឡូងមីតែពេលទៅដល់ ចំការក៏ឃើញមានប្រជាជនជា ច្រើននាក់មានគោយន្តនិងមាន ត្រាក់ទ័រព្យួរដកដំឡូងមីរបស់ គាត់គាត់ក៏ប្តឹងប៉ូលិសនៅអធិ- ការស្រុកចុះទៅឃាត់បានគោ យន្តកន្ត្រៃ ០១ គ្រឿង និងអ្នក រើសដំឡូងមីជាច្រើននាក់ ហើយនៅពេលនោះលោកបាន សាកសួរពួកគេបានប្រាប់ថាគឺឈ្មោះ ពិន វណ្ណ ហៅប្រុស និង ឈ្មោះ ម៉ៅ សាវី ជាមេការធ្វើ ការឱ្យឧកញ៉ាបានបញ្ជារឱ្យពួក គាត់ទៅដកដំឡូងគាត់យក ដោយសេរីដោយអាងថា លោក ឧកញ៉ា សេង ឈុនឡេង និង លោកជំទាវអត់ក្រឹត្យនៅពីក្រោយខ្នងឱ្យដកដំឡូងមីយក តាមចិត្តថែមទាំងយកត្រាក់ទ័រ ទៅព្យួរយកអស់ពីចំការដោយ សំអាងថាជាបទបញ្ជារបស់ លោកអភិបាលស្រុក យឹមឡាំង និងកូនប្រសារជាមន្ត្រីប៉ូលីស ។
អ្នកទាំងពីរនាក់ឪពុកនិង កូនប្រសារនេះក៏បានបោះពាក្យ សម្តីថា មិនខ្លាចអ្នកណាទាំង អស់សូម្បីតែឯកឧត្តម អ៊ី ឈាន ជាអភិបាលនៃគណៈអភិបាល ខេត្តមានឋានជាឧត្តមសេនីយ៍ ផ្កាយមាស ៤ ក៏លោកមិនខ្លាច ដែរ ។
ប្រភពពីប្រជាពលរដ្ឋបាន ឱ្យដឹងថា លោក យឹម ឡាំង អភិបាលស្រុកសាលាក្រៅអាង អំណាចដើរចង្អុលលក់ដីគេឯង ដោយមិនខ្វល់ថា ដីនោះជា របស់អ្នកណាឡើយថែមទាំង ឃុបឃិតជាមួយលោក សែម សុខន មន្ត្រីសុរិយោដីស្រុក សាលាក្រៅលួចធ្វើឯកសារកាន់ កាប់ថ្មីដោយចុះវាស់វែងស្ងាត់ៗ មិនឱ្យម្ចាស់ដីដឹងឡើយ ។
ហេតុការណ៍ដែលធ្វើឱ្យ ម្ចាស់ដីដឹងថា មានគេវាស់ដី របស់គាត់លក់នោះ គឺខណៈ ពេលដែលឃើញគេចុះយកត្រាក់ ទ័រ ភ្ជួរដី កាលពីដើមខែមីនា ឆ្នាំ២០១៤ នេះដីចំការរបស់ គាត់ស្ថិតក្នុងភូមិអន្ទងរក្សា ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ការរំលោភយក ដីរបស់ប្រជាពលរដ្ឋពីសំណាក់ លោកអភិបាលស្រុក យឹម ឡាំង នេះបានបង្ហាញឱ្យឃើញយ៉ាង ច្បាស់ថា អភិបាលស្រុករូបនេះ ពិតជាពុំខ្លបខ្លាចអំណាចឯកឧត្តម អ៊ី ឈាន អភិបាលខេត្តប៉ៃលិន សូម្បីបន្តិចបន្តួចក៏មិនមានដែរ។
លោក សំ កូលីន បាន បញ្ជាក់ថាទាក់ទងនឹងបញ្ហានេះ លោក សែម សុខន មន្ត្រីសូរិ- យោដីស្រុកសាលាក្រៅ ដែលទើបនឹងឡើងកាន់តំណែងថ្មី បាននិយាយបដិសេធន៍មិនទទួល ស្គាល់ឯកសារ កាន់កាប់ដីចាស់ ឬប្លង់ចាស់ ព្រមទាំងបញ្ជាឱ្យ កូនចៅចុះវាស់វែងរាល់ថ្ងៃដោយ មិនខ្លាចប៉ះពាល់លើដីកម្មសិទ្ធិ អ្នកណាឡើយ ។
ទាំងអភិបាល ស្រុកនិងមន្ត្រីសុរិយោដីស្រុក សាលាក្រៅដែលទើបនឹងឡើង កាន់អំណាចថ្មីនេះបានបដិសេធ លិខិតកាន់កាប់ដីធ្លីដែលមន្ទីរ សុរិយោដីបានធ្វើកន្លងមក ហើយបានឃុបឃិតគ្នាដើរ ចង្អុលវាស់វែងដីជាកម្មសិទ្ធិ របស់ប្រជាពលរដ្ឋយកទៅលក់ ឱ្យឧកញ៉ា សេង ឈុនឡេង និង ជំទាវអត់ក្រឹត្យ ។
ដោយសារ តែមានតម្រូវការពីឧកញ៉ាសេង ឈុនឡេង ដែលរស់នៅភូមិអូរ រអិល សង្កាត់ស្ទឹងកាច់ ខេត្ត ប៉ៃលិននេះហើយទើបធ្វើឱ្យ លោក យឹម ឡាំង អភិបាល ស្រុកសាលាក្រៅ និងលោក សែម សុខន មន្ត្រីសុរិយោដី ស្រុកសាលាក្រៅរួមទាំងកូន ប្រសាររបស់លោក យឹម ឡាំង ជាប៉ូលិសទៀតនោះបានសម គំនិតគ្នារំលោភយកដីប្រជាពល រដ្ឋទាំងបំពានលក់ទៅឱ្យឧកញ៉ា និងជំទាវអត់ក្រឹត្យទាំងពីររូប នោះ ៕






ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ...Read more
មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
Important
Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
| ថ្ងៃនេះ | 292 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1739 | នាក់ |
| ខែនេះ | 53534 | នាក់ |
| ឆ្នាំនេះ | 270626 | នាក់ |
| សរុប | 57622022 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:55 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

