បទល្មើសឆក់ត្រីនៅព្រៃរនាម នៅឃុំ តាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបងកើតឡើងពេញបន្ទុក គ្មានអ្នកបង្ក្រាបទេ មានតែអ្នកដើរយកលុយ ដាក់ខែជាមួយឈ្មួញនិងក្រុមអ្នកនេសាទខុសច្បាប់ទាំងនោះ បើទោះជាដឹងថា សកម្មភាពល្មើសទាំងនោះជាអំពើរខុសច្បាប់ និងប្រឆាំងជាមួយបទបញ្ជារបស់រដ្ឋាភិបាល ក៏ដោយ ។
ប្រភពពពីប្រជាពលរដ្ឋបានរាយការមកថា នៅតាមបឹងធំៗ មានដូចជា ១.ទំនប់តាង៉ែ ២.អន្លុងតូល ៣.ភូមិចាក់អង្ករ ៤.ពាមផ្សោត ៥.បឹងល្ហា ៦.នាគកក ជាកន្លែងក្តៅគគុក ដែលជាតំបន់រនាម ស្ថិតក្នុង ខេត្តបាត់ដំបង មានអ្នកឆក់ត្រីរប់សិបនាក់ ក្នុងមួយថ្ងៃប្រើម៉ាស៊ីនឆក់ត្រីជាច្រើនគ្រឿង ដើរឆក់ត្រី បានម៉ាសេរី គ្មានសមត្ថកិច្ចចុះបង្ក្រាបទេ។
ក្រុមអ្នកដើរឆក់ត្រីនៅចំនុចបឹងខាងលើ សុំមិនបញ្ចេញឈ្មោះបានឲ្យសារពត៌មានអង្គរថែមស៍ដឹងនៅ ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៤នេះថា ក្នុងមួយខែៗពួកគាត់បានបង់ប្រាក់មិនតិចជាង៥០ម៉ឺន ទៅ១លានទេ ក្នុងម្នាក់ ឲ្យសមត្ថកិច្ចជាច្រើនស្ថាប័ន ដូចជា នគរបាល ប៉េអឹម មន្ត្រីជលផល ក្រុមអភិរក្ស ទើបពួកគាត់ហ៊ានមក ឆក់ត្រី និងដាកណរ៉ាវចាប់ត្រី បានដោយរលូនបែបនេះ។ គឺអ្នកឆក់ម្នាក់៥០ម៉ឺនរៀល អ្នកដាក់ណរ៉ាវម្នាក់ ១លានរៀល បើមិនបានបង់លុយឲ្យអស់លោកទេ ពួកខ្ញុំមិនអាចឆក់ត្រីបានទេ គឺត្រូវគេចាប់មិនខាន។
ប្រភពដដែលបានឲ្យដឹងថា រាល់ថ្ងៃនេះមានមន្ត្រីប៉ូលីស០២នាក់ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកសង្កែ ទី១.ឈ្មោះ ឡាន ទី២.ឈ្មោះ ផាត ដើរយកលុយដាក់ខែ ពេញព្រៃរនាមខាងលើ ពីក្រុមអ្នកឆក់ត្រី និង ដាក់ ណរ៉ាវ ដោយមិនគិតពីភាពវិនាសនៃពូជត្រីទេ ។ហើយសកម្មភាពទាំងនេះត្រូវបានគេចាត់ទុកថា ជាទង្វើ ដែលប្រឆាំងនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏ធ្ងន់ធ្ងន់ ដែលមន្ត្រីមានសមត្ថកិច្ច មានជំនាញមិននាំគ្នាបង្រ្កាបបទល្មើស បែជានាំគ្នាដើរយកលុយពីអ្នកឆក់ត្រីធ្វើដូច គ្មានរឿងអ្វីកើតឡើង។
នាយខណ្ឌ័រដ្ឋបានជលផលខេត្តបាត់ដំបង លោក ជួង សភា បានបានឲ្យដឹងតាមទូរសព្ទ័ថា លោកសូមទទួល ស្គាល់បទល្មើសទាំងនោះពិតជាមានមែន ក៏ប៉ុន្តែមានអ្នកយកឈ្មោះជលផលទៅប្រើដើម្បី យកលុយពីអ្នក នេសាទខុសច្បាប់ដែរផង។
ចំពោះឈ្មោះ ឡាន និងឈ្មោះ ផាត ដែលគ្រប់គ្នាគេស្គាល់ថា ជាមន្ត្រីនគរបាល ដែលកំពុងរងការចោទ ប្រកាន់ ថា ដើរប្រមូលប្រាក់ពីពួកអ្នកឆក់ត្រីខុស ច្បាប់នៅតំបន់ខាងលើ មិនទាន់អាចសុំការបំភ្លឺបានទេ ជុំវិញការចោទ ប្រកាន់នេះ។ អង្គភាពសារពត៌មាន អង្គរថែមស៍ សូមទទួលយកការអធិប្បាយពីអស់លោក នៅពេលខាងមុខ ដោយក្តីសោមនស្ស។
លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង គួរមើលចំនុចខ្វះចន្លោះនិងដុលក្អែលកូនចៅរបស់លោកដែល ឈរនៅគោលដៅខាងលើផង បើបណ្តោយតទៅទៀតខេត្តរបស់លោកអភិវឌ្ឍន៍ទៅមុខមិនរួចទេ ព្រោះមាន តែមន្ត្រីពុករលួយ ឃើញបទល្មើសនេសាទខុសច្បាប់នៅនឹងភ្នែកហើយគ្មានអ្នកបង្ក្រាប បែជានាំគ្នាទៅដាក់ ខែដើម្បីបានលាភសក្ករះពីពួកឈ្មួញខុសច្បាប់ទៅវិញ៕ ដោយ កែវ នាង






សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
ទាហ៊ានកងពលលេខ៨បានសរសេលិខិតដាក់ក្នុងហឹបឆ្នោត ដែលនៅក្នុងលិខិតនោះគេបានលើកយកចំណុចមិនល្អ៧ចំណុច ដែលនាយទាហ៊ានធំៗរបស់គេបានប្រព្រឹត្តិកន្លងទៅ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
| ថ្ងៃនេះ | 292 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1739 | នាក់ |
| ខែនេះ | 53534 | នាក់ |
| ឆ្នាំនេះ | 270626 | នាក់ |
| សរុប | 57622022 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:55 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

