បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 08:45 នាទី ចំនួនអានៈ 1566

មនុស្ស​លោក​យើង​អាច​រស់​រាន​មាន​ជី​វិត​ទៅ​បាន​គឺ​អា​ស្រ័យ​ទៅ​លើ​ធម្ម​ជាតិ​ដែល​នៅ​ជុំ​វិញ​ខ្លួនយើង​ ហើយ​ធម្ម​ជាតិ​ក៏​បាន​​ផ្តល់ផល​ប្រ​យោជ​ន៍​ជា​ច្រើន​សំ​រាប់​មនុស្ស​ សត្វ​ដែលកំ​ពុង​តែ​រស់​នៅ​មាន​ជីវិត និង​ផ្តល់​ភាព​ស្រស់​បំ​ព្រង​ ជា​ម្លប់​ត្រ​ឈឹង​ត្រឈៃគួរ​ទាទី​មនោ​រម្យ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ​គឺ បច្ចុប្ប​ន្នមាន​មនុស្ស​មួយ​ចំ​នួន​មិន​ចេះ​ស្រលាញ់​ធម្ម​ជាតិ​ ចូល​ចិត្ត​តែ​កាប់​រាន​បំ​ផ្លាញដោយ​ឥត​សំ​ចៃដៃ​ទៅ​វិញ ដែលគេ​​ចាត់​ទុក​មនុស្ស​ប្រ​ភេទ​នេះ​ជា​មនុស្ស​ចង្រៃ។

​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា ព្រៃ​ឈើ​អាច​ជួយ​ផ្តល់​ជា​ម្លប់​ដល់​មនុស្ស​សត្វ​ អាច​ជួយ​ស្រូប​យក​ទឹក​ភ្លៀង អាច​ទប់​ទឹក​នៅ​ពេល​មាន​ទឹក​ជំ​នន់ អាច​ជួយ​ការ​ពារ​ខ្យល់​ព្យុះ អាច​ជួយ​កាត់​បន្ថយការ​កើន​ឡើង​នៃ​សីតណ្ហភាពក្តៅ​ហែង អាច​ជួយ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ….។ល។ មិន​តែ​ប៉ុណ្ណោះ​មាន​ដើម​ឈើ​មួយ​ចំ​នួនគេ​យក​ទៅ​ដាំ​ធ្វើ​ជា​សួន​ច្បារដើម្បី​លំ​អរ​ក្នុង​ទី​​ប្រ​ជុំ​ជន​ក្នុង​ការ​បង្អួត​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរជាតិ ដូច​ជា​ដើម​ឈើ​នៅ​តាម​ដង​ផ្លូវ​ក្បែរ​​ព្រះរាជ​ដំ​ណាក់​ក្នុង​ខេត្ត​សៀម​រាប​នេះ​ជា​ដើម​។

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា អាជ្ញា​ធរ​ខេត្តសៀម​រាប​​ដែល​ទើប​តែ​ឡើង​កាត់​តំ​ណែង​ថ្មី កំពុង​តែ​បញ្ចេញ​ស្នាដៃ​ក្នុង​ការ​អភិ​វឌ្ឍន៍​ផ្លូវ​ថ្នល់​អោយ​បាន​ធំ​ទូលាយ​ដើម្បី​អោយ​ងាយ​ស្រូល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ប៉ុន្តែ​រាល់​ការ​អភិវឌ្ឍន៍នៅ​ក្នុង​ខេត្ត​នេះ​​ភាគ​ច្រើន​គឺ​កាប់​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ ដែល​ជា​ស្នា​ដៃ​នៃ​បុព្វ​បុរស​ជំ​នាន់​ដើម​បាន​បន្សល់​ទុក​ ដូច​ជា​ការ​កាប់​ដើម​គគឺ​ធំៗ​នៅ​មុខ​សណ្ឋាគារ​សុខាកន្លង​ទៅ​ថ្មី​ៗ​នេះ​ជា​ដើម។​

បើ​យោង​តាម​ការ​រិះ​គន់​ក្នុង​បណ្តាញ​សង្កម​ (Facebook) បាន​អោយ​ដឹងថា ពល​រដ្ឋ​កម្ពុជា​ ជាពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ មិន​បាន​ស្វា​គមន៍​ចំ​ពោះ​អាជ្ញា​ធរ​ខេត្ត​ដែល​បាន​កាប់​បំ​ផ្លាញ​ដើម​ឈើ​ធំ​ៗ​នៅ​មុខ​សណ្ឋាគារ​សុខា​នោះ​ទេ ហើយ​ពួក​គាត់​កំ​ពុង​មាន​ការ​ព្រួយ​បារម្ភណ៍​យ៉ាង​ខ្លាំ​ង​ទៅ​លើ​គំ​រោង​ថា អាជ្ញាធរ​និង​កាប់​ដើម​យាង គគឺ​តាមដង​ផ្លូវ​​ដែល​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​០៦ ខាង​លិច​ព្រះ​អង្គចេក​ព្រះ​អង្គចម និង​នៅ​ក្បែរ​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ធ្ងន់​ថា បើ​អជ្ញាធរ​ខេត្ត​ចង់​ពង្រីក​ផ្លូវ​អាស៊ាន​ក៏​គួរ​ទុក​ដើម​ឈើ​ប៉ុន្មាន​ដើម​ដែល​មាន​ចម្ងាយ​ប្រ​ហែល​តែ​មួយ​គីឡូ​ម៉ែត្រ​បួន​ជ្រុង​តែ​ប៉ុណ្ណោះ​ ចាំបាច់​កាប់​បំ​ផ្លាញ​ធ្វើ​អី ព្រោះ​ដើម​ឈើ​ទាំង​នេះ​វា​មាន​អាយុ​កាល​យូរឆ្នាំ​​ណាស់​ទៅ​ហើយ ម្យ៉ាង​ទៀត​ដើម​ឈើ​ទាំង​នេះ​វា​ដុះ​ក្នុង​បរិវេណ​ជុំ​វិញ​ព្រះ​រាជ្យ​​ដំ​ណាក់​ ដែល​សម្តេច​តា​តែង​តែ​អើត​មើ​ល​ហើយ​ញញឹមទៅ​លើ​ម្លប់​ដ៏​ត្រ​ជាក់​កាល​ពី​ព្រះ​អង្គនៅ​មាន​ព្រះជន។ ពល​រដ្ឋ​បន្ត​សង្ស័យ​ថា អភិបាល​ខេត្ត​ឡើង​ថ្មី​មិន​ចូល​ចិត្ត​ដើម​ឈើ ហើយ​ប្រ​ហែល​មាន​គំ​រោង​កាប់​ដើម​ឈើ​ក្បែរព្រះ​រាជ​ដំណាក់​អស់​ រួច​គាស់​ទាង​ព្រះ​រាជ​ដំ​ណាក់​ទៀត​ផង​ ព្រោះថាព្រះ​រាជ្យ​​ដំ​ណាក់​នេះក៏ទើស​ផ្លូវ​របស់​លោក​អភិបាល​ខេត្ត​ថ្មីនេះ​ដែរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​យក​ដៃ​គគ់​ទ្រូវ​រួច​លាន់​មាត់​ថា ឱ!​ពុទ្ធោ!អើយ​មិន​ដែល​បាន​ដាំដើម​ឈើ​ទាំង​នេះ​បាន​មួយ​ដើម​សោះ តែ​បែ​ជា​មក​កាប់​បំ​ផ្លាញស្រួល​ៗ​បែប​នេះ​ទៅ​វិញ តើ​គេ​កំ​ពុង​តែ​អភិវឌ្ឍន៍​ជាតិ ឬបំ​ផ្លាញជាតិ?

មជ្ឈដ្ឋាន​ទូទៅ​យល់​ឃើញ​ថា បើ​អាជ្ញាធរ​ចង់​អភិវឌ្ឍន៍​ខេត្ត​សៀម​រាប​មែន​នោះ​លោក​អាច​ធ្វើ​ផ្លូវ​អោយ​បាន​ច្រើន​ដូច​នៅ​ទី​ក្រុម​ភ្នំ​ពេញ​ ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍នៅ​រដូវ​មុណ្យ​ទាន​ម្តងៗ ហើយ​ពង្រី​ក្រុង​អោយ​បាន​ធំ និង​ជា​ពិសេស​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​ដល់​ពល​រដ្ឋ​ជាយ​ក្រុង​ប្រើ​ប្រាស​ផង កុំ​សម្ងំ​ភ្លឺ​ចិញ្ចាំ​ចិញ្ចែង​តែ​ម្នាក់​ឯង​នៅ​កណ្តាល​ទី​ក្រុង​ប៉ុនសំ​បក​ក្តាម​នេះ​អី។

ពល​រដ្ឋ​សូម​អង្វ​រ​អស់​លោក​អាជ្ញា​ធរ​មេត្តា​ពិចារ​ណា​សាជា​ថ្មី​ឡើង​វិញ មុន​និង​ដាក់​បញ្ជា​អោយ​គេ​បំ​ផ្លិច​បំ​ផ្លាញ​ដើម​ឈើ​ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ​ទាំង​នេះ។ ពួក​គាត់​បន្ថែម​ថា បើ​មិន​បាន​ជួយ​ដាំ​កុំ​តែ​ជួ​យ​បំ​ផ្លាញ​ទៅ​បាន​ហើយទាន៕ បើ​គាំ​ទ្រ​អត្ថ​បទ​ខាង​លើ​សូម​ជួយ​ចែក​រំ លែក​បន្ត​តាម​បណ្តាញ​សង្គម​របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2285ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1744ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1967ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1622ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1706ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1744ដង វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1787ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1800ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2104ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1628ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:09