ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួប​វ​ស្សា

ដោយៈ ភ្នំពេញ ថ្ងៃទី 08 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1658

ប្រជាពលរដ្ឋ បាន​និយាយ​ ថា អ្វី​ដែល​ធ្វើឲ្យ​ពួកគាត់ កាន់តែ​នឹក​ហួសចិត្ត​យ៉ាង​ខ្លាំង​នោះ​គឺ ក្រៅ​ពី​អាជ្ញាធរ​បាន​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ បូម​ខ្សាច់​ចាក់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើជា​កម្មសិទ្ធិ  ធ្វើឲ្យ​អស់​អាង​ស្តុក​ទឹកត​ទៅ​ទៀត និង​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា​រួចហើយ  អាជ្ញាធរ សង្កាត់ / ខណ្ឌ / រាជធានី ហាក់​មិន​យកចិត្តទុកដាក់ ក្នុងការ​ធ្វើ​ប្រព័ន្ធ​លូ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បង្ហូរទឹក​ចេញ ពី​តំបន់​នោះទេ ។​

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ស្ថិតនៅ​ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ បាន​និង​កំពុង​នាំ​គ្នា និយាយ​រិះគន់​ធ្ងន់ៗ ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន តាំងពី​ថ្នាក់លើ​កំពូលៗ ដល់​ថ្នាក់ក្រោម ដែល​បាន​បណ្ដោយ​ឲ្យ​ឈ្មួញឯ​កជ​ន បូម​ខ្សាច់​ពី​ទន្លេ យក​ទៅ​ចាក់​បំពេញ បឹងបួរ​នៅ​ម្ដុំ​នោះ ធ្វើជា​កម្មសិទ្ធិ​បុគ្គល និង​បក្ខពួក​មួយ​ក្ដាប់​តូច​ស្ទើរ​អស់​ ធ្វើឲ្យ​ធ្វើឲ្យ​ពួក​គាត់​ទទួល​រង នូវ​ការលិចលង់ ខួបប្រាំងខួបវស្សា ដោយសារតែ​ការ​ជ្រាប​ទឹក ពី​ការ​បូម​ខ្សាច់​នោះ​ផង និង​ដោយសារ​តែ​លែង​មាន​បឹងបួរ សម្រាប់​រំដោះ​ទឹក​តទៅទៀត​ផង ព្រមទាំង​ដោយសារតែ គ្មាន​ប្រព័ន្ធ​លូ​ទឹក​ត្រឹមត្រូវ សម្រាប់​បង្ហូរ​ទឹក​ចេញ ពី​តំបន់​នោះ​ផង​ដែរ ។​

​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ ដែល​រស់នៅ និង​មាន​ដី​ជិត​ទីតាំង​បុរី ប៉េង ហួត បាន​បញ្ជាក់​ប្រាប់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ   ម្ចាស់​បុរី ប៉េង ហួត បាន​និង​កំពុង​បន្ត​បូម​ខ្សាច់ លាយ​ដោយ​ទឹក ចាក់​បំពេញ​បឹង​ស្នោ ក្នុង​ទំហំ​រាប់សិប​ហិកតា ធ្វើឲ្យ​បាត់បង់​រូបភាព ផ្ទៃ​បឹង​ធម្មជាតិ​អស់​ទៅហើយ ដោយ​ជំនួស​មកវិញ​នូវ ដីខ្សាច់​ដែលមាន​គំនរ យ៉ាងខ្ពស់​គរ​ដូច​ភ្នំ ត្រូវ​គេ​យក​ទៅ​ធ្វើ ជា​កន្លែង​សាងសង់ សំណង់​បុរី​ជា​វីឡា និង​ផ្ទះល្វែង លក់ដូរ​ក្នុង​តម្លៃ​រាប់ម៉ឺន និង​រាប់សែន​ដុល្លារ ដែល​ម្ចាស់​បុរី​នោះ ទទួលបាន​លុយ រាប់​លាន​ដុល្លារ យ៉ាង​សប្បាយ​ចិត្ត​បំផុត ។ ប៉ុន្តែ​ផ្ទុយទៅវិញ ផ្ទៃ​បឹង​ធម្មជាតិ ជា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​ជា​អាង​ស្តុក​ទឹក ឬ​ជា​ប្រព័ន្ធ​ជួយ​បង្ហូរទឹក ដ៍​មាន​សារប្រយោជន៍​បំផុត បែរជា​ត្រូវ​វិនាស​បាត់បង់ ដោយ​មិន​ដឹង​ជា​ទទួលបាន នូវ​គុណ​តម្លៃ​អ្វី​ជា​ថ្នូរ​មក​វិញ ចំពោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​នោះទេ ។​

បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅ​តំបន់​តាងៅ​បឹង​ស្នោ កំពុង​រស់​នៅ​ដូច​ក្នុង​អណ្ដូង​អ៊ីចឹង ពីព្រោះថា ខាងកើត​មាន​សំណង់​បុរី ប៉េង ហួត ដែល​គេ​ចាក់​ខ្សាច់ មាន​កំពស់​ខ្ពស់ៗ​ដូច​ភ្នំ​… ឯ​ទិស​ខាងត្បូង (​ដែល​ធ្លាប់​ជា​ផ្លូវទឹក អាច​ជួយ​បង្ហូរទឹក​ចុះ ទៅ​ក្រោម​បាន​ខ្លះៗ​) ឥឡូវ​ក៍​មាន​ក្រុមហ៊ុន ឯកជន​មួយ​ចំនួន​ទៀត បាន​ទៅ​ចាក់​ខ្សាច់ លុប​បឹង​នោះ​ស្ទើរ​ជិតឈឹង​ដែរ ដើម្បី​យក​ដី​ទៅធ្វើជា សំណង់​ផ្ទះល្វែង​លក់​ដូច​គ្នា  ប្រៀប​ដូចជា​ការបិទ ផ្លូវទឹក​ទាំងស្រុង មិន​ឲ្យ​ទឹកអាច​ហូរ ពី​ខាងលើ​ចុះក្រោម តទៅ​ទៀត​តែ​ម្ដង .។​

ករណី​ពាក់ព័ន្ធ​នឹង​ការ ចាក់​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើ​ជា​សំណង់​បុរី ប៉េង ហួត ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន និង​បក្ខពួក​មួយ​ក្ដាប់​តូច​នោះ​វិញ  ត្រូវ​សាធារណ​ជន​នាំ​គ្នា​រិះគន់ ជាច្រើន​ឆ្នាំ​មក​ហើយ​ថា វា​ជា​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ផលប្រយោជន៍​សាធារណៈ​… ព្រោះថា ការ​អភិ​វឌ្ឈន៍​របៀប «​មុខ​ស ក​ខ្មៅ​» នេះ វា​ធ្វើឲ្យ​បាត់បង់​អាង​ស្តុក​ទឹកផង និង​ធ្វើឲ្យ​បាត់បង់​ផ្លូវទឹក ដើម្បី​បញ្ចៀស​ទឹក​ពី​ការលិចលង់ ដោយ​ជំនន់​ផ្សេងៗ​នោះ​ផង ។ ត្រង់នេះ​ត្រូវ​ប្រជាពលរដ្ឋ និយាយ​ពេញៗ​មាត់​ថា ការ​បូម​ខ្សាច់​ចាក់​លុប បឹង​ជា​ច្រើន​ហិកតា ដែល​មើលទៅ​មាន​កំពស់​គរ​ដូច​ភ្នំ របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត ក្រៅពី​វា​ធ្វើឲ្យ​ជ្រាប​ទឹក  បណ្ដាល​ឲ្យ​លិចលង់​ផ្ទះ និង​ដីធ្លី​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា  វាក៍​អាចធ្វើឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្បែរៗ​នោះ ត្រូវ​ប្រឈមមុខ​នឹង គ្រោះថ្នាក់​ផ្សេងៗ ដោយសារតែ​ការបា​ក់របង​បុរី ជ្រេ​ល​ខ្សាច់​ដូច​ភ្នំ រលំ​មក​សង្កត់​ពីលើផ្ទះ និង​ដីធ្លី​របស់​ពួកគាត់ ជា​យថាហេតុ​នោះ​ដែរ ។​

ថ្មីៗ​នេះ​ឮ​ព័ត៌មាន​ថា ឆ្លៀត​ពេល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ ដែល​រហូត​មកដល់ ខែប្រាំង​នេះហើយ នៅតែ​លិចលង់​ផ្ទះសម្បែង និង​ដីធ្លី​ភាគ​ច្រើន​ទៀត​នោះ  ក្រុមហ៊ុន​បុរី ប៉េង ហួត បាន​ឲ្យ​តំណាង​របស់​ខ្លួន សហការ​ជាមួយ​អាជ្ញាធរ សង្កាត់​និរោធ ក្នុង​ការចុះ​ទៅ​ទិញ​ដី ប្រជាពលរដ្ឋ​ដែល នៅ​ជាប់​របង​បុរី ដោយ​ឲ្យ​តម្លៃថោកៗ​… ព្រោះ​ពួកគេ​តែង​យក​លេស​ថា ដី​ទាំងនោះ​ជា​ដី​លិច​ទឹក មិនសូវ​មាន​តម្លៃ​ខ្ពស់ ដូច​ដី​នៅ​ខាងលើៗ ជាប់​ផ្លូវ​បេតុង​ឡើយ​…Sic !

ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា សូមឲ្យ​លោក គួច ចំរើន អភិបាលខណ្ឌ​មានជ័យ ក៍​ដូចជា​លោក ប៉ា សុជាតិ​វង្ស អភិបាល រាជធានី​ភ្នំពេញ ត្រូវតែ​ជួយ​បញ្ឈប់ កុំឲ្យ​ក្រុមហ៊ុនបុរី ប៉េង ហួត បន្ត​បូម​ខ្សាច់​ចាក់ដី បុរី​របស់​ខ្លួន​តទៅ​ទៀត​… ព្រោះ​វា​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​បាក់​រលំ របង​បុរី​នោះ​ជា​បន្តបន្ទាប់ ។ លើសពីនេះ ពួកគាត់​ក៍​សុំ​ឲ្យ​ពួក​ឈ្មួញ​ទាំងអស់ ដែល​បូម​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ដី​ទៅ​សាងសង់​សំណង់​ផ្សេងៗ នៅ​តំបន់​តាងៅ​បឹង​ស្នោ​នោះ ត្រូវតែ​ធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យ​ប្រជាពលរដ្ឋ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការលិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរៗ សំណង់​របស់ខ្លួន​ផងដែរ ។ មួយវិញទៀត ពួកគាត់​ក៍​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យបាន​ល្អ​ត្រឹមត្រូវ អាច​ប្រើ​ការ​បាន ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​នោះ ឲ្យ​ហូរ​ចាក់​ទៅ​ប្រឡាយ​បារាំង​ចុះ​ទៅ​ទន្លេ ដោយ​គ្មាន​ការរាំងស្ទះ​តទៅទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1811ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4256ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1763ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2281ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1883ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1827ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1595ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2582ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1739ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1941ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:10