វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 21 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 12:01 នាទី ចំនួនអានៈ 4067

ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រា​ថ្នា ចុះ​បុរស់ម្នាក់អង្គុយ​នៅ​ក្រោមដើមជ្រៃ​តាំង​ពី​សូរិយារៀប​អស្តង្គត់​រហូត​ដល់​ពាក់​កណ្តាល​អាធ្រាត្យ​ក្រោមផ្ទៃ​​មេឃពណ៍​​ខ្មៅង​​ងឹត​ដែល​លឺ​តែ​សូរ​សំ​លេង​មជ្ជុរាជ​រាត្រី​ដង្ហោយ​ហៅ​ឥត​ឈប់​ឈរ តើ​បុរស​ម្នាក់​នេះ​មាន​វិបត្តិ​អ្វី​ដែរ? តោះចាំអីទៀត​យើង​នាំគ្នា​អាន​ដើម្បី​ដឹង​នួវ​រឿង​រាវ​ពិតរបស់គាត់​​!

កណ្តាល​រាត្រី​ដ៏សែន​ស្ងាត់​ជ្រ​ងំ​បង​មិន​​មាន​លឺ​សូរ​សំលេង​អ្វី​​ក្រៅ​សត្វ​ចង្រិត​ ខ្លែង​ស្រាក មៀម​ ទី​ទុយ​ ខ្លះ​យំ​ខ្លះ​ច្រៀង​លាន់​លឺ​សូរ​ល្វើយ​ៗ​ លាយ​ឡំ​ជាមួយនិង​ស្នូរ​ស្លឹក​ឈើ​បក់​រវិចៗទៅ​តាម​កម្លាំង​ព្រះ​ពាយ​ផាយ​ផាត់​រសាត់​​មក​ពី​ឆ្ងាយ  ឯផ្ទៃ​មេឃ​ពោ​ពេញ​ទៅ​ដោយ​ពពក​ខ្មៅ​អួរអាប់ពពក​​រសាត់​ដុំ​ៗហាក់​រក​កល​ចង់​ភ្លៀង​ ធ្វើ​​អោយ​រូប​បង​នឹក​ឃើញ​អនុស្សាវ​រីយ៍ចាស់​ដែល​និរាស​ចោល​គ្នា​ជា​យូ​រ​ឆ្នាំ​ណាស់​ទៅ​ហើយ​ តែស្នាម​ស្នេហ៍​អតីត​​ធ្វើ​អោយ​បង​នៅ​តែ​នឹក​នាមិន​អាច​បំ​ភ្លេច​បានអស់​មួយ​ជីវិត។

          អូន​ដឹង​ទេថា? បង​អង្គុយ​ក្រោម​ដើម​ជ្រៃ​តែ​ម្នាក់​ឯង​ស្ទើ​ជា​រៀង​រាល់​ថ្ងៃ​រៀប​លិច ​រហូត​ដល់​កណ្តាល​រាត្រី​កាល​​ដ៏​សែន​ស្ងាត់​ជ្រ​ងំ​ មិន​មាន​អ្នក​ណា​ម្នាក់​​ដឹង​ថា បង​កំ​ពុង​តែ​គិត​អ្វី​នោះ​ទេ តាម​ពិត​ទៅ​ បង​កំ​ពុង​តែ​នឹក​រលឹក​ដល់​អូនដែល​ជា​សង្សា​សំណព្វ​ចិត្ត​របស់​បង​។​ ការ​នឹក​ឡើង​វិញ​វា​ថែម​ទាំ​ងធ្វើ​អោយ​បង​មាន​ការ​ឈឺ​ចាប់​ស្ទើ​តែ​ក្អូត​ឈាម​រក​ថ្លែង​មិន​រួច​ ដំ​បៅ​ស្នេហ៍​ចាស់​ហាក់​ដូច​ជា​ស្រ​មោល​អន្ទោល​តាម​ប្រាណ​របស់​បង​គ្រប់​វិនាទី ធ្វើ​អោយ​បង​នឹក​ឃើញ​អូន​គ្រប់​ពេល​វេលា មិន​ថា​ពេល​ញុំ​ ពេល​គេង ពេល​ដើរ​លេង​កម្សាន្ត។ គ្រប់​ពេល​វេលា​​បង​តែង​តែ​ខំ​ប្រឹង​ញញឹម​បង្ហាញ​ញាតិ​មិត្ត​ថា បង​រីក​រាយ​ តែ​តាម​ពិត​បេះ​ដូង​របស់​បង​បាន​រលេះ​រលួត​អស់​ទៅ​ហើយ។ បង​នឹក​ឃើញ​ថ្ងៃ​មួយ​ក្រោម​ភ្លៀង​រលឹមស្រិចៗ​ យើង​ដឹក​ដៃគ្នា​រតលេង​​កម្សាន្ត​សប្បាយ​ បង​ដឹក​ដៃ​អូន​រត​ឆ្វែល​ដើម​ជ្រៃ​ ហើយ​យក​ហត្ថា​​យើង​ទាំង​ទ្វេ​​​​គូស​រូប​ពួក​យើង​ទាំង​ពីរ​​នៅ​លើ​ព្រះ​ធរណី ហើយ​ថែ​ម​ទាំង​ស្បថ​សច្ចា​ថា ​បើ​ទោះ​ជា​ពួក​យើង​មិន​កើត​ក្នុង​ខែ​ឆ្នាំ​តែ​មួយ​ តែ​សូម​អោយ​ស្លាប់​ទៅ​វិញ​ក្នុង​ខែ​ឆ្នាំ​តែមួយ។ បង​នៅ​ចាំ​ទៀត​ថា នៅ​រដូវ​​ភ្ជុំបិណ្ឌ​ឆ្នាំនោះ​អូន​ស្លៀក​ហូល​ពាក់​អាវ​ប៉ាក់​ពានា​កន្សែង​ពណ៍​ស​យក​ចង្ហាន់​ទៅ​ប្រ​គេន​ព្រះ​សង្ឃ​នៅ​ឯវត្តអង្គរ​ខាង​កើត បន្ទាប់​មក​​បង​នាំ​អូន​ឡើង​លើ​កំ​ពូល​ប្រា​សាទ​អង្គរ អូន​ខ្លាច​មិន​ហ៊ាន​ឡើង​ជណ្តើរ​ដ៏​ចោត បង​កាន់​ដៃ​អូន​ ផ្តល់​កម្លាំ​ង​ចិត្ត​ដល់​អូន​រហូត​យើង​បាន​ឡើង​ដល់​លើ​កំពូល​ប្រាសាទ គយ​គន់​ទេស​ភាព​ដ៏​ស្រស់​បម្រង​ និង​ចម្លាក់​ក្បាច់រចនា​ដ៏​កម្រ​មាន​ ដែល​ជា​ស្នា​ដៃ​របស់​បុព្វ​បុរស​ខ្មែរ​យើង​កាល​ពី​ជំ​នាន់​ដើម។ ស្នាម​ញញឹម​ដ៏ស្រ​ទន់​ កាយ​វិការ​ដ៏ល្វត​ល្វន់ សក់ខ្មៅ​រលោង​​​​វែង​អន្លាយក្រាល​គ្រប​លើ​ស្មា​ នេត្រា​ខ្មៅ​យង់ ម្រាម​ដៃ​ស្រួច​ដូច​បន្លាក្រូច ចរិក​សុភាព​រាប​សា​ចេះ​ស្គាល់​ចាស់​ទុំ​ ចេះ​ចែក​រំ​លែក​ដល់​អ្នក​ដទៃ​ ចេះ​ជួយ​យក​ទុក្ខ​ធុរៈអ្នក​ភូមិផង​របង​ជាមួយ បូក​​ផ្សំ​ជាមួយ​ក្លិន​ខ្លួនដ៏​ក្រ​អូប​ប្រហើ ដូច​បំ​បុក​ស្រូវ​ថ្មី​របស់អូន​ ឥឡូវ​វា​នៅ​​តែ​ដិត​ដាម​ដក់​ក្នុង​​ក្រ​អៅ​បេះ​ដូង​​របស់​បង​ជា​និច្ច​ ធ្វើ​អោយ​បង​បំ​ភ្លេច​មិន​បាន​អស់​មួយ​ជីវិត។ ឥឡូវ​ដើមជ្រៃ​នៅ​រស់ស្រស់​ញញឹម​​​ស្លឹក​រី​កស្គុះ​ស្គាយ ឬស​វែង​អន្លាយ​ តែ​បាត់​រូប​អូន​លែង​ឃើញ​ស្រ​មោល​ទៅ​ហើយ អ្វី​ៗ​ប្រែ​ប្រួល​អស់រលីង​ ហើយ​ភ្ជុំបិណ្ឌ​ឆ្នាំនេះមិន​ដឹង​អូន​នៅ​ឯណា​ ទៅ​ដល់​ទី​ណា​នោះ​ទេ។ នឹក​ដល់​ត្រឹមនេះ​ដើម​ទ្រូង​បង​ក៏​ចាប់​ផ្តើម​តឹង​ណែនអួល​ដើម​ក​ បេះដូច​លោត​ខុស​ចង្វះ ទឹក​នេត្រា​ក៏​ចាប់​ផ្តើម​ហូរ​មក​ឯងៗ ព្រោះ​ស្រី​ដែល​បង​ស្រលាញ់​ស្មើ​និង​ជី​វិត បែ​ជា​មិន​មាន​វាសនា​បាន​ជួប​គ្នា​ជា​គូ​អនាគត់លុះ​អាវ​សាន្ត​​ នេះ​ហាក់​ដូច​ពាក្យ​ចាស់​មួយ​បាន​ពោល​ថា ស្រលាញ់​ពេញ​ប្រាស។ តើ​ការ​ព្រាត់​ប្រាស​គ្នា​រវាង​បង​និង​អូន​ វា​ជា​ព្រហ្ម​លិខិត ជា​ព្រេង​វាសនា ​ជា​ផល​កម្ម​ពី​ជាតិ​មុន ឬមក​ពី​បង​មិន​សម​នឹង​អូន​ ឬ​មក​ពី​សង្គម​វណ្ណៈ? អូន​ដឹង​ទេ? គ្រប់​ពេល​ដែល​រៀម​រា​ធ្មេច​នេត្រា​ទៅ​ រៀម​​តែង​តែ​ស្រ​មៃ​ឃើញ​ពៅ​ ឃើញ​គ្រា​ដែល​យើង​ធ្លាប់​អង្គុយ​សាសង​ ផ្តោះ​ផ្តង​វាចារ​ហ្នេហា​ក្រោម​ដួង​ព្រះ​ច័ន្រ្ទា​មូល​ក្រឡង់​ដ៏​ភ្លឺ​ត្រ​ចាស់​ត្រ​ចង់​ ហើ​យ​ពេល​នោះ​អូច​បាន​វាចារមិន​ដាច់​ពី​មាត់ដដែល​ៗថា ​អូន​ស្រ​លាញ់​តែ​បង​អស់​មួយ​ជី​វិតឥត​មាន​ប្រែ​ប្រួល បើ​ទោះ​ជា​មេឃ​រលំ​ភ្នំ​រលាយ​ក៏ដោយ តែ​ផ្ទុយ​ទៅ​វិញ​ទង្វើ​របស់អូន​​គឺ​ខុស​ស្រ​ឡះ​ពី​សម្តី​ ខុស​ពី​ពាក្យ​ស្លោក​ដែល​ពោល​ថា មនុស្ស​គេ​យក​សម្តី​ដំ​រី​គេ​យក​ភ្លុគ តែ​សម្តី​របស់​អូន​មិន​អាច​យក​ជាការ​បាន​ទេ។ ​បើ​បង​ក្រលេក​មើ​ល​ប្រ​វត្តិ​ស្នេហា​កាល​ពី​អតីត​​កាល​ដូច​ជា​ស្នេហា​ទំ​ទាវ គឺ​ពួក​គេ​ព្រាត់​គ្នា​ដោយ​សា​យាយ​ផាន់​ម្តាយ​ទាវ​ស្រ​លាញ់​មាស​ប្រាក់ ឈ្លគ់​និង​អំ​ណាចចង់​អោយ​កូន​ស្រី​ឡើង​ទ្រ​នុំ​ខ្ពស់ រី​ឯនាង​វិធាវី និង​លោក​ប៊ុន​ធឿន តួអង្គ​ក្នុង​រឿង​ផ្កា​ស្រ​ពោន​វិញ ព្រាត់​គ្នា​ដោយ​សារ​គ្រួសារ​ប៊ុន​ធឿន​ធ្លាក់​ខ្លួន​ក្រ ចុះ​ចំ​ណែក​រឿង​យើង​ព្រាត់​គ្នា​ព្រោះ​រឿង​អ្វីទៅ? យប់កាន់​តែ​ជ្រៅ​ផ្គរ​លាន់​គ្រឹមៗគ្រ​ហឹម​រក​ភ្លៀង​ចង្រិត​ស្រែក​ច្រៀង​ហីង​ផ្ទៀង​ខំ​ស្តាប់​ រាល់​ថ្ងៃបង​រស់​ហាក់​ដូច​ជា​ស្លាប់​មិន​ដឹង​រាយ​រ៉ាប់​ប្រាប់​ដល់​អ្នក​ណា ទឹក​នេត្រាហូរ​តក់​ៗ​ស្រក់​ឡើង​ជោគព្រះ​ធរណី​កណ្តាល​រាត្រី​ក្រោម​ជ្រៃកម្សត់​អូន​ភ្លេច​សន្យា​ដែល​បាន​ស្បែ​ស្បថ​ថ្ងៃ​នេះ​អូន​ព្រាត់​ឥត​មាន​នឹក​នា។

          បើ​បង​ទៅ​បួស​ខ្លាច​ញាតិ​ដៀល​ថាបួស​ព្រោះ​ស្នេហាមិន​បាន​បុណ្យទេ​បើ​បង​ផឹក​ស្រា​នឹក​អូន​កើន​ទ្វេរ​លោត​ទឹក​ទន្លេ​ខ្លាច​ព្រះ​មិន​ប្រោស​ ​បងចង់​​ស្រែក​ប្រាប់​ញាតិមិត្ត​អោយ​ដឹង​ពីការ​ពិត​ តែ​បង​គ្មាន​សេចក្តី​ក្លាហាន ដូច្នេះ​ផ្លូវ​តែ​មួយ​គត់​ដែល​បង​ត្រូវ​ដើរ​បន្ត​នោះ​គឺ​ ទ្រាំ​រស់​ទាំ​ង​ការ​ឈឺចាប់​ខ្លោច​ផ្សា​តែ​ប៉ុណ្ណោះ។ អូន​ដឹង​ទេ? ​មាន​តែ​ដើម​ជ្រៃ​ទេ​ដែល​ជាមិត្ត​សម្លាញ់​របស់​បង មាន​តែ​ដើម​ជ្រៃ​ទេ​ដែល​ដឹង​រឿង​ពិត​របស់​បង សូម្បី​តែ​អូន​ដែល​បង​ស្រលាញ់​ស្មើ​ជីវិត​ ក៏​មិន​យល់​ពី​ជម្រៅ​ចិត្ត​បង​ដែរ តែ​ទោះ ​ជា​បង​ឈឺ​ចាប់ខ្លោច​ផ្សា​​យ៉ាង​ណា​ក៏​ដោយ​ បង​ស៊ូ​ដាក់​កាំ​បិត​ចុះ​តាំង​ខ្លួន​ជា​ព្រះ​ ហើយ​លើក​ដៃ​សំ​ពះ​អង្វ​ទេវតា​ និង​វត្ថុ​សាក​សិទ្ធ​លើ​លោក​អោយ​ជួយ​ថែ​រក្សា​អូន​ អោយ​អូន​ជួប​តែ​សេចក្តី​សុខ​ សុភមង្គលអស់​មួយ​ជី​វិត។ ​អ្វី​ដែល​បង​ប្រាថ្នាចុង​ក្រោយ​​ក្នុង​ជាតិ​នេះ​​​គឺ​ ចង់​ឃើញ​ស្នាម​ញញឹម​របស់​អូន​ ដើម្បី​អោយ​បង​អស់​ចិត្ត​ថា អូន​មាន​សេចក្តី​សុខ​ហើយ ធ្វើ​ម្តេច​ជាតិ​នេះ​យើង​គ្មាន​វាស​នា​បាន​ចាប់​ដៃ​គ្នា​ជា​គូ​លុះ​គ្រាអាវ​សាន្ត បង​ប្រាថ្នា​ចំា​ជួប​អូន​ជាតិ​ក្រោម​ម្តង​ទៀតទៅ​ចុះ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  កំណាព្យ  ចម្រៀង  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1714ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1875ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1815ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1615ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2297ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2514ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1610ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1663ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2316ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1572ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1461នាក់
ខែនេះ    53256នាក់
ឆ្នាំនេះ   270348នាក់
សរុប   57621744នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 00:20