អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
តាមសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានប្រជាពលរដ្ឋរបស់VOD លោក ចាន់ កុសល្យ ឲ្យដឹងថា អ្នកសារព័ត៌មានរូបនោះឈ្មោះ តាំង ទ្រី អាយុ៤៨ ឆ្នាំ ត្រូវបានជនដៃដល់បាញ់សម្លាប់ នៅវេលាម៉ោងជាង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១២ ខែតុលា នៅចំណុចទួលពន្លៃ ក្នុងភូមិឃ្សឹមខាងក្រៅ ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ខណៈដែលអ្នកយកព័ត៌មានរូបនោះព្យាយាមតាមថតសកម្មភាពជួញឈើខុស ច្បាប់នៅតំបន់នោះ។
ក្រោយហេតុការណ៍ គេឃើញមានរថយន្តម៉ាកឡិចស៊ីស ៤៧០ មួយគ្រឿង គ្មានស្លាកលេខ ក្រឡាប់នៅខាងមុខរថយន្តរបស់ជនរងគ្រោះ ដែលជាប់គឿងកណ្ដាលផ្លូវ។ ចំណែកឯម្ចាស់រថយន្តឡិចស៊ីសដែលក្រឡាប់នោះបានគេចខ្លួនបាត់។
ប្រភពដដែលឲ្យដឹងថា លោកតាំង ទ្រី ជាអ្នកយកព័ត៌មានឲ្យកាសែតវាលឥន្ទ្រី ដែលមកដល់ពេលនេះ VOD មិនទាន់អាចសុំបំភ្លឺពីចាងហ្វាងការផ្សាយ ដើម្បីបញ្ជាក់ពីហេតុការណ៍បាញ់សម្លាប់នោះនៅឡើយទេ។ ចំណែកអធិការស្រុកស្នួល ខេត្តក្រចេះ លោកញ៉ាម សៅយ៉ុន សុំមិនធ្វើអត្ថាធិប្បាយ។
រហូតមកដល់ពេលនេះ អ្នកកាសែត ជាង២០នាក់ហើយត្រូវបានឃាតកបាញ់សម្លាប់ក្រៅច្បាប់ ហើយឃាតកពិតនៅមិនទាន់វែកមុខមកផ្ដន្ទាទោសនៅឡើយទេ៕ ប្រភពដើមពី៖ VOD






នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
មានសេចក្តីរាយការណ៍ពីក្រុមអ្នកដឹកភ្ញៀវទេសចរណ៍មកថា នៅក្បែរប៉ុស្លិ៍យាមចាំចែកសំបុត្រខាងកើតនៃផ្លូវចូលប្រាសាទអង្គរវត្តត្រូវបានគេកកាយរណ្តៅដីថម្ងាយប្រហែល១០ម៉ែត្រពីមាត...Read more
មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
| ថ្ងៃនេះ | 292 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1739 | នាក់ |
| ខែនេះ | 53534 | នាក់ |
| ឆ្នាំនេះ | 270626 | នាក់ |
| សរុប | 57622022 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:55 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

