លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 2557

ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្ត​ព្រះ​វិ​ហារ​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយលើ​​សំដៅ​មក​ខេត្ត​សៀម​រាប​ ​ដូច​គេ​ហែ​កឋិន​ទានទាំង​ថ្ងៃទាំង​យប់​ តែ​ពុំ​មាន​មន្រ្តី​ជំ​នាញ​ណា​ចេញ​មុខ​បង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់​នោះទេ តែ​បែជា​ត្រូវ​បាន​អ្នក​រក​ស៊ី​ប្រាប់​ថា ពួកគេ​បាន​បង់​លុយក្រោម​តុ​​អោយ​ក្រុម​មន្រ្តី​ជំ​នាញ​តាម​ដងផ្លូវ​​អស់​ហើយ ទើប​អាច​ដឹក​ឈើ​ឆ្លងកាត់​បាន​យ៉ាង​រលូន​​ដូច្នេះ។

តាម​ប្រ​ភព​ព័ត៌​មាន​ច្បាស់ការ​បាន​​អោយ​ដឹង​​ថា ជា​រៀង​រាល់​ថ្ងៃមាន​រថ​យន្ត​សាន់យ៉ុង​ប្រ​ហែល​១០គ្រឿង រថ​យន្ត​កាមរីប្រហែល​៥គ្រឿង រថ​យន្ត​ធួរីសប្រហែល​៣គ្រឿង គោយន្ត​កន្រ្តៃប្រ​ហែល​២០គ្រឿង និង​រទេះគោរាប់​សិប​រទេះបាន​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយ​លើ​ ស្ថិត​ក្នុង​ខេត្ត​សៀម​រាប​ ដោយ​ឆ្លង​កាត់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ដែល​ត្រូវ​បាន​គេ​ស្គាត់​ថា នាយ​សង្កាត់​ឈ្មោះ យ៉ាន់ស៊ីវ័ត​ ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ទី​នោះ បាន​បើ​កភ្លើង​ខៀវ​អោយ​ឈ្មួញ​ដឹក​ជញ្ជួន​ឈើ​ឆ្លងកាត់​ដោយ​រលូន​មិន​មាន​ការ​បង្រ្កាប​នោះទេ ដែល​ទង្វើ​អសកម្ម​ទាំងនេះ​​ធ្វើ​អោយ​មហាជន​សង្ស័យ​ថា លោក​យ៉ានស៊ីវ័ត​ កំពុង​តែ​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​ដែល​ផ្ទុយ​ពី​ច្បាប់​បាន​កំណត់ និង​ផ្ទុយ​ពី​ទួនាទី​របស់​ខ្លួន​ដែល​ជា​មន្រ្តី​ជំ​នាញ​របស់​ស្ថាប័ណ​រដ្ឋ​។

ឆ្លៀត​ពេល​ថ្នាក់​ដឹក​នាំ​កំ​ពូល​កំពុង​មមាញឹក​ក្នុង​ការ​ដឹក​នាំ​ប្រ​ទេស​ជាតិ ឯមន្ត្រីលេម​លើម​​ក្រោម​ឱវាត​ក៏​កំពុង​តែ​មមាញឹក​ក្នុង​ការ​ឃុបឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទុច្ចរិត​រក​ស៊ី​ដឹក​ឈើ​បំ ផ្លាញ​ជាតិ ដើម្បី​ប្រ​មូល​ផល​ប្រ​យោជដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន ដែល​ជា​កត្តា​នាំ​មក​នូវ​គ្រោះ​មហន្ត​រាយ​ដល់​សង្គម​ជាតិ នាំការ​លិច​លង់ និង​ហិន​ហោច​ព្រៃ​ឈើ​អស់​ពី​កម្ពុជា តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ​ដើម្បី​កសាង​ប្រ​ទេសជាតិ​អោយ​រី​ក​ចំ​រើន​នោះទេ។

ក្រុម​​ប្រ​ជា​ពល​រដ្ឋ​បាន​រិះគន់ថា នេះ មិន​អាច​បន្ទោស​ទៅ​លើ​មន្រ្តី​ជំ​នាញ​ដែល​នៅ​ប្រ​ចាំ​ការ​តាម​ដង​ផ្លូវ​ទាំង​ស្រុង​​បាន​ទេ ព្រោះ​ពាក្យស្លោក​មួយ​បាន​ពោល​ថា ”មាន់​វា​ពង​នៅ​ស្រែណា​ វាច្បាស់​ជាស៊ី​ស្រូវ​នោះ​ជា​មិន​ខាន“ តែ​អ្វី​ដែល​គួរ​បន្ទោស​នោះគឺ​លោក ទា-គឹម​សុទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដែល​ជា​ថ្នាក់​ដឹក​នាំ​របស់​លោក​ យ៉ាន់ស៊ីវ័ត គួរតែ​នែនាំ​កួន​ចៅ​ក្រោម​ឱវាត​អោយ​គោរព​ទួនាទីអោយ​បាន​ត្រឹម​ត្រូវ មិន​គួរ​មាន​ការ​ធូរលុង​​ ឬ​គេ​ហៅ​ថា ហៃអើៗ ដូច​អាជ័យ​ធ្លាក់ទឹក​នោះទេ។ ពល​រដ្ឋ​បន្ត​ថា លោក​ទាគឹមសុទ្ធ ហាក់​បើ​កភ្នែក​ម្ខាង​បិទ​ភ្នែកម្ខាង ទុក​ឱកាស​អោយ​ក្រុម​មន្ត្រី​លេម​លើម​ក្រោម​ឱវាត​ឆ្លៀត​ឱកាសប្រ​មូល​លុយពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ទៅ​វិញ។​

ពលរដ្ឋ​ខេត្ត​សៀម​រាប​បាន​ធ្វើ​ការ​អង្វ​យ៉ាង​ទទួច​ទៅ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ និង​លោក ឃឹមប៊ុន​សុង អភិបាល​ខេត្ត​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ​សា​ឡើង​វិញនូវ​ទង្វើ​អសកម្ម​របស់​លោក យ៉ាន់​ស៊ី​វ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយលើ ដែល​កំ​ពុង​តែ​បើ​ដៃ​អោយ​ក្រុម​ឈ្មួញ​សំរុក​ដឹក​ឈើ​ខុស​ច្បាប់​តាម​ដង​ផ្លូវ​ខាងលើ​យ៉ាង​អាណាធិប្ប​តេយ្យ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ទាល់តែសោះ។

អ្នកយក​ព័ត៌មាន​យើង​ពុំអាច​សុំការ​បំភ្លឺពី​លោក យ៉ាន់ស៊ីវ័ត​ បានទេនៅ​ព្រឹក​ថ្ងៃដដែលនេះ ព្រោះ​ទូរ​ស័ព្ទមិន​ចូល៕ ដោយ​៖ ផ្លុង-រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1879ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1832ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1798ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1785ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1868ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1985ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2550ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1830ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1883ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1602ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      74នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1521នាក់
ខែនេះ    53316នាក់
ឆ្នាំនេះ   270408នាក់
សរុប   57621804នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:10