លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី

ដោយៈ សហការី ខេត្តក្រចេះ ថ្ងៃទី 14 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 09:38 នាទី ចំនួនអានៈ 2298

ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ រស់នៅ​ផ្សារ ការ​បី នាំគ្នា​និយាយ​តៗ​គ្នា និង​រិះគន់​ចំៗ​ថា ពួក​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​នៅទីនេះ បង្ក្រាប​បានតែ បទល្មើស​តូចតាច​ទេ  បើ​បទល្មើស​ធំៗ ដឹក​រាល់​តែ​យប់ មិនដែល​ឃើញ​បង្ក្រាប​សោះ នេះហើយ​បាន​ប្រជាពលរដ្ឋ អស់ជំនឿ​ទៅលើ សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​។​

ប្រ​​ជា​​ពល​​រដ្ឋ​​​ បានរាយ​ការណ៍​​ឱ្យ​ដឹង​ថា មាន​​ស​មត្ថ​កិច្ច និង​​ម​ន្ត្រី​​ជំ​នាញ​​មួយ​ក្រុម បាន​នាំ​គ្នា​​ទៅ​​អង្គុយ​​សំ​កុក ចាំ​​យក​លុយ ពី​បទ​​ល្មើស​​ព្រៃ​ឈើ នៅ​ត្រង់​ចំ​ណុច ផ្សារ​​ការ​​បី ស្រុក​​ស្នួល ខេត្ត​ក្រ​ចេះ ដែល​​ក្នុង​នោះ រួម​មាន​​មេ​ព្រៃទាហាន មន្ត្រី​អាវុធហត្ថ​ស្រុក ស្នាក់ការ​៧០៩ អាវុធហត្ថ​ផ្ទៃ​ប្រទេស ប៉ូលិស បរិស្ថាន និង​អង្គការ​ទៀតផង ដែល​ទីតាំង​នេះ មាន​ត្រាក់ទ័រ​យួន ចូល​ដឹកអុស នឹង​ឈើ​គ្រប់​ប្រភេទ រាប់សិប​គ្រឿងក្នុង​មួយ​យប់ៗ ចូលទៅ​ច្រករបៀង D16 ។

​​ប្រជាពលរដ្ឋ បាន​រាយការណ៍​ទៀតថា រាល់​យប់​ត្រាក់ទ័រ​វៀតណាម ចូល​ដឹកអុស ដឹកឈើ​គ្រប់​ប្រភេទ ហួស​ផ្សារ ការ​បី ទៅទៀត ដែលមាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ពី​ព្រំដែន​ខ្មែរ យួនដោយ​អាជ្ញាធរ​មូលដ្ឋាន មិនដែល​ខ្វល់ នឹង​ចាប់​បង្ក្រាប​ឡើយ ដោយមាន​គេ​រត់ការ អោយចូល​ដឹកជញ្ជូន អស់ហើយ ។​

​ចំពោះ​ត្រាក់ទ័រ រថយន្ត ម៉ូតូ​កែច្នៃ កំពុង​សំរុក​ដឹកជញ្ជូន​ឈើ គ្រប់​ប្រភេទ​ចូលទៅ ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយចំនួន ក្នុងស្រុក​ស្នួល មានដូចជា ច្រករបៀង D16 / D10 / ប៊ិន​ឌាំ​ង / 06 /07/ ដែលមាន​ប្រធាន​ប៉ុ​ស្គិ៍​គ្រប់ គ្រង ច្រករបៀង​ខាងលើ ឈ្មោះ ធឹ​ម ធឿន ដែល​ទើប​មកកាន់​តំណែង​ថ្មី ប្រហែលជា​រត់ការ មកកាន់​ប៉ុ​ស្គិ៍​អស់​ច្រើន​សម្បើម​ហើយ ទើប​បើកភ្លើង​ខៀវ អោយ​គ្រឿងចក្រ​បរទេស ចូល​ក្រែង​ឆាប់​រួចខ្លួន ។​

​ជុំវិញ​បញ្ហាខាងលើ លោក ធឹ​ម ធឿន  ប្រធាន​ប៉ុ​ស្គិ៍​ការពារ​ព្រំដែន ដែល​គ្រប់គ្រង ច្រករបៀង​ទាំង​៥ ក្នុង ឃុំ​២​ធ្នូ មិនអាច​ទំនាក់ទំនងសុំការ​បកស្រាយ​​បានទេ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2846ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន2008ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន3711ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2826ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2181ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1899ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1786ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន1142ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1798ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1798ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      74នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1521នាក់
ខែនេះ    53316នាក់
ឆ្នាំនេះ   270408នាក់
សរុប   57621804នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:09