លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 2479

មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈើ​របស់​ក្រុម​ហ៊ុន​ដី​សម្បទានពិត​ប្រាកដ ​ដោយ​ជ្រក​ក្រោម​ស្លាក​យី​ហោរបស់​ក្រុម​ហ៊ុន​​ ទន្លេស៊ូហ្គើរ និង​មាន​ការ​ឃុប​ឃិត​គ្នាជាមួយ​ក្រុម​មន្ត្រី​ជំ​នាញយ៉ាង​ស្ងប់​ស្ងាត់​បាន​ដោយ​រលូន។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥​ ម្សិល​មិញប្រ​ភព​ច្បាស់ការណ៍​បានរាយ​ការណ៍​មក​ថា មាន​រថ​យន្ត​យី​ឌុប​ម៉ាក​ហ៊ីណូក្បាល​ពណ៍​ខៀវ គ្រប​តង់​ពណ៍​ប្រ​ផេះ​ដឹក​ឈើ​លេ​ខ​១​ប្រ​ភេទ​ធ្នង់ប្រហែល​៥០​ម៉ែត្រ​គូប​ពី​ក្រុង​សំ​រោង​ខេត្ត​ឧត្តរ​មាន​ជ័យសំ​ដៅ​ទៅ​ខេត្ត​បាត់ដំ​បង​ដោយ​ឆ្លង​កាត់​ស្រុក​ស្រី​ស្នំ​និង​ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប ដោយ​ប្រើ​រថ​យន្ត​ម៉ាក​ហៃលេនដឺ​ ពណ៍​ទឹក​ប្រាក់​ជា​អ្នក​រត​ការ​ណ៍​បង់លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ។ ប្រ​ភព​បន្ត​ថា រថ​យន្ត​ខាង​លើ​បាន​លើក​ឈើ​នៅ​ផ្ទះ​លោក រស់ជុគ មិន​មែន​លើក​ឈើ​នៅ​ដី​សម្ប​ទាន​​របស់ក្រុម​ហ៊ុន​ ទន្លេស៊ូហ្គើរ នោះទេ ហើយ​ឈើដែល​ដឹក​ចេញ​នេះ​ក៏មិន​មែន​ជាឈើរបស់​ក្រុម​ហ៊ុន​ដែរ វា​ជាឈើ​ដែល​លោក​​ រស់ជុក​ ប្រ​មូល​ទិញ​ទុក​ដឹក​ចែក​ចាយ​តាម​បណ្តារខេត្ត​នានាតែប៉ុណ្ណោះ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​ជំនាញ​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​លួច​បង្ហើប​អោយ​ដឹង​ថា លោក​រស់ជុគបាន​ឃុប​ឃិត​ជាមួយ​មន្ត្រី​ជំ​នាយ​ដើម្បី​កាត់​ច្បាប់​ដឹក​ឈើ​លេខ​១​ខាង​លើ​ចំ​នួនតែ​២០ម៉ែត្រ​គូប​តែប៉ុណ្ណោះ ឯឈើ​លើស​ចំនួន​ជា​ច្រើន​ទៀត​គឺ​ទុក​ជា​សេវាក្រៅផ្លូវ​ការណ៍។

យោង​តាម​លិខិតអនុញ្ញាតដឹកជញ្ជួនផល អនុផល​ព្រៃ​ឈើ​លេខ០០៣ ចុះ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​សំរោងលោក ម៉ៅ បរិមិន្ទ បាន​អនុញ្ញាត​អោយ​ក្រុម​ហ៊ុន​ដីសម្បទានទន្លេស៊ូហ្គើរ​ដឹក​ឈើ​ពីសង្កាត់កូនក្រៀល ក្រុង​សំ​រោង​ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅ​កាន់​ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុក​សំ​ពៅ​​លូន​ ខេត្តបាត់​ដំ​បង​ ដែល​មាន​ចំនួន​ឈើអាសរុប ៤៩១សន្លឹក ស្មើនិង២០ម៉ែត្រត្រីគុណចុច​២៨០។

ប្រភព​ពី​អ្នកធ្លាប់​ស្គាល់​និង​ដឹង​ពី​ប្រ​វត្តលោក រស់ជុក បាន​អោយ​ដឹង​ថា លោក​ រស់ជុក ជា​នាយ​ទាហ៊ាន​ម្នាក់​ពូកែ​ខាង​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ម្នាក់​ដែរ តែ​ពេល​ថ្មីៗនេះមិន​សូវ​សំ​បូរ​ឈើ​ក្រញូង​ដឹក​ក៏​ចាប់​ផ្តើម​ដឹក​ឈើ​ប្រ​ភេទ​ធ្នង​វិញ​ម្តង។ ប្រភព​បន្តថាលោក រស់ជុគ មិន​សូវ​ចេញ​មុខ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​តែង​តែ​អោយ​នរណា​ម្នាក់​ចេញ​មុខ​រត​ការណ៍​ជំនួស ដូច​ជា​ឈើ​ដែល​ដឹក​តាម​រថ​យន្ត​យី​ឌុប​នៅ​ល្ងាច​ថ្ងៃទី២២នេះ គឺ​គាត់​រត​ច្បាប់ យក​ឈ្មោះ​ក្រុម​ហ៊ុន​មក​ពាំង​ តែដាក់​អោយ​លើ​ស​ចំនួន​កំ​ណត់​ដើម្បី​រក​ផល​ចំណេញបន្ថែម ជាស​វៀង​សមត្ថ​កិច្ច​ផ្សេង​ឆែកឆេ​​។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពីលោកវីរៈសេនីយទោ រស់ជុគ បាន​ទេនៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ២០១៥នេះ ព្រោះ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំ​បន់សេវា។

មជ្ឈដ្ឋាន​ទូទៅគេ​រិះ​គន់ថា បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ខំ​ខ្ចី​លុយគេ​ប៉ុន្មាន​រយ​លាយ​ដុល្លារ​អា​មេរីក​មក​ធ្វើ​ផ្លូវអោយ​ល្អ​ប៉ុណ្ណា​ក៏​វា​មិនអាច​​ឋិត​ថេរ​បាន​យូដែរ ​ ព្រោះ​មាន​ក្រុម​ហ៊ុន​ដីសម្បទានដឹកឈើលើស​ទម្ងន់ និង​ជន​ខិល​ខូច​មិន​គោរព​ច្បាប់​​ លួច​ដឹក​ជញ្ជួន​លើ​ស​ទម្ងន់​ ដែល​ជាហេតុ​នៃ​ការ​បំផ្លិច​បំផ្លាញ​ផ្លូវ​ថ្នល់​អោយ​ឆាប់​រលាយហិន​ហោច​មុន​កាល​កំ​ណត់ រី​ឯក្រុម​ជញ្ជី​ង​ថ្លឹង​រថ​យន្ត​វិញគឺ​លូក​ដៃ​ចាំយក​តែលុយ មិន​បាន​អនុវត្តន៍​ច្បាប់​នៃការ​ដឹក​លើស​ទម្ងន់អោយ​បាន​ត្រឹម​ត្រូវ​នោះទេ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1933ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4354ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3944ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2388ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1655ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2476ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1831ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1670ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2297ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1592ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      216នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1663នាក់
ខែនេះ    53458នាក់
ឆ្នាំនេះ   270550នាក់
សរុប   57621946នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 02:26