ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 02:22 នាទី ចំនួនអានៈ 2515

មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន្ទុក តាម​អ្វី​ជា​សេចក្តីត្រូវការ​របស់លោក​ស័ក្តិ​៥ យិន ប្រសិទ្ធ ដែលជា​មេ​ផ្នែក​គ្រប់គ្រង​ម៉ៅការ​ពីលើ ឡុង សំអឿន​។

​លោក​សក្តិ​៤ ឡុង សំអឿន គឺជា​ប្រធាន​ផ្នែក​ភស្តុភារ​ការិយាល័យ​រដ្ឋ​បាល​សរុប​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវបានចាត់តាំង​បន្ថែម​ឲ្យ​កាន់​ទទួលខុស​ត្រូវជា​បន្ថែម នូវ​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ល្បី​ថា គាត់​បាន​តូ​ដណ្តើម​កៅអី​លោក ហុក ចិ​ត្រា ដែល​ត្រូវ​ដក​បញ្ឈរជើង ព្រោះតែ​រឿង​បទល្មើស​ព្រៃឈើ ដែល​រក​ប្រយោជន៍​បង់​ស្រោមសំបុត្រ​ឲ្យ​លោក យិន ប្រសិទ្ធ ពុំ​គ្រប់​តាម​ផែនការ​នោះ​។

​ប្រភព​បន្តថា មិនទាន់​ទាំង​បាត់​ក្លិន​ថ្មីៗ បែរជា ឡុង សំអឿន ប្រើ​ស្ទីល​ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ តាម​រថយន្ត​ដឹកឈើ​ហើយ គាបសង្កត់​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែលជា​អ្នករកស៊ី​ដឹកទំនិញ​បន្តិចបន្តួច​ពី​ជាយដែន​ទៅ​លក់​តាម​ខេត្ត​-​ក្រុង ដោយ​ដាក់​កំហិត​ឲ្យ​ចូល​បង់លុយ​យកទៅ​ឲ្យ ឡុង សំអឿន និង​បក្ខពួក​ធ្វើ​មានបាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ​ទេ​។

​តាម​ប្រភពពី​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​មានជ័យ សៀមរាប និង​ខេត្តបន្ទាយមានជ័យ បាន​បង្ហើយ​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ ពួកគាត់​ពិបាក​រកស៊ី​ណាស់ ព្រោះ​មាន​សមត្ថកិច្ច​មិនតិចជាង​១០​ស្ថាប័ន​ទេ ដាក់​ប៉ិ​ស្តិ៍​ជជុះ​ឃាត់​រថយន្ត​ពួកគាត់​យកលុយ​ក្នុងនោះ គេ​សង្កេតឃើញ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​របស់​លោក យិន ប្រសិទ្ធិ ដាក់​ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច​ដូច​ហ្វូងគោ ដើម្បី​ប្រមូល​លុយ​បង់​ជូន​មេ យិន ប្រសិទ្ធ មិនគួរ​ក្រសួងមហាផ្ទៃ មើល រំលង​នោះ​ទ​!​។

​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុង សំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ គឺជា​ប៉ុស្តិ៍​ដែលមាន​បទល្មើស​ជំនួញ​ព្រៃឈើ​ខុសច្បាប់​លេខ​១​។ ទើបបានជា​ស័ក្តិ​៤ ឡុង សំអឿន ហ៊ាន​ម៉ៅការ​រ៉ាប់រង​ម៉ៅ​ការក្តោបក្តាប់​បទល្មើស​។ ហើយ ឡុង សំអឿន ក៏​ល្បី​ខាង​សំបូរ​លិច​ភូតកុហក​ថ្នាក់លើ និង​ពូកែ​ចាក់​ឆ្កឹះ​ដណ្តើម​តំណែង​គេ ហើយ​គាត់​ក៏​ល្បី​ខាង​ពូកែ​អែបអប​យកចិត្តយកថ្លើម​មេ​កើយ និង​ពូកែ​ប៉ែង​ជើង​គ្នា យក​តំណែង​នោះ​គឺ​អួត​ពី​ការ​ជះ​ទឹក​លុយ សូក​មេ​ជា​ប្រចាំខែ​ចាប់ពី​៣​ម៉ឺន​-៤​ម៉ឺន​ដុល្លារ​។ មិនតែប៉ុណ្ណោះ ដោយសារតែ​ពូកែ​ឡេមឡឺម​នោះ ហើយ ទើប​ធ្វើ​ឲ្យ ឡុង សំអឿន ល្បីឈ្មោះ និង​លេចមុខ​ជាងគេ ល្បី​តែ​ពូកែ​ខាង​ក្តោប​យក​សេដ្ឋកិច្ច ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​យកទៅ​បង់​ជូន​មេ យិន ប្រសិទ្ធ មួយខែៗ​រាប់ម៉ឺន​ដុល្លារ​។

​ដោយឡែក ដោយសារតែ​អំពើ​គាបសង្កត់​ពី​ថ្នាក់លើ​ខ្លាំង​ពី យិន ប្រសិទ្ធិ ឬ​មេ​ថ្នាក់​ណា​នោះ បែរជា​ថ្មីៗ​នេះ ឡុង សំអឿន ក៏​ធ្លាយ​ព័ត៌មាន​ប្រាប់​ឈ្មួញ​ពី​រឿង​ធ្ងន់​.​ក​កាន់​៣​ខេត្ត ដាច់ខាត​ត្រូវតែ​ប្រឹង​រកលុយ​ឲ្យ​បាន ដើម្បី​បង់​ខែ ថ្លៃ​បេសកកម្ម​១​ខែ ៣០០០០- ៤០០០០​ដុល្លារ​នេះ​ឲ្យ​បាន​ដើម្បី​ផ្គាប់ចិត្ត​មេ ហើយ​ដើម្បី​បញ្ជៀ​ស​ពី​ការស្តីបន្ទោស និង​បន្ថែម​តំណែង​នោះ គឺ ឡុង សំអឿន ក៏បាន​ដើរ​គោះ​គៀងគរ​ក្រុម​ឈ្មួញ​ស្និទ្ធ​ឲ្យ​ជួយ​បន្ថែម​លុយ និង​រឹតបន្តឹង​ប៉ូលិស​នៅតាម​គោលដៅ​ឲ្យ​គៀប​ឈ្មួញ​តាមរបៀប​ទុច្ចរិត​ជំរិត និង​បង្ខំ​ឈ្មួញ​ឲ្យ​បង់លុយ​ឲ្យ​ខ្លួន​ដោយ​គ្មាន​រើសមុខ​នោះទេ​។

​ថ្មីៗ​នេះ គេ​ហាក់​ឃើញ ឡុង សំ​អៀន ខំប្រឹង​ការពារ​តំណែង​យ៉ាង​ឈ្មុះឈ្មុល​បំផុត ដោយ​ចេញ​ល្បាត​ខាង​គាប​ជំរិត​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​បទ ល្មើស​ទំនិញគេចពន្ធ​ពី​ក្រុម​ឈ្មួញ​ប្រជាពលរដ្ឋ ដឹកទំនិញ​តិចតួច​ឲ្យ​ចូល​បង់លុយ ដោយ​មិន​ខ្លាច​ច្បាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​។ ហើយ​ដែល​សកម្មភាព​របស់​ស័ក្តិ​៤ ឡុង សំអឿន ដើរ​ប្រាសចាក​ពី​តួនាទី​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ទៅជា​រក​ចំណូល​ចូល​ខ្លួនឯង ធ្វើ​មានបាន​បែបនេះ មិនគួរ​បើ​ក្រសួងមហាផ្ទៃ មើលរំលង​សកម្មភាព​របស់ ឡុង សំអឿន នោះទេ​។

​ជុំវិញ​ការចោទប្រកាន់​នេះអ្នក​យក​ព័ត៌មាន​យើង​ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​សក្តិ​៤ ឡុង សំអឿន មេ​នគរបាល​សេដ្ឋកិច្ច​គ្រប់​គ្រប់​៣​ខេត្ត​បានទេ ព្រោះ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1688ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន2230ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1574ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1847ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2176ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2594ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1782ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1807ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1598ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1620ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      74នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1521នាក់
ខែនេះ    53316នាក់
ឆ្នាំនេះ   270408នាក់
សរុប   57621804នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:10