ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើសិនជាលោក ហ៊ុនសែន មិនចេញបញ្ជាទប់ស្កាត់

ដោយៈ សហការី ខេត្តកំពត ថ្ងៃទី 08 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 09:25 នាទី ចំនួនអានៈ 1603

មាន​សេចក្តី​រាយ ការណ៍​ថា មាន​ករណី​ បើក​សិប្ប​កម្ម​​ជីក​ ថ្មភ្នំប្រវត្តិសាស្ត្រមួយ បាន​នឹង​កំពុង​ធ្វើ​ សកម្ម​ភាព​ជីក​កាកាយ​ថ្ម ភ្នំទាំងយប់ទាំង​ថ្ងៃ​​  ធ្វើជា​អាជីវកម្ម ដែល​បណ្តាល​ឲ្យ​ ប្រជាពល​រដ្ឋ​និង​ភ្ញៀវ ទេស​ចរណ៍​ជាតិ និងអន្តរជាតិ​  មាន​ការព្រួយ​បារម្ភ​ ជាខ្លាំង។ ​​

តាមរយៈ សាធារណៈ​មតិជាតិ​ និង​ភ្ញៀវទេសចរណ៍​ ជា​ច្រើន​​ដែល​​ធ្វើ​ដំណើរ​  កំសាន្ត​លើ​កំពូល​ ភ្នំ​ប្រវត្តិ​សាស្ត្រ​បូកគោ ​ដែល​ជា​តំបន់​ទេស​​ចរណ៍ ​ដ៏​ល្អ​ប្រណិត​ តាំង​ពី​​សម័យ​មុន​មក  ​បាននិយាយឲដឹង​  ​​ថា​មាន​សកម្មភាព​​​​ជីក​​ថ្ម ​ និង​បើក​​សិប្បកម្ម​នៅ​លើ​ភ្នំនេះ ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ ពួកគាត់​មាន​ការ ​ស្រ​ង៉ាក​ចិត្ត ​​​យ៉ាង​ខ្លាំង​ ទើប​ទូរស័ព្ទ​មក ​ផ្តល់ព័ត៌មាន​ជូនភ្នាក់​ងា រ​យើង​​ឲ្យជួយ​ចុះផ្សាយ ​ពី​រឿង​នេះ  ដើម្បី​ឲ្យ​អាជ្ញាធរ​ដែន  និង​សមត្ថកិច្ច​ជំនាញ​  ជាពិសេស ​គឺ​ ក្រសួង ​រ៉ែ​និង​ថាម​ពល  និង​មន្ទីររ៉ែ ​ និង​ថាមពល​ខេត្ត ​កំពត​ បាន​ដឹង ​ និង​ចុះ ទៅ​ពិនិត្យ​ទីតាំង​សិប្បកម្ម ​ធ្វើ​ថ្ម​នោះ​ជាបន្ទាន់​  ជៀស​វៀង​តំបន់ ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏មហិមា​មួយ​នេះ ទទួលរងនូវបំផ្លិចបំផ្លាញ​កាន់​តែ​ធ្ងន់ធ្ងរ។​

ជាងនេះ​ទៅ​ទៀត​ តំបន់​នេះ​គឺ​ជា​តំបន់ អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ធម្មជាតិ និង​ជាតំបន់​ឧទ្យាន​ជាតិ​​ថែម​ទៀត​ផង​ ហេតុអ្វី​បាន​ជា​ មាន​សិប្ប​កម្ម​ផលិត​ថ្ម​ ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​ នៅ​ទី​នោះ​ទៅ​វិញ​?
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មួយ​ចំនួនក្នុង​ខេត្ត​កំពត​​ បាន​បង្ហើប​ឲ្យ​សារព័ត៌មាន​យើង​ដឹង​ថាថ្មកាយ​យក​មក​កែឆ្នៃ​នោះ គឺ​មានទំហំ​ធំៗណាស់​ ហើយ​កែឆ្នៃដូចជាឈើ​អញ្ចឹង​។

ទាំងនេះ​ជាព័ត៌មាន​ក្តៅ​បំផុត​ ដើម្បី​ជា​សារមួយ​​ជូន​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​លោក​ជួយ​ចាត់​វិធាន​ការ​ជាបន្ទាន់ ព្រោះសកម្មភាព​នេះ​ ជាគ្រោះ​មហន្ត​រាយ​ដ៏ធំ ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​សោភ័ណ្ឌ​ភាព​របស់​តំបន់​ទេស​ចរណ៍​ប្រវត្តិសាស្ត្រ​មួយនេះ​ ជាហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​លើ​វិស័យទេស​ចរណ៍ និង​ជាពិសេស​គឺ​អាចប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរផងដែរ។

ទាក់ទិន​នឹង​បញ្ហានេះ​អ្នកសារព័ត័មានយើងបាន​ជួបសម្ភាស​ន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក​ ប្រធានមន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​កំពត​ ដោយ​លោក​បាន​បកស្រាយ​ឲ្យ​ដឹង​ថា កន្លែង​នោះ​ជា​តំបន់​អភិវឌ្ឍន៍​របស់​ឧកញ្ញ៉ា​ សុខ គង់ ​ ដូច្នេះ​លោក​ពុំ​មាន​សិទ្ធិ​អ្វី ដើម្បី​ទប់ស្កាត់​នោះទេ តែបើក្រុមហ៊ុនជាអ្នកធ្វើអាជីវ​កម្ម​នោះ មន្ទីរ​នឹង​តំរូវ​ឲ្យ​ធ្វើ​ច្បាប់​ទំលាប់។

នៅ​ក្នុង​រឿង​នេះ​ដែរ​ គឺមាន​តែ​សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​ ទេ​ដែល​អាច​ប្រាប់ទៅ​ក្រសួង​ពាក់ព័ន្ធ​បាន​ ដូចជា​ក្រសួង​ទេសចរណ៍ ក្រសួងរ៉ែ និងថាមពល ក្រសួ​ង​សិប្បកម្ម​ និង​ឧស្សាហកម្ម ក្រសួង​រដ្ឋសភាព្រឹទ្ធសភា និង​អធិការ​កិច្ច​ក្រសួង​បរិស្ថាន ដើម្បី​ពិនិត្យ​រឿង​​នេះ។

ករណី​ធ្វើសិប្បកម្ម​លើភ្នំ​ប្រវត្តិសាស្ត្រនេះ​ដែរ​ សារព័ត៌មាន​យើង​មិន​អាច​សុំការបំភ្លឺ​ពី​ក្រុម​ហ៊ុន​ ធ្វើអាជីវកម្ម​នោះ​បាន​នៅ​ឡើយទេ ព្រោះពុំស្គាល់លេខទូរស័ព្ទ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1745ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1756ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន3075ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1777ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1897ដង តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1794ដង ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន   អាន507ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1554ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1711ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន2380ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      498នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1945នាក់
ខែនេះ    53740នាក់
ឆ្នាំនេះ   270832នាក់
សរុប   57622228នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:40