នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 10:16 នាទី ចំនួនអានៈ 2546

មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត់​កសិន​សំ​រាប់​ចាក់​សំ​រាម ដែល​ទង្វើ​ទាំងនេះ​ធ្វើ​អោយ​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំ​ពី​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្ត​រជាតិ​ដែល​បាន​ទៅ​ទស្សនានៅ​ទីនោះ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា អ្នក​ឆែក​សំ​បុត្រ ប៉ូលីស​ អាជ្ញាធរ​អប្សរា ដែល​ឈរ​ចាំ​យាម​នៅ​ទី​នោះ​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺចំ​ពោះ​អ្នក​ដែល​យក​សំ​រាម​ទៅ​ចាក់​នៅ​ទីនោះ។ ប្រ​ភព​បន្តថា សំ​រាម​ដែល​ចាក់​នៅ​ទី​នោះ​មាន​ដូច​ជា សំ​បក​ដបទឹក​សុទ្ធ សំ​បក​ដូង ថង់​ផ្លាស្ទិច និង​សំ​រាម​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បាន​គេ​សង្ស័យថា ជា​សំ​រាម​ដែល​ក្រុម​អ្នក​លក់ដូរ​នៅ​ទី​នោះ​យក​ទៅ​បោះ​ចោល​ ដោយ​មិន​បាន​វិច​ខ្ចប់​ដាក់​ធុង​សំ​រាម​អោយ​បាន​ត្រឹម​ត្រូវ។ ប្រ​ភព​បន្ត​ថា នៅ​ក្បែរ​រណ្តៅ​សំ​រាម​ខាង​លើនេះ ក៏​មាន​ក្លិន​លាមក​ស្អុយ​ឆាប​ឆួល​ពាស​ពេញ​ព្រៃ ព្រោះ​នៅ​ក្បែរៗទី​នោះ​មិន​មាន​បង្គន់អនាម័យសំ​រាប​បន្ទោបង់ទេ។

ប្រភព​បន្ថែម​ទៀតថា គេ​សង្កេត​ឃើញ​ក្រុម​ក្មេង​ទំ​នើង​បាន​ជិះ​ម៉ូតូចេញ​ចូល​តាម​មាត់​កសិន​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ខាង​ជើ​ង​ដោយ​បើក​បរ​លើ​ថ្ម​មាត់​កសិន​ជា​ហែរហូរ​បន្ត​កន្ទុយ​គ្នា មួយ​ចេញ​មួយ​ចូល​ ដោយ​មិន​ដឹង​ថា ពួកគេ​ចូល​ទៅ​ទី​នោះ​ដើម្បី​ធ្វើ​អ្វី​? គេ​មិន​បាន​ដឹង​ថា ចូល​ទៅ​អង្គុយ​កម្សាន្ត​លេង​ធម្ម​តា​ ឬនាំ​គ្នា​ទៅ​ធ្វើ​អ្វី​ផ្សេង​នោះទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏អាជ្ញាធរ​អប្ស​រា មិន​គួរ​អោយ​ក្មេង​ៗ​ទាំង​នោះ​ទៅ​បើក​បរ​មូតូ​ចេញ​ចូល​តាម​មាត់​កសិន​ ដែល​ជា​ហេតុ​អាច​ធ្វើ​អោយ​ថ្ម​មាត់​កសិន​បាក់​បែក​ខូច​ខាត​ដោយ​ប៉ះ​ទង្គិច​ជាមួយ​និង​ឈ្នាន់​ម៉ូតូ និង​ទទួល​រំ​ញ័រ​ពី​ការ​បើក​ម៉ូតូ ដែល​អាច​ធ្វើ​អោយ​ថ្ម​មាត់​កសិន​បាក់​រលំ​រលាយ​ហិន​ហោច​ដោយ​យថា​ហេតុ។

ក្រុម​ពល​រដ្ឋ​ដែល​បាន​ឃើញ​រណ្តៅ​សំ​រាម​ និង​ធុំ​ក្លិន​លាមក​ពេញ​ព្រៃក្បែរប៉ុស្លិ៍យាម​ខាងលើ​នេះ​ បាន​រិះ​គន់​ថា តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ដែល​គេ​ល្បី​សុស​សាយ​លើ​សកលលោក មិន​គួរ​អោយ​គេ​យក​សំ​រាម​មក​ចាក់​ពាស​វាល​ពាស​កាល​ ហើយ​បណ្តោយ​អោយ​មនុស្ស​ទៅ​បន្ទោ​បង់​ពេញ​ព្រៃ​ដូច្នេះទេ។ ពល​រដ្ឋនៅ​​ខេត្ត​សៀមរាប​ទំ​លាក់​កំហុស​ទាំង​នេះ​ទៅ​លើ​ស្ថា​ប័ណ​អាជ្ញា​ធរ​អប្ស​រា​ទាំង​ស្រុង​ព្រោះ​តំ​បន់​ប្រាសាទ​អង្គរ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​អាជ្ញាធរ​អប្ស​រា។

ពលរដ្ឋ​បន្ត​រិះ​គន់ថា បើ​លោក​ ឃឹម-ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប​មិន​ឆាប់​មាន​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​ខាង​លើ​នេះ​ទេ នៅ​មាត់​កសិន​ក្បែរ​ច្រក​ចូល​ខាង​កើត​​​នៃ​ខ្លោង​ទ្វារ​ប្រ​សាទ​អង្គរ​វត្ត​ច្បាស់​ជាក្លាយ​ជា​កន្លែង​ស្តុក​សំ​រាម​ និង​ក្លាយ​ជា​ព្រៃ​អាចម៌​ជាក់​ជា​មិន​ខាន៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1527ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1621ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1942ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1694ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1719ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2150ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1919ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1758ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2224ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2341ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      157នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1604នាក់
ខែនេះ    53399នាក់
ឆ្នាំនេះ   270491នាក់
សរុប   57621887នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:44