រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប បានឲ្យដឹងថា ប្រតិបត្តិការណ៍ចាប់រទេះដឹកឈើ ធ្វើឡើងនៅរសៀល ថ្ងៃទី៧ មេសាឆ្នាំ២០១៥ ស្ថិតក្នុងតំបន់ កន្តួតក្នុង ស្រុកវ៉ារិន ខេត្តសៀមរាប បញ្ជារដោយនាយរងអធិការរដ្ឋបាលព្រៃឈើ ខាងជើង បឹងទន្លេសាប។ មន្ត្រីរដ្ឋបាលព្រៃឈើបានបន្ថែមថា រទេះដឹកឈើមានចំនួន១៥រទេះ ដឹកឈើប្រភេទលេខ២ ដោយម្ចាស់ឈើ រស់នៅស្រុកពួក ខេត្តសៀមរាប។ មន្ត្រីរដ្ឋបាលព្រៃឈើ បញ្ជាក់ថា វត្ថុតាងបទល្មើស ត្រូវបាន បញ្ជូនឲ្យ សង្កាត់រដ្ឋបាល ព្រៃឈើ ស្រែណូយ នៅមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ។
ប្រភពសុំមិនបញ្ចេញឈ្មោះលួចបង្ហើបប្រាប់ថា មុនពេល កម្លាំង រដ្ឋបាលព្រៃឈើ ទៅដល់កន្លែងរទេះដឹកឈើខុសច្បាប់ខាងលើ មានមនុស្ស១ក្រុមមានគ្នារ ៦ទៅ៧នាក់ បានទៅយកលុយពីរទេះដឹកឈើខាងលើចំនួន ២លាន ៨សែនរៀល ដោយពួគគេអះអាងថា ក្រុមគេមាអង្គភាពផ្សេងគ្នា។ប្រភពដដែលបានបន្ថែមថា ម្ចាស់ឈើដែល ត្រូវបានគេយកលុយ អស់ពីរខ្លួនហើយ ត្រូវមេព្រៃចាប់ឈើអស់ទៀត នេះពិតជាដល់ថ្ងៃអន្សាមែន។
ប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប មានឈ្មួញឈើច្រើនរាប់មិនអស់ តែមានឈ្មួញមួយចំនួនជាឈ្មួញធំ ដែលមានលុយរាប់ម៉ឺនដុល្លារសំរាប់ទិញឈើខុសច្បាប់យកមកចែកចាយនៅខេត្តសៀមរាប ក្នុងនោះមានឈ្មោះ ឆាយ ថៅកែដេប៉ូ យីហោស្រែណូយ ឈ្មោះ រិទ្ធ ឈ្មោះ និត និងឈ្មោះ ណាត។ ឈ្មួញរកស៊ីឈើអត់ច្បាប់ទាំងនេះ ដឹកឈើចេះពីឃុំស្រែណូយ ដោយពួកគេ ប្រើប្រាស់ មធ្យោបាយដឹក ជញ្ជូនប្រភេទ គោយន្តកន្រ្តៃ គោយន្តឆ្នៃ ដែលអាចផ្ទុកឈើមិនក្រោម៧ម៉ែត្រគូបឡើយ។
គេមិនដែលឃើញមេព្រៃឃុំស្រែណូយចុះបង្ក្រាបឈើដោយខ្លួនឯងទេ បើទោះជាមានអ្នកណារាយការណ៍ក៏ដោយ ទាល់តែគេរាយការណ៍ទៅដល់ក្រសួង ឬរាយការទៅស្ថាប័ណតុលាការ តុលាការបញ្ជាទើបពួកគាត់ចុះទៅចាប់ឈើទាំងតឹងដើមទ្រូង ហេតុផលនេះហើយដែលធ្វើមជ្ឈដ្ឋានទូទៅ គេសង្ស័យថា មេព្រៃឃុំស្រែណូយឃុបឃិតបើកដៃអោយឈ្មួញដឹកឈើដោយគ្មានការកោដក្រែងអ្វីទាំងអស់៕






នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំ...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
| ថ្ងៃនេះ | 230 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1677 | នាក់ |
| ខែនេះ | 53472 | នាក់ |
| ឆ្នាំនេះ | 270564 | នាក់ |
| សរុប | 57621960 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

