យោងតាមបណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡបានផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែចរាចរណ៍នៅទីផ្សាអាស៊ីយើងនេះ ដូចជាមាននៅក្នុងប្រទេស ចិន និងកំពុងបោះជំហានចូលមកកាន់ប្រទេស ឥណ្ឌា ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀតជាដើម។
យោងតាមបណ្ដាញសារព័ត៌មាន អ៊ីនធើណេតសិនណល ប៊ីសស៊ីនីស ថែម (International Business Times) បានឲ្យដឹងថា អង្ករប្លាស្ទិកនេះ ត្រូវបានគេផលិតចេញពីដំឡូង( potatoes) និងដំឡូងផ្អែម (sweet potatoes ) លាយចូលគ្នា ដោយគេប្រើសារធាតុប្លាស្ទិកព័ទ្ធពីខាងក្រៅបានយ៉ាងល្អ មានលក្ខណៈដូចជា អង្ករធម្មជាតិយ៉ាងអញ្ចឹង ហើយពេលនេះកំពុងដាក់លក់ក្នុងទីផ្សារក្រុង ថៃវៀន (Taiyuan) ខេត្ដ សែងស៊ី (Shaanxi) ប្រទេសចិន។
អាជ្ញាធរចិន ពេលនេះកំពុងធ្វើការស៊ើបអង្កេតដ៏ក្ដៅមួយជុំវិញបញ្ហានេះ ប៉ុន្តែខ្លួនបានអះអាងថា មិនទាន់មានប្រតិកម្មពីប្រជាជនជុំវិញបញ្ហានេះនៅឡើយទេ។
ប្រភពនាំចូលអង្ករនេះក៏មិនទាន់បានអះអាងថា មកពីប្រទេសណាឡើយ តែគេដឹងថា ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងវៀតណាម ជាគោលដៅសំខាន់សម្រាប់ទីផ្សារអង្ករផ្លាស្ទិកនេះ។
នៅប្រទេសម៉ាឡេស៊ីឯណោះវិញ គ្រាន់តែបានទទួលដំណឹងនេះ ភ្លាមក្រសួងកសិកម្ម និងកសិឧស្សាហកម្ម បានធ្វើការប្រតិបត្តិការហាមមិនឲ្យនាំអង្ករចូលពីបរទេសឡើយនៅពេលនេះ។
ប្រភពព័ត៌មានអះអាងថា អង្ករប្រភេទនេះ កំពុងវាយលុកខ្លាំងមកកាន់ទ្វីបអាស៊ី ហើយសំដៅទៅកាន់ទីផ្សារតូចតាមផ្លូវងងឹត ជាជាងទីផ្សារធំៗ និងផ្សារទំនើប។
ក្រុមអ្នកជំនាញផ្នែកសុខភាពបានធ្វើការព្រមានថា អង្ករប្លាស្ទិក ជាប្រភពគ្រោះថ្នាក់ដ៏កាចសាហាវមួយដែល នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស ពិសេសនឹងផលអាក្រក់យ៉ាងខ្លាំងដល់ប្រព័ន្ធរំលាយអាហារ។
គេពុំទាន់ដឹងច្បាស់ថា តើនៅប្រទេសកម្ពុជា មានចរាចរណ៍អង្គរផ្លាស្ទិចនេះហើយ ឬនៅនោះទេ តែទោះជាយ៉ាងណាក៏ដោយសូមប្រជាពលរដ្ឋកម្ពុជា មេត្តាប្រុងប្រយ័ត្ននៅពេលទិញអង្គរយកមកបរិភោគ ត្រូវពិនិត្យអោយបានច្បាស់លាស់ ឬទិញតែអង្គរណាដែលយើងស្គាល់ប្រភពច្បាស់លាស់ ដើម្បីការពារសុខភាពនិងអាយុជីវិតក្រុមគ្រួសាររបស់អ្នក៕ ប្រភពពី៖ បណ្តាញសង្គម






ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកកាសែតពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ធ្វើការនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ មិនយកប្រាក់មួយ នៅស្រុកកំណើត រប...Read more
មានសេចក្តីរាយការណ៍មកថា មានប៉ូលិសផ្កាយបីម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ បានធ្វើការអន្តរាគមន៍ ទៅតុលាការខេត្តកណ្តាលអោយមានការដោះលែងមេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់តរថយន្ត ដំឡើងរថយន្ត...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
| ថ្ងៃនេះ | 157 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1604 | នាក់ |
| ខែនេះ | 53399 | នាក់ |
| ឆ្នាំនេះ | 270491 | នាក់ |
| សរុប | 57621887 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:44 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

