សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 3243

សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​ លិខិត​ជូន​ដំ​ណឹង​មួយ​ច្បាប់របស់​ អយ្យការ​អម​សាលាដំ​បូង​ខេត្តសៀមរាប​​ លេខ​៤៥៨ ចុះ​ហត្ថ​​លេខា​ដោយ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំបូងខេត្ត។

នៅ​ក្នុង​លិខិត​នោះ​សរសេរថា ˝ យើង​ កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា ជាតំណាង​អយ្យ​ការ​អម សាលាដំ​បូង​ខេត្តសៀមរាប។ ជម្រាប​មក​ឈ្មោះ សិញ ស៊ុនឡី ភេទប្រុស​អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​សព្វ​ថ្ងៃនៅ ភូមិ​គោគឬស្សី ឃុំ​កែវ​ពណ៍ ស្រុក​ពួក​ ខេត្តសៀមរាប។ ត្បិត​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់​លោក ដែល​បាន​ប្តឹង​ពី​ឈ្មោះ​ អ៊ាឆៃយិន ពីបទៈ ប៉ុនប៉ង​មនុស្សឃាត ប្រ​ព្រឹត្ត​នៅ​ភូមិ​វត្ត​ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​ កាលពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៣ បទល្មើស​ព្រហ្ម​ទណ្ឌមាន​ចែង​អោយ​ផ្តន្ទា​ទោស​តាម​បញ្ញតិ្តមាត្រា​២៧ និង​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌនោះ អយ្យការ​អម​សាលាដំ​បូង​ខេត្ត​សៀមរាប បាន​សម្រេច តម្កល់រឿង​ទុក​ឥត​ចាត់ការ តាម​ដី​ការ​តម្កល់​​រឿង​ទុក​ឥត​ចាត់ការ​លេខ ៤៥០ ពស.ព្រទ/១៥ ចុះ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥។ លោក​មាន​សិទ្ធិប្តឹង​ឧទ្ធរណ៍​នឹង​ ដីកាសម្រេច​តម្កល់​រៀង​ទុក​ឥត​ចាត់ការ​ រយៈពេល​០២(ពីរ)ខែ គិត​ចាប់​ពី​ថ្ងៃបានទទួល​លិខិត​ជូន​ដំណឹង​នេះតទៅ (សៀមរាប ថ្ងៃទី០៩ មេសា ឆ្នាំ២០១៥)។

សូម​រំលឹកផងដែរថា លោក​អៀ.ឆៃយិន មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ដ៍​ស​កម្ម​ម្នាក់​បាន​បើក​ឡាន​ម៉ាក​លុច​ស៊ិស​៤៧០​ពណ៍​ខ្មៅ​គ្មាន​ផ្លាក​លេខ​បុក​រថ​យន្ត​អ្នក​កា​សែតជា​ច្រើន​ដង​​ប៉ុង​ប៉ង​ធ្វើ​មនុស្ស​ឃាតដោយ​ចេតនា ​យ៉ាង​កំ​រោល​ហាក់​បី​ដូច​ជានៅ​​ក្នុង​​ឆាក​ប្រ​យុទ្ធស៊ី​សាច់ហុត​ឈាម​ ក្នុង​រឿង​​ហុង​កុង​​​អញ្ចឹញ។​

ហេតុការណ៍​គួឲ្យរន្ធត់​នេះ​បង្ក​ឡើង​ដោយលោក ​អៀ ឆៃយិន ជា​មេ​ឈ្មួញ​រក​ស៊ី​ឈើ​ក្រ​ញូង​ដ៍​ធំ​ប្រ​ចាំ​អា​ណា​ចក្រ​ខេត្ត​សៀម​រាប​ បាន​បើករថ​យន្ត​​បុក​ទៅ​លើ​រថ​យន្ត​អ្នក​កា​សែត​មួយ​គ្រឿង​កាល​ពី​វេ​លា​ម៉ោង​៩និង១២​នាទី​យប់ ​ថ្ងៃទី​៧ ​ខែវិឆ្ឆិកា​ ឆ្នាំ២០១៣ ​នៅ​ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ លេខ៦៧ ​ទៅ​ស្រុក​អង្គរ​ជុំ​ឋិត​នៅ​ភូមិ​វត្ត ​ឃុំស្រែណូយ ​ស្រុក​វ៉ារិន ខេត្តសៀមរាប។​

ក្រុមអ្នកកា​សែត​រង​គ្រោះ​បាន​និ​យាយ​ថា​ ពួក​គេ​បាន​បើក​រថ​យន្ត​១​គ្រឿង​ម៉ាក​កាម​រី​សេរី​ឆ្នាំ​៨៥ ​ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ -៥២១៧ មាន​គ្នា​៣​នាក់​ទៅ​ចត​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​បន្តិច​ ក៍​មាន​រថ​យន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ិស​៤៧០ ​ពណ៍​ខ្មៅ ​បើក​វ៉ា​ហួស​បាន​ប្រ​ហែល​៥០​ម៉ែត្រ​ ក៍​រយ៉ែ​រថ​យន្ត​ថយ​ក្រោយ មក​​បុក​ឡាន​របស់​គាត់​ទាំង​កំ​រោល​ជិត​២០​ដង ​បណ្ដាល​ឲ្យ​ឡាន​ពួក​គាត់ (អ្នក​កាសែត​) ធ្លាក់ចូល​ក្នុង​​ប្រ​ឡាយ​តែ​ម្ដង​ ហើយ​រថ​យន្ត​បង្ករ​បាន​រយ៉ែ​តាម​បុក​ដល់​ក្នុង​ប្រ​ឡាយជា​ច្រើន​ដង​​ថែម​ទៀត ប៉ុន្តែ​មិន​មាន​បណ្ដាល​ឲ្យ​នរ​ណាម្នាក់​​ទទួល​រង​របួសនោះ​​ទេ ព្រោះ​ពួកគាត់​បាន​លោត​ចុះ​ចេញ​ពី​រថ​យន្ត​ទាន់។

អ្នកកា​សែត​បន្ត​ថា​នៅ​យប់​កើត​ហេតុ​មាន​រថ​យន្ត​ការី​បា​ឡែន​ពណ៍​ស្ក២​គ្រឿង ​បាន​ដឹក​ឈើ​ក្រ​ញូង​មក​ពី​តំ​បន់​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​៦៧​ប៉ុ​ន្តែ​មក​ដល់​ចំ​ណុច​ផ្លូវ​លំ​គ្រួស​ក្រ​ហម​ក៍​រថ​យន្ត​ដឹក​ឈើ​ទាំង​២​គ្រឿង​នោះ​បើក​សំ​ដៅ​ទៅ​ស្រុក​អង្គរ​ជុំ​ដោយ​សុវត្តិ​ភាពមុន​ពេលលោក​យិន​បើ​ក​រថ​យន្ត​បុក​អ្នក​កាសែត​ប្រ​ហែល​តែ​៥នាទី​ប៉ុណ្ណោះ​។

ជុំ​វិញសកម្ម​ភាព​ដ៍អា​ក្រក់​មក​លើ​ក្រុម​អ្នក​កា​សែត​ពី​សំ​ណាក់​ឈ្មួញ​ឈើ​ក្រ​ញូង​ដ៍​ម​ហិ​មា​ឈ្មោះ អ៊ា ឆៃយិន នេះ​ក្រុម​អ្នកកា​សែត​បាន​ដាក់​ពាក្ស​បណ្ដឹង​ទៅ​តុ​លា​ការ​ខេត្ត​សៀម​រាប​ និង​ដាក់​បណ្តឹង​នៅ​អធិ​ការ​ស្រុក​វ៉ា​រិន​ កាល​ពី​ថ្ងៃ​ទី​៨ ខែវិច្ឆកា ឆ្នាំ២០១៣។

សូម​បញ្ជាក់ថា ឈ្មួញ​ឈើ​ក្រ​ញូង​រូប​នេះ (អ៊ាឆៃយិន) ​កន្លង​មក​ធ្លាប់​ត្រូវ​បាន​អ្នក​កា​សែត​រង​គ្រោះ​ខាង​លើ ​ហៅ​សមត្ថ​កិច្ច​​អោយ​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​គាត់​ជា​ញឹក​ញាប់​ តែឈ្មួញ​រូប​នេះ ​គេ​នៅ​តែ​មាន​ឱ​កាស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​បាន​ដដែល ​មិន​ដឹង​ថា គាត់​មាន​ខ្សែ​ ឬខ្នង​បង្អែក​ប៉ុណ្ណា​នោះ​ទេ ឬមួយ​មាន​ខ្សែ​តាម​រយៈ​សូក​លុយ​ឲ្យ​សមត្ថ​កិច្ច។​

ក្រុម​អ្នក​កាសែត​រង​គ្រោះ​ដែល​ពុំ​ទាន់​បាន​ទទួល​យុត្តិធម៌ខាង​លើ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះថា កាល​ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ពួក​គាត់​បាន​ទៅ​ដាក់​បណ្តឹង​ឧទ្ធរណ៍ នៅ​សាលាដំ​បូង​ខេត្ត​សៀមរាប បន្ត​ទៅ​ទៀត​ដើម្បី​ស្វែង​រក​យុត្តិធម៌ទៅ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​ជា​មិន​មាន​លុយ​ដូច​ថៅ​កែ​រក​ស៊ី​ដឹក​ឈើក្រញូង​​ឈ្មោះ​ អ៊ាឆៃយិន​ នេះក៏ដោយ ក៏ពួក​គាត់​មិន​មាន​ការ​អស់​សង្ឃឹម​ក្នុង​ការ​ទាម​ទា​រក​យុត្តិ​ធម៌តាម​ផ្លូវ​ច្បាប់​នោះទេ ទោះ​ជា​សាលាដំ​បូង​ខេត្ត​សៀមរាប មិន​បាន​ផ្តល់​យុត្តិធម៌ជូន​ពួកគាត់​បែបនេះក៏ដោយ។

នៅ​ព្រឹក​ថ្ងៃទី២១​ដដែលនេះ លោក​ អ៊ាឆៃយិន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​ថា លោក​មិន​បាន​ដឹង​រឿង​គេ​តម្កល់​ ឬមិន​តម្កល់​សំណុំ​រឿង​អ្នក​កាសែត​ខាង​លើនោះ​ទេ ហើយ​តុលាការ​ក៏មិន​បាន​កោះ​ហៅ​លោក​ដែរ​។ លោក យិន​ បន្ថែម​ថា សព្វ​ថ្ងៃនេះលោក​មិន​បាន​រក​ស៊ី​ដឹក​ឈើ​ទៀត​ទេ លោក​បាន​រក​ស៊ី​លក់​កន្ទក់​ លក់​អង្ករនៅ​ផ្ទះ បន្ទាប់មក​ក៏ប្រាប់​ថា ជាប់​រវល់​ រួច​ក៏បិទទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​កាសែត​រង​គ្រោះ​ខាង​លើ សំ​នូម​ពរ​ទៅ​សាលា​ឧទ្ធរណ៍ មេត្តាផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ ដែល​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ។ និង​សូម​សំនូម​ពរ​ទៅ​សមាគមន៍ អង្គរការផ្សេងៗ ស្ថាប័ណឯករាជនានា មេត្តាជួយ​រក​យុត្តិធម៌ជូន​ពួក​គាត់​ផង ព្រោះ​ពួកគាត់​ជាអ្នក​កាសែត​មិន​មាន​លុយ​សំ​រាប់​តតាំង​ក្តីរក​យុត្តិធម៌នោះទេ មាន​តែ​ភាពបរិសុទ្ធតែប៉ុណ្ណោះ សំ រាប់​រក​យុត្តិធម៌៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1960ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1770ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1721ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1836ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1651ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2585ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2189ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2279ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1971ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1805ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      74នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1521នាក់
ខែនេះ    53316នាក់
ឆ្នាំនេះ   270408នាក់
សរុប   57621804នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:09