យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាច្រក ដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះតែឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយមន្ត្រីពុករលួយ ជាប្រព័ន្ធ ហើយជាពិសេសមានការបើកដៃពុករលួយយ៉ាងពេញបន្ទុកពីសំណាក់លោក យូ សុធា ដែលជាមេប៉ុស្តិ៍ព្រំដែន អន្តរជាតិដាក់ដាំ ដែលមិនគួរថ្នាក់លើមើលរំលងនោះទេ ។
បើតាមប្រភពព័ត៌មានបានអោយដឹងថា ក្រុមឈ្មួញអាច នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ពីស្រុកយួន ចូលមកស្រុកខ្មែរដូចជា ៖ ប្រេងសាំង ទំនិញចាប់ ហួយគ្រប់ប្រភេទ នំកញ្ចប់ មី គ្រឿងកំប៉ុង ប្រេងសណ្តែក ទឹកស៊ុប សាច់ជ្រូគ និងស្រាបៀរជាដើម……។
ប្រភពបានឱ្យដឹងទៀតថា លោក ញ៉ែម វ៉ាន់នី ដែលជាស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក តូច យន់ ស្នងការរងទទួលបន្ទុក កិច្ចការព្រំដែនប្រហែលជាអាចទទួលបានផលប្រយោជន៍យ៉ាងច្រើនពីលោក យូ សុធា នោះក៏អាចថាបាន ទើបបណ្តោយឱ្យ មន្ត្រីរូបនេះ ធ្វើអ្វីៗតាមអំពើចិត្តជាន់ឈ្លីកំណែទម្រង់ថ្នាក់លើយ៉ាងព្រហើន ដែលគួរតែក្រសួងមហាផ្ទៃពិនិត្យពីការអសមត្ថ ភាពរបស់ ស្នងការរង តូច យន់ និងស្នងការខេត្តមណ្ឌលគីរី ញ៉ែម វ៉ាន់នី ដែលសំបូររឿងអាស្រូវ និងកំពុងប្រញាប់ ប្តឹងពីមន្ត្រីក្រោម ឱវាទពីបទពុករលួយ និងបក្ខពួកគ្រួសារនិយមនេះផង ។
មានការលើកឡើងពីមន្ត្រីក្នុងស្នងការដ្ឋានខេត្តនេះថា លោក យូ សុធា ក្នុងនាមជាប្រធានប៉ុស្តិ៍ព្រំដែនអន្តរជាតិទ្វេភាគី ដាក់ដាំ កំពុងតែក្រអឺតក្រទមយ៉ាងល្បីឈ្មោះបំផុតខាងប្រព្រឹត្តអំពើពុករលួយគាបសង្កត់លើញើសឈាមប្រជាពលរដ្ឋ និងឈ្មួញប្រមូលផលប្រយោជន៍ពីក្រុមឈ្មួញ ដឹកឈើប្រណិតទៅលក់នៅស្រុកយួន និងប្រមូលផលប្រយោជន៍ពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខុសច្បាប់ចូលស្រុកខ្មែរ វិញ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក៏មានក្រុមមន្ត្រីស្នើសុំឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងតទៅទៀតទេ ព្រោះ ច្រកដាក់ដាំ ដែលមានចម្ងាយប្រមាណ២០គីទ្បូម៉ែត្រ ស្ថិននៅប៉ែកខាងត្បូងឆៀងខាងកើតទីរួមខេត្តមណ្ឌលគិរី កំពុងកើតមានបទល្មើសឆ្លងដែនយ៉ាងពេញបន្ទុកក្រោមក្លៀករបស់ឈ្មោះ យូ សុធា និងក្រោមក្លៀកការធ្វើមិនដឹងមិនឮរបស់ ស្នងការរង តូច យន់ និងស្នងការ ញ៉ែម វ៉ាន់នី ហើយក៏មានសំណូមពរឱ្យថ្នាក់លើគួរតែចុះត្រួតពិនិត្យនូវភាពមិនប្រក្រតី របស់ច្រកទ្វារភាគីដាក់ដាំនេះជាបន្ទាន់ផង ។ ជាពិសេស គឺការនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់នោះ តែម្តង ដែលគេគណនាពីមេប៉ុស្តិ៍ខាងលើកេងបំបាត់ពន្ធរដ្ឋក្នុងមួយយប់មួយថ្ងៃឬមួយខែៗ ស្មើនិងរាប់សែនដុល្លារ ដែលធ្វើឱ្យមេប៉ុស្តិ៍ដាក់ដាំ យូ សុធា គ្រប់ទឹកត្រូវប៉ាន់បំផុត ហើយមិនគួរលោក សុខ ផល មើលរំលងនោះទេ ។
ដូចជា ជុំវិញសកម្មភាពនាំចេញឈើប្រណិតទៅស្រុកយួន និងសកម្មភាពនាំទំនិញគេចពន្ធចូល ស្រុកខ្មែរ ពុំមានការថយចុះនោះ ទេ បានធ្វើឱ្យលោក យូ សុធា និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតប្រចាំច្រកដាក់ដាំបានឃុបឃិតគ្នាធ្វើ អ្វីៗដើម្បីតែផលប្រយោ ជន៍ផ្ទាល់ខ្លួនទុករក្សាកៅអីតែប៉ុណ្ណោះ។
ដោយឡែកជុំវិញ ករណីនេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរតែចាត់វិធាន ការស៊ើបអង្កេតជាបន្ទាន់ ដើម្បីកុំឱ្យលោក យូ សុធា និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកដាក់ដាំប្រព្រឹត្តអំពើពុករលួយ តាមតែទំនើងចិត្តជាន់ឈ្លីកិត្តិយសប៉ូលិសថ្នាក់ជាតិជាបន្តទៅទៀត ។
កម្ពុជាសុវណ្ណភូមិ ពុំទាន់អាចសុំការបកស្រាយពីសមត្ថកិច្ចពាក់ព័ន្ធខាងលើបានទេនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រោះ មិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង៕






មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
| ថ្ងៃនេះ | 216 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1663 | នាក់ |
| ខែនេះ | 53458 | នាក់ |
| ឆ្នាំនេះ | 270550 | នាក់ |
| សរុប | 57621946 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 02:26 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

