លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង

ដោយៈ លឹមហួ ខេត្តកោះកុង ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 04:14 នាទី ចំនួនអានៈ 2318

ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ដែល​បាន​បញ្ជា​អោយ លោក យួន ឈី​វ អ្នកយកព័ត៌មាន​កាសែត​ថ្ងៃនេះ ទៅ​បង្ហាញខ្លួន​នៅ​សវនាការ​នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង ២ រសៀល​។​

​លោក​សុខ សុវណ្ណ មាន​ប្រសា​ស​ន៏​ថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង និង តុលាការខេត្ត ហាក់បីដូចជា​ប្រញាប់ប្រញាល់​ទៅលើ​ដំណើរការ​កាត់ក្តី​ពាក់ព័ន្ធ និង អ្នកសារព័ត៌មាន​ខ​ណះ​ដែល​បណ្តឹង​របស់​អ្នក សារព័ត៌មាន​គឺ លោក យួន ឈី​វ ប្តឹង​លោក ម៉េង តិច ប្រធានការិយាល័យ​បរិស្ថាន​ស្រុកស្រែ​អំបិល តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង ស្ថិតនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បែរជា​មិនទាន់​ចាត់ការ​ទៅវិញ​នេះ​ជា​ភាពអយុត្តិធម៌​មួយ​ដែល​មិនអាច​ទទួលយកបាន​នេះ​សបញ្ជាក់​អោយឃើញថា​ ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​មាន​អា​ថ៍កំ​បាំង​អ្វីមួយ​បានជា​លំអៀង​ទៅកាន់​ភាគី ម៉េង តិច​។​

​គួររំលឹកថា​ កាលពីពេល​កន្លងមក លោក យួន ឈី​វ អ្នកយកព័ត៌មាន​ថ្ងៃនេះ បាន​ប្តឹង​លោក ម៉េង តិច ពីបទ​ប្រើ​អំពើ ហិង្សា​គំរាមកំហែង តែ​ត្រូវ​តុលាការខេត្ត​កោះកុង​មិន​ចាត់ការ ចំណែកឯ​បណ្តឹង​របស់​លោក ម៉េង តិច ប្តឹង​មក លោក យួន ឈី​វ វិញ ពីបទ​កំហែង​យក​ព័ត៌មាន​ត្រូវបាន​តុលាការ​ខេត្តកោះកុង បើ​សវនាការ​កាត់ក្តី​កំបាំងមុខ​ដោយ ដាក់ទោស​១​ឆ្នាំ​ដោយ​ព្យួរទោស​។​

​បច្ចុប្បន្ននេះ​ស្ថាប័ន​អយ្យការ​ខេត្តកោះកុង ក៏បាន​ប្រញាប់ប្រញាល់​បើក​សវ​ការ​​មួយ ទៀត លើ​បណ្តឹង​របស់លោក ម៉េង តិច ចោទប្រកាន់​លោក យួន ឈី​វ ពីបទ​ល្មើស​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ហើយ តុលាការ​ពុំបាន​យក​ច្បាប់​ស្តីពី​របប​សារព័ត៌​មានមក​អនុវត្ត បែរជាយក​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​មក​​អនុវត្ត ទៅវិញ​។​

​ចំណែក លោក យួន ឈី​វ ដែលជា​ជន​ត្រូវ​ចោទ​បាន​សំណូមពរ​សុំអោយ​ចៅក្រម​ជំនុំ​ជំ​រះ​​ខេត្តកោះកុង​មេត្តាជួយ​រក​យុត្តិធម៌​និង​ទម្លាក់ចោល​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ដែល​នឹងត្រូវ​បើក​​សវនាការ​នៅ​រសៀល​ថ្ងៃ​២៩​មិថុនា​នេះ ។​

​លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ​ប្រចាំ​ខេត្តកោះកុង​​បានអោយដឹងថា ករណីនេះ​លោក​យួន​ឈី​វ ធ្លាប់បាន​មកសុំ​អន្តរាគមន៍​ពី​លីកាដូ​ហើយ​អោយជួយ​រក​មេធាវី​ដែរ​តែ​​ខាង​​ភ្នំពេញ​​មិនទាន់​ឆ្លើយតប​លោក​បាន​មានប្រសាសន៍​បន្តថា សំណុំរឿង យួន ឈី​វ និង​ម៉េង តិច ស្ថាប័ន​អយ្យការ​ដូចជា​មានការ​លំអៀង​ទៅ​ភាគី​ម៉េង​តិច​ដោយ​អា​ថ៍កំ​បាំង​អ​ញ្ជឹ​ង​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ក៏បាន​បន្តទៀតថា​ករណី​​តុលា​ការយក​រឿងនេះ​មក​ចាត់ការ​ជា​រឿង​ចំលែក​ដែល​គ្រាន់តែ​បទ បរិហាកេរ្តិ៍​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​បែរជា​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក ស្រី ម៉ា​នី ចោទប្រកាន់​តាម​មាត្រា​៣០៥​នៃ​ក្រម​ព្រំ​ទណ្ឌ​​ទៅវិញ​ចំណែកឯ​ច្បាប់​នៃ​របប​សារព័ត៌មាន​មិនត្រូវ​បាន​យកមក អនុវត្តន៍​នេះ​ដូចជា​ឆ្លុះបញ្ចាំង​តុលាការ​ប្រើ​អំណាច​​បំបាក់ស្មារតី​និង​បំភិតបំភៃ​ទៅលើ​អ្នកសារព័ត៌មាន​លោក​អ៊ិន​គង់​ជិត ក្នុងនាម​មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដ​ល់​ស្ថាប័ន​​តុលាការ​មេត្តា​ស៊ើបអង្កេត​អោយមាន​តម្លាភាព​និង​ទម្លាក់​ការ ចោទប្រកាន់​នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1621ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1587ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន2056ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1593ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន2319ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1579ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1715ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4810ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1740ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1742ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      157នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1604នាក់
ខែនេះ    53399នាក់
ឆ្នាំនេះ   270491នាក់
សរុប   57621887នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:44