យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
លោក សុខ ប៊ុន ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
លោក សុខ ប៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ ១០៩ ផ្លូវ៩៩កែងផ្លូវលេខ៤៩៨សង្កាត់បឹងត្របែក ខណ្ឌចំការមន បានត្រូវកញ្ញាសាសា ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃមហាផ្ទៃ ដោយចោទប្រកាន់ពីបទ ប្រើអំពើហិង្សា ដោយភ្ជាប់យកហេតុការណ៍ដែលកើតឡើងកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្លឹបកំសាន្តឡាហ្គេនបា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាដើមចម ដាក់បន្ទុកក្នុងការចោទប្រកាន់នេះ។
ក្រុមប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម (facebook) បានរិះគន់ថា វាជារឿងអយុត្តិធម៌ណាស់ ចំពោះក្រុមកម្មកររោងចក្រនៅផ្លូវវេងស្រេង ដែលត្រូវបានក្រុមបាទដៃទីបីបាញ់ប្រហាកាលពីឆ្នាំ២០១៣ខណៈពួកគេធ្វើបាតុកម្មដោយអហឹង្សា តែតុលាការមិនអាចចាប់ជនដៃដល់បាន និងកម្មកររោងចក្រនៅក្រុងបាវិតដែលលោក ឈូកបណ្ឌិត បានបាញ់អោយរបួសស្ទើរតែបាត់បង់ជីវិតជាច្រើននាក់ តុលាការក៏មិនអាចចាប់លោក ឈូកបណ្ឌិត មកផ្តន្ទាទោសតាមផ្លូវច្បាប់បាន សំណុំរឿងលោក ជាវិជា ប្រធានសហជីពកម្មករ និងសុំណុំរឿងតួកុន អ្នកចម្រៀង ជាច្រើននាក់ទៀត ក៏តុលាការវែកមុខឃាត្តករមិនឃើញដែរ តែចំណែកលោក សុខប៊ុន វិញគឺងាយជាងបកចេកទៅទៀត ដោយគ្រាន់តែលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ស្រែកតែមួយមាត់តែប៉ុណ្ណោះ នេះសរបញ្ជាក់អោយឃើញថា តុលាការមិនឯករាជ ហើយស្ថិតនៅក្រោមសំពាធរបស់អ្នកនយោបាយ។
ពលរដ្ឋកម្ពុជាចង់អោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ស្រែកបញ្ជាអោយសមត្ថកិច្ចតាមចាប់លោក ឈូកបណ្ឌិត អោយបានដូចស្រែកអោយលោក សុខប៊ុន ចូលខ្លួនអោយតុលាការឃុំខ្លួនដូច្នេះដែរ ទើបពួកគាត់មានជំនឿថា ប្រមុខរាជរដ្ឋាភិបាលជាមនុស្សមានភាពយុត្តិធម៌៕






និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
មនុស្សមួយគ្រួសារមានគ្នាបីនាក់ ត្រូវបានឃាត្តករសម្លាប់ចងផ្អោបគ្នា និងដុតទាំងផ្ទះទាំងមនុស្សបំផ្លាញភស្តុតាង នៅយប់រំលងអាធ្រាត្យ ថ្ងៃទី២០ឈានចូលទី២១ ខែវិច្ឆកា ឆ្នាំ២០១៤នេះ ដែលគ្រួ...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
| ថ្ងៃនេះ | 74 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1521 | នាក់ |
| ខែនេះ | 53316 | នាក់ |
| ឆ្នាំនេះ | 270408 | នាក់ |
| សរុប | 57621804 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:10 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

