លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?

ដោយៈ រ៉េត ក្រុងប៉ោយប៉ែត ថ្ងៃទី 19 ខែ 02 ឆ្នាំ 2016 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 4383

ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត់​នៅក្នុង​សាលាសង្កាត់​នោះទេ​។

បញ្ហា​នេះ​លោក​អភិបាលក្រុង​ប៉ោយប៉ែត និង​អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ចាត់វិធានការ​ទៅលើ​បុគ្គល អាំង គី​ហេង ជាបន្ទាន់​ដើម្បី​ឲ្យ​ចៅសង្កាត់​ប៉ោយប៉ែត​រូបនេះ បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​កុំ​ធ្វើ​ប្ញ​ក​ធំ​ជាង​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​តទៅទៀត​។ ប្រជាពលរដ្ឋ​ដែល​ខឹងសម្បា​នឹង​លោក អាំង គី​ហេង បាន​ឲ្យ​ដឹងថា បើ​លោក អាំង គី​ហេង មិន​មក​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ គឺ​ល្មម​ដល់ពេល​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​ជននេះ​ហើយ​។

លោក អាំង គី​ហេង ដែលជា​ចៅសង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា​ថា បុគ្គល​នេះ​មិន​យកចិត្តទុកដាក់​បំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ មូលដ្ឋាន​តាម​តួនាទី​របស់ខ្លួន​។ ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ឡើងវិញ​អំពី​ភាព​អសកម្ម​របស់លោក អាំង គី​ហេង ជាបន្ទាន់​។

ប្រជាពលរដ្ឋ​រិះគន់​បែបនេះ​ក្រោយពេល​ពួកគាត់​ចំណាយ​ពេលវេលា​ទៅ​រង់ចាំ​នៅ​ សាលាសង្កាត់ ដើម្បី​ធ្វើឯកសារ​ចាំបាច់​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា ហើយ​ចៅសង្កាត់​មិន​ព្រមធ្វើ​ឲ្យ​។ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​ភូមិ​នានា​ក្នុង​សង្កាត់​ ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ជួប​ការលំបាក​ខ្លាំងណាស់​ក្នុងការ​ធ្វើលិខិត​ស្នាម​ផ្សេងៗ​ដូចជា ស​បុត្រ​កំណើត លិខិតបញ្ជាក់​ទីលំនៅ លិខិតបញ្ជាក់​មរណភាព​ជាដើម ដោយ​ត្រូវ​ចំណាយពេល​ទៅ​សាលាសង្កាត់​ជាច្រើន​ដង​នៅតែ​មិនបាន​សម្រេច​។ ប្រជាពលរដ្ឋ​រិះគន់ថា លោក អាំង គី​ហេង មាន​ប្ញ​ក​ធំ​ជាង​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​ទៅទៀត គឺ​ពិបាក​ជួប​ខ្លាំងណាស់​មិនដឹងថា​គាត់​រវល់​ធ្វើ​ការងារ​អ្វីខ្លះ​នោះទេ​។

តាម​មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​សង្កាត់​ប៉ោយប៉ែត កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​ដោយសារតែ​លោក អាំង គី​ហេង ជា​ចៅសង្កាត់ មិន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋនៅក្នុង​ មូលដ្ឋាន ហើយ​ជា​ញឹកញាប់​ចៅសង្កាត់​រូបនេះ​មិនមាន​វត្ត​មាននៅ​សាលាសង្កាត់​ឡើយ។

កម្ពុជាសុវណ្ណភូមិ មិនអាចសុំការបកស្រាយពីលោក ចៅសង្កាត់បានទេនៅរសៀលថ្ងៃទី១៩នេះ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ទាក់ទង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1809ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1702ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន1355ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1833ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1796ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1590ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1633ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2280ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1773ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4731ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      230នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1677នាក់
ខែនេះ    53472នាក់
ឆ្នាំនេះ   270564នាក់
សរុប   57621960នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:07