កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ និងឆ្មក់ចូលបង្រ្កាបទីតាំងមេឆ្នោតដ៍ធំមួយដែលស្ថិតនៅក្នុងក្រុមហ៊ុន Coo Tel នៅទល់មុខមន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងភូមិមណ្ឌលមួយ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។ ក្នុងការចុះបង្រ្កាបទីតាំងមេឆ្នោតដ៏ធំនេះ ដឹកនាំបញ្ជាដោយផ្ទាលពីលោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និងលោកវរ:សេនីយ៍ឯក ភឹង ចិន្តារ៉េត ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្វាយដង្គុំ និងមន្រ្តីនគរបាលជាច្រើនរូបទៀត។
បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានស្រី០២នាក់យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។
បើតាមការអោយដឹងពីលោកវរសេនីយ៍ត្រី ហុង ប៊ុនហាវ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ថា ជនសង្ស័យចំនួន១៤នាក់ មាន១១នាក់ជាអ្នកនៅចាំទូទាត់ប្រាក់ឆ្នោតនៅក្នុងក្រុមហ៊ុន Coo Tel ដោយឡែក០៣នាក់ទៀតជាអ្នកដើរលក់ឆ្នោតខ្មែរនៅក្នុងខេត្តសៀមរាប។ ចំពោះក្រុមហ៊ុនឆ្នោតខ្មែរ មិនទាន់មានអជ្ញាប័ណ្ណអោយលក់នៅក្នុងខេត្តសៀមរាបនៅឡើយទេ មានតែអជ្ញាប័ណ្ណអោយលក់នៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ។
លោកវរ:សេនីយ៍ត្រី ហុង ប៊ុនហាវ បានបន្តអោយដឹងទៀតថាក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើកម្លាំងសមត្ថកិច្ចដកហូតបានសំភារៈមានដូចជា៖
១-ម៉ាស៊ីនកុំព្យូរទ័រចំនួន១៥គ្រឿង ២-ម៉ាស៊ីនព្រីនកន្ទុយលេខ០១គ្រឿង ៣-ផ្ទាំងលទ្ធផលឆ្នោតចំនួន០៩ផ្ទាំង ៤-អត្តសញ្ញាណប័ណ្ណរបស់អតិថិជនចំនួន១០ និងក្រដាសសៀវភៅកន្ទុយលេខមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។






មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
| ថ្ងៃនេះ | 216 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1663 | នាក់ |
| ខែនេះ | 53458 | នាក់ |
| ឆ្នាំនេះ | 270550 | នាក់ |
| សរុប | 57621946 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 02:26 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

