ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏
នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្ត និងរថយន្តកើតហេតុលើផ្លូវជាតិលេខ 6 ភូមិគោកភ្នៅ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បណ្តាលអោយមនុស្សរបួសធ្ងន់មនុស្ស១នាក់ របួសស្រាល១ នាក់ និងស្លាប់ក្នុងពេលសង្រ្គោះ ១នាក់។
ហេតុការណ៍បង្កឡើងដោយរថយន្តម៉ាក Hino ពាក់ផ្លាកលេខព្រះសីហនុ 3A-0641 ពណ៌សបានបើកពីលិចទៅកើត ទៅបុកជាមួយរថយន្ត LEXUS RX330 ពណ៌ទឹកដោះគោ ដែលបើកបរច្រាសទិសគ្នា (អ្នកបើកបរ Hino គេចខ្លួន) មូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះគឺ ដោយសាររថយន្តHinoឡើងវ៉ារថយន្ត1ផ្សេងទៀត ដោយមិនគោរពច្បាប់ចរាចរណ៍។
ការខូចខាត÷
-ខូចខាតរថយន្តទាំង2
-ស្លាប់អ្នកបើកបរ LEXUS RX330
បច្ចុប្បន្នរថយន្តបង្កហេតុ ត្រូវបានដកហូត និងកសាងសំណុំរឿង។
បញ្ជាក់: ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមសំនូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នាអោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់បងប្អូនផ្ទាល់ក្នុងពេលធ្វើដំណើរ និងជាគំរូនៃពលរដ្ឋល្អ ដែលបានគោរពច្បាប់ចរាចរណ៍។






ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃក្នុងករណីគ្រួសារប៉ូលីសប៉ុស្តិ៍ពុលទាំងគ្រួសារកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុងសមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយរងប៉ុស្ដិ៍នគរបាល សង្កាត...Read more
| ថ្ងៃនេះ | 396 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1843 | នាក់ |
| ខែនេះ | 53638 | នាក់ |
| ឆ្នាំនេះ | 270730 | នាក់ |
| សរុប | 57622126 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:24 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

