កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទី ម្សិលមិញ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប តាមបណ្ដោយ ផ្លូវជាតិលេខ៦៤ បណ្ដាលឲ្យ បុរស់ជនជាតិ ជប៉ុនជាភ្ញៀវទេសចរណ៍០២នាក់រងរបួសធ្ងន់ ដោយជួលម៉ូតូបើកបរដោយខ្លួនឯង។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកស្វាយលើបានអោយដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញជនបរទេសបើកម៉ូតូខ្លួនឯងលឿនៗណាស់តាមដងផ្លូវលេខ៦៤នេះ។ ពួកគាត់បន្តថា បើពួកបើកម៉ូតូតូចៗលឿនល្មមទេ តែបើក្រុមភ្ញៀវបើកម៉ូតូធំវិញ បើកលឿងជាងឡានទៀត ហើយជួនកាលថែមទាំងបង្ហោះកង់មុខទាំងខ្សែៗទៀតផង។ ពួកគាត់បន្ថែមថា កូនក្មេងតូចៗនៅតាមស្រុកស្រែកចូលចិត្តឈរមើលក្រុមភ្ញៀវបង្ហោះម៉ូតូ ដែលជាហេតុធ្វើអោយពួកគាត់ខ្លាចកូនក្មេងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ ក្រុមពលរដ្ឋបានរិះគន់ថា នៅតំបន់ទេសចរណ៍ មិនគួរណាអោយមានភ្ញៀវជួលម៉ូតូជិះខ្លួនឯងនោះទេ ព្រោះវារញេរញៃផង អាចមានគ្រោះថ្មាក់ផង ណាមួយវាបាត់បង់ការងាររបស់ពលរដ្ឋខ្មែរផង ហេតុនេះរដ្ឋាភិបាលគួរតែបញ្ឈប់ការជួលកង់ជួលម៉ូតូនេះទៅ។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្តីទី ស្រុកស្វាយលើ បានអោយដឹងថា មូលហេតុនៃ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមក ពីជនជាតិជប៉ុនបើកបរលឿនលើកំណាត់នៅចំផ្លូវកោង ដោយកចង្កូតមិនទាន់ បានជ្រុលទៅប៉ះ បង្កោលរាំងផ្លូវកោង បណ្ដាលអោយ ម៉ូតូដួលតែម្តង ហើយម៉ូតូដែលជនជាតិ បរទេសបើកបរនោះ ម៉ាក់អ៊ាប្លែក ពាក់ស្លាកលេខ បាត់ដំបង 1F. 4707។
លោកអធិការបានបន្តថា ជនជាតិជប៉ុនទាំង ០២នាក់នោះ ១-ឈ្មោះ ធូ គូដាតាស់ស៊ូយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និង២-ឈ្មោះ ហ៊ាត តូវីសូ ភេទប្រុស អាយុ២០ឆ្នាំ។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យរស្មីអង្គរ ដឹកយកទៅ ធ្វើការព្យាបាល ចំណែកម៉ូតូត្រូវបាន កម្លាំងសមត្ថកិច្ចយក ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកស្វាយលើ។
លោក ជឹមសុវណ្ណ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការដ្ឋានខេត្តសៀមរាប បានប្រាប់កម្ពុជាសុវណ្ណភូមិនៅរសៀលម៉ោង១និង៥៤នាទីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦នេះថា យោងតាមច្បាប់នៅព្រះរាជាណាចក្រកម្ពុជាគឺ មិនអានុញ្ញាតិអោយភ្ញៀវបរទេសបើកបរដោយខ្លួនឯងនោះទេ លើកលែងតែជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជាដែលមានការទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ដែលបានចុះបញ្ជីដូចជាខាងអង្គការនានាជាដើម ហើយម្យ៉ាងទៀតគាត់ត្រូវមានប័ណបើកបរត្រឹមត្រូវស្របទៅតាមច្បាប់របស់ប្រទេសកម្ពុជា។ លោក ជឹមសុវណ្ណ បានបន្តថា លោកធ្លាប់បានប្រកាស ហើយធ្លាប់បានប្រាប់ទៅខាងសាធារណការនិងដឹកជញ្ជូនផងដែរ អំពីអាជីវកម្មជួលកង់ជួលម៉ូតូអោយភ្លៀរបរទេស។ លោកបានបន្ថែមទៀតថា លោកបានអោយកូនចៅទៅស្រាវជ្រាវរកម្ចាស់អាជីវកម្មដែលជួលម៉ូតូអោយភ្ញៀវទេសចរណ៍ដើម្បីធ្វើការនែនាំ ហើយក៏កំពុងរកម្ចាស់ដែលជួលម៉ូតូអោយភ្ញៀវខាងលើដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញផងដែរ៕ ប៊ុតវិចិត្រ + ផ្លុងរ៉េត






យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
| ថ្ងៃនេះ | 474 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1921 | នាក់ |
| ខែនេះ | 53716 | នាក់ |
| ឆ្នាំនេះ | 270808 | នាក់ |
| សរុប | 57622204 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:19 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

