ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 05:53 នាទី ចំនួនអានៈ 1816

នៅ​យប់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦​វេលាម៉ោង១១ មាន​ក្រុង​ជន​ដៃដល់​មួយក្រុម​ជិះ​រថ​យន្ត​ម៉ាកហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខភ្នំពេញ 2K-6261 ទៅ​ពួនស្ទាក់​វាយ​បុរស់​វ័យ​ជាង​៣០​​ឆ្នាំ​ម្នាក់​អោយ​រង​របួស​ស្ទើ​តែស្លាប់ស្ថិត​​នៅ​ចំនុច​ភូមិ​វត្ត​ដំ​ណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប។

លោក ឈួរលាង ជនរង​គ្រោះ​បាន​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹងថា លោក​បាន​ជិះ​ម៉ូតូចេញ​ពី​ផ្ទះក្នុង​ខាង​អាស័យ​ដ្ឋាន​ខាងលើបាន​ប្រ​ហែល​តែ​ជាង​១០ម៉ែត្រ ស្រាប់​មាន​មុស្ស​ប្រុស​ជិត​១០​នាក់​រត​សំ​ដៅ​មក​វាយ​លោក​តែម្តង ដោយ​ពួកគេ​ខ្លះ​ប្រើ​កណ្តាប់​ដៃ​ ឯខ្លះ​គេ​ប្រើ​ដំបង។ ភ្លាម​នោះ​លោក​បាន​ស្រែក​ហៅ​បង​ប្អូន​សាច់​ញាតិ​អោយ​ជួយ ទើប​ប្អូន​ថ្លៃរបស់​លោក​រត​ទៅ​ដេញ​ចាប់​ជន​ដៃដល់​ តែ​ចាប់​មិន​បាន​ពួកគេ​បាន​រត​ឡើង​ឡាន​ហៃ​ឡេន​ដឺ​ខាង​លើ​បើក​ទៅ​បាត់។ លោក ឈួរលាង​ បាន​បន្ត​ថា​ពេល​នោះ​ងងឹតមុខ​សន្លប់​ទើប​បង​ប្អូន​សាច់​ញាតិជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯមន្ទ្រីរពេទ្យ។ លោក ឈួរលាង បាន​អោយ​ដឹង​បន្ថែមនៅ​រសៀល​នេះ​ថា លោក​បាន​អោយ​ប្អូនប្រុសរបស់​លោក ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉េអឹម​ខេត្តសៀមរាប ពីបទ​​ហិង្សាដោយ​ចេតនា មាន​ស្ថាន​ទំ​ងន់​ទោស ដោយ​ទាមទាសំណង​ជាទឹក​ប្រាក់​ចំ​នួន​១ម៉ឺនដុល្លារអាមេរីក ហើយ​សូម​អោយ​សមត្ថ​កិច្ច​ផ្តន្ទាទោសជន​ដៃដល់​ទៅ​តាម​ផ្លូវ​ច្បាប់​ផង។

លោក តឹក​សារ៉ាវី ត្រូវ​ជាប្អូថ្លៃជន​រង​គ្រោះខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​បងថ្លៃលោកចេញ​ម៉ូតូពី​ផ្ទះមិន​បាន​១០​ម៉ែត្រ​ផង​ស្រាប់​លឺ​សំ​លេង​ស្រែក​អោយ​ជួយផង​ ភ្លាម​នោះ​លោក​បាន​រត​ទៅ​ដល់​ឃើញ​មនុស្ស​ជិត​១០​នាក់​ប្រ​ដាប់​ដោយ​ដំ​បង​កំ​ពុង​ព្រួត​វាយ​បង​របស់​លោក​ដែល​កំ​ពុង​ដួល​ដេក​លើដី។ លោក​វី​បន្តថា ពេល​ក្រុម​ជន​ដៃ​ដល់​ឃើញ​លោក​រត​ទៅជួយ​បង​គាត់​ ​ពួកក្រុម​ដៃ​ដល់​បែក​វ៉ូង​ប្រសេក​ប្រ​សាច លោក​បាន​រត​តាម​ចាប់​ជន​ដៃដល់​២នាក់​ក្នុង​ចំ​ណោម​នោះ តែ​បែជាមាន​ជន​ដៃ​ដល់​បី​បួន​នាក់​ផ្សេង​ទៀត​មក​ព្រួត​វាយ​បង​របស់​លោក​បន្ថែមនៅ​មុខ​ផ្ទះ​ ឃើញ​ហេតុ​ការ​ណ៍​ដូច្នេះលោក​រត​បក​មក​ជួយ​បង​វិញ​ តែ​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​រត​ឡើង​ឡាន​បើក​ចេញ​ទៅ​បាត់។

លោក អ៊ុយចយ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្តសៀម​រាប កាល​ពី​ម៉ោង​១១និង​៥០​នាទី​ថ្ងៃត្រង់​ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ បាន​ប្រាប់​តាម​ទូស័ព្ទ​ថា កំពុង​សាក​សួរជន​ដៃដល់​ពុំ​ទាន់​អាច​ផ្តល់​ព័ត៌មាន​បាន​ទេ។ រហូត​ដល់​ម៉ោង​៤និង​៣៨​នាទី​ល្ងាច​ថ្ងៃទី០១ដដែល​នេះ​លោក អ៊ុយ​ចយ បាន​ប្រាប់​ថា ក្រុម​ជន​ដៃដល់​មាន​គ្នា០៧នាក់​ តែ​មិន​អាច​អោយ​ឈ្មោះ​បាន​ទេព្រោះ​កំពុង​តែ​រៀប​ចំ​តាម​នីតិវិធី ហើយ​រង​ចាំ​បញ្ជាពីថ្នាក់​លើ​សិន។ លោក អ៊ុយចយ បាន​បន្ថែម​ថា ជន​ដៃដល់​និង​បញ្ជួន​ទៅ​តុលាការ​ព្រឹក​ថ្ងៃទី០២ ខែមេសា​ ឆ្នាំ​២០១៦ស្អែកនេះ។

ប្រភព​បែក​ធ្លាយ​សុំ​មិន​បញ្ចេញ​ឈ្មោះបានលួច​បង្ហើប​​អោយ​ដឹង​ថា ក្នុង​ករណី​ក្រុម​ជន​ដៃ​ដល់​មួយក្រុម​ដែល​ប៉ុនប៉ង​វាយ​សម្លាប់​ជន​រង​គ្រោះ​ខាង​លើ​នេះ មាន​អ្នក​ធំ​ផ្កាយ​៣ម្នាក់​កំពុង​ព្យាយាម​ជួយ​អន្តរាគមន៍​ដោះ​ជន​ដៃ​ដល់​​ពី​សំណាញ់​ច្បាប់​ក្រៅ​ផ្លូវ​ការណ៍។

លោក ឈួរលាង ជន​រង​គ្រោះ​ខាង​លើ​សូម​សំនូមពរ​​​ទៅ​ឯកឧត្តម​ ប៉ោវណ្ណនិត មេប៉េអឹម​ខេត្តសៀមរាប សូម​លោក​មេត្តា​ជួយ​អោយ​កូន​ចៅ​របស់​លោក បញ្ជូន​សំណុំ​រឿង​ខាងលើ​នេះ​​ទៅ​តុលាការ​អោយ​បាន​លឿនផង​។ ហើយ​លោក ឈួរលាង​ សង្ឃឹម​ជឿជាក់​យ៉ាង​មុត​មាំ​ថា តុលាការ​ខេត្ត​សៀមរាប​និង​រក​យុត្តិធម៌​ជូន​លោក​ដែល​ជា​ជន​រង​គ្រោះ​ជាក់​ជាមិន​ខាន។

សូម​បញ្ជាក់​ថា សមត្ថ​កិច្ច​ខាងលើ ​មិន​បាន​អនុញ្ញាតិ​អោយ​អ្នក​កាសែត​ថត​រូប​ជន​ដៃដល់​ទេ តែ​រូប​ដែល​បង្ហោះ​ខាង​ក្រោម​នេះ​ ជា​រូប​បែក​ធ្លាយតាម​ប្រ​ព័ន្ទ​អ៊ី​ន​ធើនែត​តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអៀរគឹមស្រេង ជានរណា?   អាន1754ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1758ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1879ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2326ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1911ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1883ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1807ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1549ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1557ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2485ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      474នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1921នាក់
ខែនេះ    53716នាក់
ឆ្នាំនេះ   270808នាក់
សរុប   57622204នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:17