សូមគោរព ស្នើរសុំ ឯកឧត្តម អភិបាល ខេត្តសៀមរាប មេត្តាជួយឆ្លើយតប នឹងជួយពន្លឿន ការដោះស្រាយ ផ្តល់យុត្តិធម៍ ដល់ឱពុកម្តាយខ្ញុំផង។
ដីស្រែរបស់ ឱពុក ម្តាយខ្ញុំ ដែលតែងតែអាស្រ័យផល់ជារៀងរាល់ឆ្នាំ ចិញ្ចឹមខ្ញុំតាំងពី តូចរហូតដល់ដឹងក្តី នៅសង្កាត់ចុងឃ្នៀស ត្រូវបានក្រុមហ៊ុន ស៊ូ ជីង ចាក់ដីរំលោភចូលលើ នឹងបានបោះបង្គោលព្រំ ចូលក្នុងដីស្រែ របស់ឱពុកម្តាយខ្ញុំ ដើម្បីធ្វើការពង្រីកកំពង់ផែ បន្ថែមកាលពីអំឡុងឆ្នាំ២០១៥ ដោយខាង ម្ចាស់ដីស្រែ នៅមិនទាន់ទទួលបាន សំណងនៅឡើយ ពីភាគីក្រុមហ៊ុន ។
សូមបញ្ជាក់ថា ដីស្រែឱពុកម្តាយខ្ញុំ មានទំហំ១០០៣២ ម៉ែត្រការ៉េ ដែលបានកាន់កាប់ អាស្រ័យផល តាំងពីឆ្នាំ១៩៩០ មកម្លេស មានទីតាំង នៅខាងកើតផ្លូវ ក្បែរកំពង់ផែ ក្រុមហ៊ុន ស៊ូ ជីង ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
បន្ទាប់ពីក្រុមហ៊ុនគេបាន ចាក់ដីរំលោភចូលលើដីស្រែ នឹងបានបោះបង្គោល ចូលដីស្រែ របស់ឱពុកម្តាយខ្ញុំ ដើម្បីធ្វើការពង្រីកកំពង់ផែ បន្ថែមកាលពីអំឡុងឆ្នាំ២០១៥ អាជ្ញាធរក្រុងសៀមរាប បានព្យាយាម សម្របសម្រួលជាច្រើនដង តែមិនទទួលបានលទ្ធផល នឹងបានសម្រេចចេញ ចេញលិខិតលេខ ០៤៣ រ.ប.ក បញ្ជូនទៅរដ្ឋបាល ខេត្តសៀមរាប ស្នើរសុំ អនុសាសន៍គោល ការណ៍ដឹកនាំ ពី ឯកឧត្តម អភិបាលខេត្តសៀមរាប ។
ឯកឧត្តម ស៊ិន រុន អភិបាលរងនៃគណ អភិបាលខេត្តសៀមរាប ធ្លាប់បានដឹកនាំក្រុមការងារ របស់រដ្ឋបាលសាលាខេត្តនឹងក្រុង មកសាកសួរប្រជាពលរដ្ឋនឹងត្រួតពិនិត្យឯកសារ កានកាប់ដីស្រែរបស់ប្រជាពលរដ្ឋនៅសាលាសង្កាត់ចុងឃ្នៀស រួចហើយ បានសន្យា នាំសំណើររបស់ ប្រជាពលរដ្ឋ ទៅពិភាក្សា ជាមួយភាគី អគ្គនាយកក្រុមហ៊ុន តែមិនដឹងយ៉ាងមិច បានជាស្ងាត់ឈឹងរហូតមកដល់ថ្ងៃនេះ មានរយះពេល១ឆ្នាំហើយ ហើយបច្ចុប្បន្ន ឯកឧត្តម ស៊ិន រុន អភិបាលរងខេត្តសៀមរាប ក៏ត្រូវបានចូលនិវត្តន៍ទៀត ដែលធ្វើអោយ ឱពុក ម្តាយខ្ញុំបាទ កាន់តែមានក្តីបារម្មណ៍ នឹងមិនសង្ឃឹម ទទួលបានយុត្តិធម៍។ ហើយរហូត មកដល់ពេលនេះ បង្គោលនោះក៏មិនទាន់ ដកចេញពីលើដី របស់ឱពុកម្តាយ ខ្ញុំនៅឡើយទេ ហើយដីដែលបានចាក់ នឹងហូរច្រោះលើដី ស្រែនោះក៏មិន ទាន់បានកាយចេញដែរធ្វើអោយដីស្រែ របស់ឱពុកម្តាយខ្ញុំ មានសភាពឌើ (ខ្ពស់) ជាងចរន្ត ទឹកប្រឡាយ នារដូវប្រាំង ។
អាស្រ័យហេតុនេះ សូមឯកឧត្តម អភិបាល ខេត្តសៀមរាប មេត្តាជួយឆ្លើយតប នឹងជួយពន្លឿន ការដោះស្រាយ ផ្តល់យុត្តិធម៍ ដល់ឱពុកម្តាយខ្ញុំផង ដោយក្តីអនុគ្រោះ ។
សូមឯកឧត្តមអភិបាល ខេត្តសៀមរាប មេត្តា ទទួលនូវការគោរពដ៏ខ្ពងខ្ពស់ អំពីគ្រួសារខ្ញុំបាទ ដោយក្តីអនុគ្រោះ។






ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
| ថ្ងៃនេះ | 474 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1921 | នាក់ |
| ខែនេះ | 53716 | នាក់ |
| ឆ្នាំនេះ | 270808 | នាក់ |
| សរុប | 57622204 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:16 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

