លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1736

ឈ្មួញរកស៊ីដឹក​ឈើ​ប្រណិត​​វ័យ​ក្មេង​ម្នាក់​ឈ្មោះ ហាក់ កំពុង​រក​ស៊ី​ដឹក​ឈើ​ពី​គ្រប់​ច្រក​ល្ហក​ចូល​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ក្រុង​សៀមរាប​គ្មាន​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្ក្រាប មាន​តែ​សមត្ថ​កិច្ច​​បើក​ដៃ​ អោយ​រក​ស៊ី​ ដើម្បី​យក​លុយ​​ដាក់​ហោប៉ៅតែប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹងថាឈ្មោះ ហាក់ មានវ័យប្រហែល​ជាង​៣០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​សូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់​នៅភូមិ​ជន្លង់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប​។

ប្រភព​បាន​បន្តទៀត​ថា​ឈ្មោះ​ ហាក់ នេះ​ធ្លាប់​បាន​ប៉ុនប៉ងសំ​ស្លាប់​អ្នក​កាសែត​ម្នាក់​ឈ្មោះ ទុំម៉ោង កាល​ពី​បីបួន​ឆ្នាំមុននៅ​ឯស្រុក​សូត្រ​និគម ដោយ​យក​ពូថៅ​​ទៅ​លួច​កាប់​ក្បាល​អ្នក​កាសែត​ខណៈអ្នក​កាសែត​រូប​នោះ​កំពុង​ដេក​នៅ​ក្នុង​អង្រឹងដោយ​ការ​គុំគួនព្រោះ​អ្នក​កាសែត​ធ្លាប់​បាន​ចុះ​ផ្សាយ​ការ​រក​ស៊ី​ដឹក​ឈើ​របស់​ខ្លួន​ ហើយ​លោក​ ទុំ​ម៉ោង អ្នក​កាសែត​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​​តុលាការ​ខេត្តសៀមរាប​ ប៉ុន្តែមិន​ទទួល​បាន​ភាពយុត្តិធម៌ទេ រហូត​មក​ដល់​ខែមេសាឆ្នាំ២០១៦នេះលោក ទុំ​ម៉ោង​ បានស្លាប់​បាត់​បង់​ជីវិតដោយ​ភាព​អយុត្តិធម៌បាត់ទៅ។​

ជាក់​ស្តែងនៅ​ល្ងាច​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ម្សិល​មិញ​នេះ រថ​យន្ត​ម៉ាកកាមរី​ហើម​ពណ៍​ស​មួយ​គ្រឿង​របស់​លោក ហាក់ បាន​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពបើក​បរ​ពី​ស្រុក​ស្វាយ​លើ មក​ក្រុង​សៀមរាប​លុះ​ដល់​ចំ​ណុចភូមិ​ស្វាយ​ធំ​ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង​ ក៏បុករថ​យន្ត​​ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ២គ្រឿ​ង​ផ្សេង​ទៀត ហើយ​តៃកុង​ឡាន​របស់​លោក​ហាក់​បាន​រត​ចោល​ឡាន​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹងថា នៅ​ពេល​ប៉ូលីសចរាចរណ៍ស្រុក​ប្រាសាទបាគង​ទៅ​​ដល់កន្លែង​កើត​ហេតុ​ លោក​ហាក់​ជា​ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក៏ទៅ​​ដល់ព្រម​គ្នា​​ដែរ ដើម្បី​​ធ្វើ​ការ​ចចារជា​​​មួយភាគី​ខាង​​រថ​យន្ត​រង​គ្រោះ​២គ្រឿង​ទៀត​ដើម្បី​បញ្ចប់​រឿង​ តែ​ដោយ​ចចារ​តំ​លៃ​គ្នាមិន​ត្រូវ​ទើប​សមត្ថ​កិច្ច​នាំ​យក​រថ​យន្ត​ទាំង​នោះ​ទៅ​អធិការ​ស្រុក​ប្រាសាទបាគង រួម​ទាំង​រថ​យន្ត​ដឹក​ឈើ​ខាងលើរបស់​លោក​ហាក់​ផង។ អ្នក​យក​ព័ត៌មាន​យើង​បាន​បន្ថែម​ថា គាត់​បាន​រាយ​ការ​ណ៍​ទៅ​លោក យឹម​ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើដែរ ហើយ​លោក​យឹមស៊ីវនបាន​ប្រាប់​ថា ចាំ​អោយ​កូន​ចៅ​ទៅ​មើល តែ​បាត់​ស្រម៉ោល​ឈឹង​មិន​ឃើញ​មេព្រៃណាទៅ​មើលទេ មាន​តែ​ប៉ូលីសចរាចរណ៍និង​អ្នក​កាសែត​២រូប​តែប៉ុណ្ណោះ។

សូម​រំលឹក​ផង​ដែរថា កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ថ្មីៗនេះ រថ​យន្ត​ម៉ាក​កាមរី​ហើម​១គ្រឿង​របស់​លោក​ហាក់​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពដូច​គ្នាបាន​បែក​កង់​នៅ​ចំ​ណុច​ភូមិ​ស្វាយ​ធំខាង​លើ​ដូច​គ្នាដែរ ហើយ​ខណៈនោះ​មាន​សមត្ថ​កិច្ច​៣ស្ថាប័ណទៅ​អូស​យក​រថ​យន្ត​ដឹក​ឈើ​នោះ​មក​កន្លែង​ស្ងាត់​ ហើយ​ចចារ​យក​លុយ​អស់​៣រយ​ដុល្លារ​ជា​ថ្នូរ​និង​ការ​ដោះ​លែង​រថ​យន្ត​ដឹក​ឈើ​នោះ​ទៅវិញ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​សូម​មិន​បញ្ចេញ​ឈ្មោះ។ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សាក​សួរសមត្ថ​កិច្ច​៣ស្ថាប័ណនោះ​ដែរនៅ​ថ្ងៃកើត​ហេតុ តែ​អ្នក​ខ្លះ​មិន​លើក​ទូរស័ព្ទ ឯអ្នក​ខ្លះ​ទៀត​ឆ្លើយ​ថា មិន​បាន​យក​លុយទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​ឆ្ងល់​ថា បើ​មិន​បាន​យក​លុយ​មេច​មិន​ចាប់​ឡាន​ដឹក​ឈើក្នុង​នាម​ខ្លួន​ជា​អ្នក​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ?

នៅ​ព្រឹក​ម៉ោង​១១ថ្ងៃទី២៥នេះ លោក យឹមស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ហាក់ ទុក​នៅ​អធិការ​ស្រុក​បា្រសាទ​បាគងព្រោះ​ពាក់​ព័ន្ធនិង​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឯឈើប្រ​ភេទ​ផ្ចឹកដែល​មាន​មុខ​កាត់ធំ (ជាឈើ​ប្រភេទលេខ១) ដែល​ជា​វត្ថុតាង​​បាន​យក​ទៅរក្សា​​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រី ហើយខាង​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​​កំពុង​តែវ៉ាស់​វែង​ពុំ​ទាន់​ដឹង​ថា មាន​ចំ​នួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។​

ពល​រដ្ឋ​ខេត្ត​សៀមរាប​បាន​រិះ​គន់ថា លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប​ និង​មន្ត្រីរដ្ឋ​បាល​ព្រៃ​ឈើ​​ក្រោម​ឱវាទរបស់លោក គួរតែ​រឹត​បន្តឹង​បន្ថែម​នូវ​រាល់​បទ​ល្មើស​ព្រៃ​ឈើ​ដែល​ដឹក​ចូល​ ឬឆ្លង​កាត់​ខេត្តសៀមរាប ព្រោះ​នេះ​ជាតួនាទីរបស់​ខ្លួន​ដែល​ត្រូវ​ធ្វើ៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1793ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2682ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1657ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន2052ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1862ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1852ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1686ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1624ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1926ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2871ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:09