អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 10:32 នាទី ចំនួនអានៈ 1976

នៅ​យប់​ម៉ោង១និង​២៧នាទី រំលង​អាធ្រាតថ្ងៃទី២៦ឈានចូល​ទី២៧ ខែឧសភា ឆ្នាំ​២០១៦​មាន​​រថ​យន្ត​ម៉ាក​តូយូតា១បាំងកន្លះព័ត៌ក្រហមពាក់​ស្លាកលេខ ភ្នំពេញ 2H-2910 ដឹក​ឈើ​ប្រភេទលេខ​១ពេញ ដែលម្ចាស់​រថ​យន្ត​​ជា​​អង្គរក្ស​របស់​លោក ហ៊ីងប៊ុន​ហៀង ត្រូវ​បាន​មេព្រៃបង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់នៅ​ចំ​នុច​ភូមិ​ព្រៃគុយ សង្កាត់​អំពិល​ ក្រុង​សៀមរាប។

ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​សារព័ត៌មាន​១ក្រុម​បាន​អោយ​កម្ពុជា​សុវណ្ណភូមិ​ដឹងថា នៅ​ម៉ោង​ជាង​១រំលង​អាធ្រាតខាងលើ​​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​រាយ​ការណ៍មក​ថា មាន​រថ​យន្ត​ដឹក​ឈើ​​ដឹក​​យក​ទៅ​ទម្លាក់​នៅ​ផ្ទះ​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​១ពាន់​ម៉ែត្រ(១គឺឡូដី)ពី​កែង​​ស្វាយ​ធំផ្លូវ​ជាតិលេខ៦(ខាង​ជើងផ្លូវ​ជាតិ​លេខ​៦​ផ្លូវឆ្ពោះ​​ទៅ​ព្រះដាក់)ដែល​ត្រូវ​បាន​ពល​រដ្ឋ​លួច​បង្ហើប​ថា ម្ចាស់​ផ្ទះ​ឈ្មោះ ​យាយម៉ៅ (ឈ្មោះហៅ​ក្រៅ)មាន​មាឌធំខ្មៅហើយធាត់។ អ្នក​យក​ព័ត៌មាន​បាន​បន្តថា ពួកគេ​បាន​ព្យាយាម​ឃ្លាំមើល​មិន​យូរប៉ុន្មានក៏​ឃើញ​រថ​យន្ត​២គ្រឿង​ដឹក​ឈើ​ចូល​ទៅ​ទម្លាក់​នៅ​ផ្ទះ​យាយម៉ៅ​ដូច​ការ​រាយការណ៍របស់​អ្នក​ភូមិ​។ ឃើញ​ដូច្នេះ​អ្នក​សារ​ព័ត៌មាន​​បាន​​​ទៅ​ដល់មុខ​ផ្ទះ​យាយម៉ៅង​ដង្ខៅ​ឈើមិន​ទាន់​បាន​ថតរូប​ផង​ស្រាប់​តែ​កូន​ប្រុស​យាយម៉ៅ​និង​បក្ខ​ពួក​ជិត​១០​នាក់​នាំ​គ្នា​ទាញ​ក្វែវ​ ផ្កាក់ ដំ​បង ​បម្រុង​មក​កាប់​ឡាន​អ្នក​កាសែត តែ​មាន​មនុស្ស​ស្រី​២នាក់​បាន​ព្យា​យាម​​ឃាត់​ពួកគេ​អោយ​ចូល​ទៅ​ក្នុង​ផ្ទះវិញ។

ភ្លាម​នោះ​ក្រុម​អ្នក​កាសែត បាន​ទូរស័ព្ទ​រាយ​ការណ៍ទៅ​លោក​ យឹម​ស៊ីវន នាយសង្កាត់​រដ្ឋ​បាលព្រៃ​ឈើ​​ក្រុង​សៀមរាប តែ​លោក​បាន​ប្រាប់​ថា អោយ​ទូរស័ព្ទ​ទៅ​លោក​ វែងលី មន្រ្តី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រា​សាទ​បា​គង​វិញ​។

ប្រហែល​២០នាទី​ក្រោយ​ពេល​កើត​ហេតុ​លោក វែងលី បាន​បើ​ក​រថ​យន្ត​ទៅ​ដល់ កន្លែង​កើត​ហេតុ ហើយ​បាន​​ឃាត់​​​រថ​យន្ត​តូយូតាមួយ​គ្រឿង​ខាងលើ តែ​រថ​យន្ត​១បាំង​កន្លះ​មួយ​គ្រឿង​ទៀត​ដែល​ទម្លាក់​ឈើ​អស់​បាន​បើក​រត​បាត់ ចំណែក​ឯឈើ​ដែល​បាន​ទម្លាក់ទៅ​លើក​ដី​ក្នុង​របង​យាយម៉ៅ​​​១រថយន្តទៀត​​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ខាងលើ​យក​រថ​យន្ត​ម៉ាក​ហៃ​លេនដឺពណ៍​ទឹកប្រាក់​​១គ្រឿង​ដឹក​ចេញ​ទៅ​អស់​។

រថ​យន្ត​ដឹក​បទល្មើស​ និង​ឈើ​ពេញ​១រថ​យន្ត​ដែល​មេព្រៃ​ប្រាប់​ថាជាឈើ​ប្រភេទតាសេក ត្រូវ​បាន​លោក​ វែង​លី​ មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទបាគង​ហែរហម​អម​ដំ​ណើរ​ជូន​យក​ទៅ​ទុក​នៅ​ ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីទាំង​យប់​តាម​និតិវិធីច្បាប់។

សូម​បញ្ជាក់ថា នៅ​ក្នុង​រថ​យន្ត​ដឹក​ឈើ​ខាងលើ​មាន​ព្យួរកាត​អង្គរក្ស​​ដែល​ចេញ​ដោយ​លោក ហ៊ីង ប៊ុន​ហៀង​ ហើយ​​នៅ​លើ​កាត​នោះ​សរសេរថា៖ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស ឈ្មោះសានសែន (SAN SEN) ថានន្ទរស័ក្កិ  អនុសេនីយ៍ឯក មុខងាអង្គរក្ស ចេញប័ណ្ណថ្ងៃទី០១ខែធ្នូឆ្នាំ២០១៥​ ផុត​កំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហត្ថលេខានិងត្រា នាយឧ.ផ្កាយមាស៤ ហ៊ីង ​ប៊ុន​ហៀង។ ចំណែក​ឯនៅ​កៅអី​តៃកុង​មាន​ព្យួរ​អាវ​១​​ប៉ារ៉ាមាន​ស្លាក​សញ្ញាខេមរភូមិន្ទ មាន​ឈ្មោះថា សំ ប្រុស។

លោក សាន សែន បាន​​​បក​ស្រាយ​ប្រាប់​អ្នក​កាសែត​ និង​មេព្រៃនៅ​ក្នុង​ហេតុការណ៍នោះថា ក្រុម​លោកពុំ​បាន​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង បម្រុង​ប្រើ​ហឹង្សា​​លើ​អ្នក​កាសែតនោះទេ ក្រុម​ដែល​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង នោះ​គឺជា​កូន​យាយម៉ៅ និង​បក្ខពួក ដែល​ជាម្ចាស់​ផ្ទះ​អ្នក​ទិញ​ឈើ​ពី​ពួកលោក​​តែប៉ុណ្ណោះ។ លោក សានសែន បន្ថែមថា​ឈើ​ខាងលើ​ពួកលោក​ដឹក​គ្រាន់​យក​លុយ​ចាក់សាំង និង​ហូប​បាន​ទឹក​តែប៉ុណ្ណោះ។

អ្នក​យក​ព័ត៌មាន​សង្កេត​ឃើញថា នៅ​ពេល​មេព្រៃទៅ​ដល់​សុំ​យក​ឡាន​និងឈើ​ លោក សានសែន មិន​បាន​បដិសេធន៍​ ឬក្អេងក្អាដូចក្អាត់​ចូល​ក្អម​ដូច​កូន​ យាយម៉ៅឡើយ គឺ​លោក​បាន​ប្រគល់ឡាន​និង​ឈើ​​អោយ​មេព្រៃតាម​សំណើរ។

ពល​រដ្ឋ​នៅ​ភូមិ​ព្រៃគុយ​សូម​អំ​ពាល​នាវ​ដល់​អាជ្ញាធរដែនដីក្នុង​សង្កាត់​អំពិល​ និង​សមត្ថ​កិច្ចគ្រប់​ជាន់ថ្នាក់​មេត្តា​បញ្ឈប់​ការ​ចរាចរណ៍ឈើ ឬការលក់​ទិញដូរឈើ​នៅ​ផ្ទះ​យាយម៉ៅនេះទៅ ព្រោះ​ពេល​យប់​លាន់​លឺ​ប្រេវប្រាវតូង​តាង ផឹក​ស៊ី​វ៉ែវ៉ដូចគ្មាន​ទើស​ក្បាល​អ្នក​ណាអញ្ចឹង ម្យ៉ាង​វិញ​ទៀត​ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទៅ​តាម​ប្រសាសន៍ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែនផង។ ហើយ​ពល​រដ្ឋ​ក៏​សូម​សំនូម​ពរ​ទៅ​លោក ឧត្តមសេនីយ៍ផ្កាយ​មាស៤ ហ៊ីង​ ប៊ុន​ហៀងផងដែរ​ សូម​កុំ​អោយ​កូន​ចៅ​ធ្វើ​កាត​ដើរ​រក​ស៊ី​ឈើ​ព្រោះ​វាអាច​ខូច​កិត្តិយស​ដល់​ឯកឧត្តម​ ដែល​ធ្លាប់​តែមាន​ស្នាដៃល្អៗរាប់​មិន​អស់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1919ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1835ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1776ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1768ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន2618ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1647ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1790ដង នឹកសង្សាចាស់   អាន1990ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2283ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1871ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      344នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1791នាក់
ខែនេះ    53586នាក់
ឆ្នាំនេះ   270678នាក់
សរុប   57622074នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:47