លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លាយថាលោកជាចោរលួចឡានពីគេហទំព័រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 11:16 នាទី ចំនួនអានៈ 1823

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញ​លោក ឈាងវុន សមាជិកសភា និង​ជា​តំ​ណាង​រាស្រ្តមកពីគណបក្សប្រជាជន បានទូរ​ស័ព្ទ​មក​លោក​ ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណ​ភូមិ​ ស្នើសុំ​អោយ​ដក​អត្ត​បទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​កម្ពុជាសុវណ្ណភូមិ​កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦​ វេលាម៉ោង០៩និង​១៦នាទីព្រឹក ដែល​មាន​ចំ​ណង​ជើង​ថា ˝ បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រវត្តិរូបស​ង្ខេបរបស់​លោក ឈាងវុន ជាចោរលួចឡាន? (មិន​អាន​ច្បាស់​ជា​ស្តាយ​ក្រោយ)˝

សូមរំលឹកថាកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បណ្តាញសង្គមមួយដែល​មាន​ឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) បានបង្ហោះអត្តបទមួយដែល​មាន​ចំ​ណង​ជើង​ថា ˝ប្រវត្តិរូបសង្ខេប៖ ឈាង​វុន​ជា​ន​រ​ណា˝?។ ខាងក្រោម​នេះជារូបផេករបស់​សុវណ្ណភូមិខ្មែរ៖

នៅ​ថ្ងៃទី០៨ដដែលលោក ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិបាន​ថត​ចំលង​អត្តបទទាំង​ស្រុង​ពី​បណ្តាញ​សង្គមដែល​មាន​ឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) យក​មក​ចុះផ្សាយ​បន្ត​លើ​គេ​ហទំព័រ​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ (www.ksnews.info)​ ដែល​មាន​ចំណង​ជើង​ថា ˝បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពីប្រវត្តិរូបសង្ខេបរបស់លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ លោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាង​ហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោក​ជា​ចោរ​លួច​ឡាន។

នៅ​ល្ងាច​ម៉ោង០៨និង​០៦នាទីថ្ងៃទី១១ដដែល​លោក​ ផ្លុងរ៉េត​ បាន​ថត​ចំលង​ការ​បក​ស្រាយ​របស់​លោក ឈាង​វុន នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ឈាង​វុនដែល​មាន​ឈ្មោះថា ˝Chheang Vun˝ យក​មក​ចុះ​ផ្សាយ​លើ​គេ​ហទំព័រសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ ដោយ​ដាក់​ចំណង​ជើង​ថា ˝លោកឈាងវុន ខល​ទូរ​ស័ព្ទ​មក​ចាង​ហ្វាង​កម្ពុជា​សុវណ្ណ​ភូមិ​សុំ​អោយ​បក​ស្រាយ​រឿង​ប្រ​វត្តិ​ថា ជា​ចោរ​លួច​ឡាន​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​ឈាងវុន ˝(http://www.ksnews.info/detail.php?m=10&id=2920)។

នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ លោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សា​ជា​ថ្មី​ម្តង​ទៀត​សុំ​អោយ​ដក​ស្រង់​ឯក​សារ​ពី​គណនី​បណ្តាញ​សង្គមរបស់​លោក ដែល​លោក​បាន​សរសេរបកស្រាយពីបទពិសោធន៍ការងារកន្លងទៅ និង​លិ​ខិ​ត​បញ្ជាក់ សញ្ញាប័ត្រ ជាច្រើន​ដែល​លោកបាន​ទទួលកន្លងទៅ ពាក់​ព័ន្ធ​និង​ការ​ចោទប្រកាន់​តាម​បណ្តាញ​សង្គម​​ថា លោក​គ្មាន​ចំណេះ​ដឹង​ពិត​ប្រាកដ និង​ជា​ចោរលួច​ឡាន​កាលពី​សម័យ​អ៊ុនតាក់។

នៅម៉ោង​១២​និង​២៦​នាទី ​ថ្ងែទី​១២ខែមេសា ឆ្នាំ២០១៦ដដែល​លោក​ ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ បាន​ថត​ចំលង​ឯកសារ សញ្ញាប័ត្រ និង​លិខ​ផ្សេងៗ ទាំង​ស្រុង​ពី​បណ្តាញ​សង្គម​របស់​លោក​ឈាង​វុន​សាជាថ្មី​ម្តង​ទៀត​យក​មក​ចុះ​ផ្សាយ​លើ​គេ​ហទំ​ព័រ​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិ​ដែល​មាន​ចំ​ណង​ជើង​ថា ˝ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុច​អាន​បាន​ដឹង​ច្បាស់)˝​ (http://www.ksnews.info/detail.php?m=10&id=2921)។ ខាងក្រោម​នេះ​ជារូប​ផេករបស់​លោក​ឈាងវុន៖ 

លុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញនេះ​​លោក ឈាងវុន សមាជិកសភា និង​ជា​តំ​ណាង​រាស្រ្ត​មក​ពីគណបក្សប្រជាជន បានទូរ​ស័ព្ទ​មក​លោក​ ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណ​ភូមិសាជាថ្មី​ម្តង​ទៀត​​ ដោយ​ស្នើសុំអោយ​លោក​ផ្លុងរ៉េត​ ​​ដក​អត្ត​បទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​កម្ពុជាសុវណ្ណភូមិ​កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦​ វេលាម៉ោង០៩និង​១៦នាទីព្រឹក ដែល​មាន​ចំ​ណង​ជើង​ថា ˝ បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រវត្តិរូបស​ង្ខេបរបស់​លោក ឈាងវុន ជាចោរលួចឡាន? (មិន​អាន​ច្បាស់​ជា​ស្តាយ​ក្រោយ)˝។ លោក ឈាងវុន បាន​និយាយ​មក​កាន់​លោក​ ផ្លុងរ៉េត​ តាម​ទូរស័ព្ទថា សុំ​អោយ​អត្ត​បទ​ខាង​លើ​នេះ​ទាំង​ស្រុង​ ព្រោះ​ពួក​អាមនុស្ស​ខូច​វា​មិន​មើល មិន​អាន មិន​ចែក​រំ​លែក ​អត្តបទ​ដែល​ជាការ​បក​ស្រាយ​នោះ​ទេ វា​មើល​តែ​អត្ត​បទ​ដែល​គេ​ជេរ​លោក​តែប៉ុណ្ណោះ(មាន​សំលេង សូម​ចុច​ស្តាប់​សំ​លេង​លោក​ឈាង​វុន​និង​លោក​ផ្លុងរ៉េត​តាម​ទូរស័ព្ទដៃនៅ​ខាង​លើ​)។

ឆ្លើយ​តប​ទៅ​និង​ការ​ស្នើ​សុំ​របស់​លោក​ ឈាងវុន ដែល​សុំ​អោយ​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ដក​អត្ត​បទ​ទាំង​ស្រុក​ពី​គេ​ហទំ​ព័ត៌កម្ពុជា​សុវណ្ណភូមិ​នោះ លោក​ផ្លុងរ៉េត ចាង​ហ្វាងសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិបាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះថា ˝បើ​យោងច្បាប់​របស់​អ្នក​សារព័ត៌មាន​ ខ្ញុំ​បាន​បក​ស្រាយ​បំ​ភ្លឺជូន​លោក ឈាងវុន ពីរលើក​​​ទៅ​តាម​សំ​ណើរ​របស់​លោកឈាង​វុន​​រួច​ហើយ ព្រោះ​ការ​បក​ស្រាយ​បំ​ភ្លឺ​គឺ​មិន​មែន​ដក​អត្តបទ​ទាំងស្រុង​ពី​គេហទំ​ព័រ​នោះ​ទេ។ ខ្ញុំ​ក៏មិន​មាន​ការ​ព្រួយ​បារម្មណ៍ចំ​ពោះ​ការ​គំរាម​គំហែង​ប្តឹង​ពី​លោក​ឈាង​វុន​នោះដែរ ព្រោះ​អត្ត​បទ​ដែល​ខ្ញុំ​យក​មក​ចុះ​ផ្សាយ​គឺ​ខ្ញុំ​បាន​សរសេរថា ប្រភព​ពី​ ខ្មែរ​សុវណ្ណភូមិ ឬសុវណ្ណភូមិខ្មែរ ដែល​ជាប្រភព​ដើមដែល​បាន​បង្ហោះលើ​បណ្តាយ​សង្គមរបស់​ សុវណ្ណភូមិ​ខ្មែរ។ ប៉ុន្តែបើ​យើង​យក​មនោសញ្ចេតនារវាង​ខ្មែរ​និង​ខ្មែរ​ដូច​គ្នារស់​នៅ​លើ​ទឹក​ដី​សុណ្ណភូមិ​ដូច​គ្នា ហើយ​លោក​ឈាង​វុន​បាន​ទូរស័ព្ទ​កម​ខ្ញុំ​ដោយ​ប្រើ​ពាក្យ​សម្តី​ពិរោះពិសារ​ ហាក់មាន​ការ​ស្និត​ស្នាលដូច​ពូជាមួយ​ក្មួយ​ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ថា និង​លុប​អត្តបទទាំង​ស្រុង​ពី​គេ​ហទំ​ព័រ​សារព័ត៌មាន​ កម្ពុជាសុវណ្ណភូមិ ដែល​មាន​ចំ​ណង​ជើង​ថា ˝បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រ​វត្តិ​រូប​សង្ខេប​របស់​លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

​លោក ផ្លុងរ៉េត ​បន្ថែមថា ˝បើ​ខ្ញុំ​ទុក​អត្ត​បទ​មួយនេះ​នៅ​លើ​គេហទំ​ព័រ​របស់​ខ្ញុំ​ក៏មិន​បាន​ចំ​នេញ​លុយ​១ម៉ឺន​ដុល្លារ​នោះទេ ហើយ​បើ​ខ្ញុំ​ដក​ចេញ​ពី​គេហទំ​ព័រ​របស់​ខ្ញុំ​ក៏ខ្ញុំ​មិន​ខាតលុយ​​១​​ម៉ឺន​ដុល្លារនោះដែរ ហើយ​វា​ថែម​ទាំង​ធ្វើ​អោយ​លោក​ឈាង​វុន​សប្បាយ​ចិត្តលែង​ប៉ះ​ពាល់ផ្លូវ​អារម្មណ៍​របស់​លោក​ទៀតផង ម្យ៉ាង​ទៀត​វា​អាច​បង្កើន​មិត្តភាព​រវាង​ពូវុន​និង​ខ្ញុំ​ផងដែរ˝៕ ដោយ​៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន2317ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1642ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2600ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1897ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន2412ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4189ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1984ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1899ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2182ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1975ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      330នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1777នាក់
ខែនេះ    53572នាក់
ឆ្នាំនេះ   270664នាក់
សរុប   57622060នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:35