ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាសទិញឈើខុសច្បាប់ពីពលរដ្ឋដោយចំហរជាសាធារណៈ

ដោយៈ រ៉េត ខេត្តព្រះវិហារ ថ្ងៃទី 24 ខែ 09 ឆ្នាំ 2016 វេលាម៉ោង 04:28 នាទី ចំនួនអានៈ 1917

ឧកញ្ញា ឌីឌុក និង​ក្រុម​ហ៊ុន​សំ​អឿន​សុ​វណ្ណ កំពុង​តែ​ចាប់​ដៃ​គ្នាដំឡើង​រោង​ចក្រ​អារ​ឈើ​ខ្នាត​យក្ស​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ ចំណុច​អូរ​ស្នៀត ស្ថិត​ក្នុង​ភូមិ​អូរស្នៀត ឃុំ​ត​ស៊ូ​ ស្រុក​ជ័យសែន ខេត្តព្រះវិហារ ស្ទើរ​តែ​វិនាស​អស់​ទៅ​ហើយ​ តែនៅ​​មិនទាន់​​មាន​ថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ដឹង​លឺនៅ​ឡើង​នោះទេ។

ប្រភព​ពី​​ប្រ​ជាពល​រដ្ឋនៅ​ស្រុក​ជ័យសែន និង​ស្រុក​ឆែប បាន​​រាយ​ការណ៍​​មក​ថា លោកឧកញ្ញា ឌីឌុក និង​ក្រុម​ហ៊ុន​ សំ​អឿន​សុវណ្ណ កំពុង​តែ​​ប្រមូល​ទិញ​ឈើពី​ខាង​ក្រៅ​ ​ដឹក​ចូល​យក​ទៅអារ​ច្រៀក យ៉ាង​ទ្រ​ហឹង​អឹង​កង​ពេញ​ម៉ា​ស្រុក​ឆែប​ រូច​ដាក់​គរ​គំនរ​ដូច​ភ្នំ សម្រាប់​ដឹក​ចេញបន្ត​ យក​ទៅ​លក់​នៅ​តាម​ដេ​ប៉ូ​ឈើ​នា​នា​ជា​ច្រើន​កន្លែង និង​មួយ​ចំ​នួន​ទៀត​ដឹក​យក​ទៅ​ក្រៅ​ប្រ​ទេស​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ​ហើយ​​ទទួល​បាន​លុយ​ទាំង​ដុំៗ ជ្រក​ក្រោម​រូប​ភាព ក្រុម​ហ៊ុនស្របច្បាប់។

ប្រ​ភព​បាន​បន្តថា ក្រុមហ៊ុនមួយនេះ​ថែមទាំងហ៊ានប្រកាស​ជាសាធារណៈ ឲ្យ​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​ក្នុង​តំ​បន់​ក្បែរ​នោះ​នាំ​គ្នាចូល​ទៅ​កាប់​ឈើ​យក​ទៅ​លក់​នៅក្នុង​រោង​ចក្រ​អារ​ឈើ​ពួក​គេ​ ដោយ​បើក​ចំហរ​​ទាំង​យប់​ទាំង​ថ្ងៃ​ដែល​មាន​សមត្ថ​កិច្ច​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ ប៉ូលិស ប៉េ​អិម ដាក់​ពង្រាយ​នៅ​តាម តូប​ក្រោម​ដើម​ឈើ រង់​ចាំរាប់​ចំនួន គោ​យន្ត​ដឹក​ឈើ និង​ឡាន​យី​ឌុប នៅ​ជួយ​​ចាំ​កា​រពារ សុ​វត្ថិ​ភាព​អ្នក​ដឹក​ឈើ ព្រម​ទាំង​ពួក​គេ​កត់​ត្រា លេខ​ឡាន​ណា​ចម្លែក រាយ​ការណ៍​តាម​ទូរស័ព្ទ ទៅ​គ្នី​គ្នា​ពួក​គេ​ដើម្បីឲ្យ​តាម​ឃ្លាំ​មើល​អ្នក​ចម្លែក​ដែល​ចូល​ទៅ​ទឹក​ដី រោង​ចក្រ​អារ​ឈើរបស់​ពួកគេ។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​ដាក់​បញ្ជា និង​អោយ​បង្កើត​ឲ្យមាន​គណៈកម្ម​ការ​ទប់​ស្កាត់​បង្ក្រា​បបទ​ល្មើស​ព្រៃ​ឈើ ដោយ​អនុញ្ញាត ឲ្យ​ប្រើ​ឧទ្ធម្ភា​គ​ចក្រ យោ​ធា​២គ្រឿង សម្រាប់​ប្រតិ​បត្តិ​ការ​ តែ​បែរ​​ជា​លោក​ឧកញ៉ា ឌី ឌុក នៅ​តែ​ហ៊ាន​ ធ្វើ​សកម្មភាព​ប្រព្រិត្ត​បទ​ល្មើស​ព្រៃ​ឈើ​ដោយ​បាន​ដំ​ឡើង​ម៉ាស៊ីន​អារ​ឈើខ្នាត​យក្ស អារ​ច្រៀក​ឈើ​ធំៗ​កង​រំ​ពង​ពេញ​ព្រៃ និងដឹក​ជញ្ជូន​ឈើ​ប្រ​ណិត​ ឈើ​លេខ​២ស្ទើរ​ខ្ទេច​ផ្លូវ នៅ​ក្នុង​ស្រុក​ឆែប​ជាប់​ព្រំ​ប្រ​ទល់ ​ស្រុក​ជ័យ​សែន ខេត្តព្រះ​វិហារ​ធ្វើឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅតែ​មើល​ឃើញ រូប​ភាព​​ដដែល​ៗថា បទ​បញ្ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ហាក់​ដូចជាមិន​មាន​ប្រ​សិទ្ធ​ភាព​ល្អ​ចំ​ពោះ ឧក​ញ៉ា​គ្រាក់ៗ​ដែល​ចូល​ចិត្ត​រក​ស៊ី កាប់​​បំផ្លាញ​ព្រៃឈើ ​ប្រព្រិត្តបទ​ល្មើស ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ។​

អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹងថា ជារៀង​រាល់​យប់​ថ្ងៃ គេតែង​ឃើញ​មាន ឡាន​យី​ឌុប​ធំៗ​ រាប់​សិប​គ្រឿង ត្រូវ​បាន​គេ​បញ្ឈរ​ត្រៀប​ត្រា​នៅ​តាម​ផ្លូវ​ក្បែរ​រោង​ចក្រ និង​នៅ​ខាង​ក្នុង រោង​ចក្រ​អារ​ឈើ រង់​ចាំ​ដឹក​ឈើ​ចេញពី​រោង​ចក្រ​ដើម្បី​ទៅ​ផ្គត់​ផ្គង់​តាម​ដេប៉ូ​ដោយ​មាន​មន្ត្រី​ជំនាញ  និង​កង​កម្លាំង​ជួយ​ការពារ​សម្រួល​មធ្យោ​បាយ​យ៉ាង​រលូន​មិន​មាន​ការ​រំ​ខាន ពី​សមត្ថ​កិច្ច​ណា​ឡើយ​​។ អ្នក​យក​ព័ត៌មាន​យើង​បាន​បន្តថា រោងចក្រអារឈើនេះ​គេយកលោក សំអឿន សុវណ្ណ​ ធ្វើ​ជានាយក​ក្រុម​ហ៊ុន។

ហើយ​​បើ​យោង​តាម​ប្រភពពី​ម​​ន្ត្រី​ជំ​នាញក៏​បាន​បង្ហើប​ប្រាប់​ថា រោង​ចក្រ​អារ​ឈើ​ខាង​លើ​នេះ​ជា​​របស់​​លោក​ឧកញ៉ា​ម្នាក់​ដែល​មាន​អំណាច និង​មាន​ទំនាក់​ទំ​នង​ជិត​ស្និទ្ធិ ជា​មួយ​ថ្នាក់​ដឹក​នាំ​ទៀត​ផង ដូច្នេះ​ហើយ​បាន​ជា​គ្មាន​មន្ត្រី​ណា​មួយ​ហ៊ាន​ធ្វើអ្វីនោះទេ ព្រោះ​ខ្លាចបាត់តំណែង។

ជាក់​ស្តែង​និង​ភ្នែក​ក្រុមហ៊ុននេះសព្វថ្ងៃពួកគេព័ទ្ធរបងបាំងជិត មិន​ឲ្យគេមើល​ឃើញ អំ​ពី​ស​កម្ម​ភាព​ កែ​ច្នៃ​ឈើ​របស់​ពួក​គេនោះ​ទេ ចំ​ណែក​នៅតាមព្រៃរបោះ​ជុំវិញ​បរិវេណ​រោង​ចក្រ​អារ​ឈើ មាន​កម្លាំង​សន្តិ​សុខ​ប្រ​ដាប់​ដោយ​អាវុធ និង​វិទ្យុទា​ក់ទង​ដេក​ក្នុង​អង្រឹង​យាម​ប្រចាំ​ការ មិន​ឲ្យ​នរ​ណា​ចេញ​ចូល​ក្រៅ​​ពី​អ្នក​លក់​ឈើនោះទេ។

លោក ជុំ​ពុយ អភិបាល​ស្រុកជ័យ​សែន បានអះអាងថា ក្រុមហ៊ុនកំពុង​ប្រមូលទិញឈើនេះ ឈ្មោះ ក្រុមហ៊ុន​សំអឿន​សុវណ្ណ ជាក្រុមហ៊ុនស្របច្បាប់ ព្រោះគេមានច្បាប់ អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ថ្នាក់​លើ «ក្រុមហ៊ុនគេស្របច្បាប់ យើងមិនអាចធ្វើអ្វីកើតទេក្រុមហ៊ុននេះ បានសាងសង់ រោងចក្រអារឈើ និងប្រមូលទិញឈើ ទើបតែក្នុងរយៈពេល ប្រមាណជាពីរ ឬបីខែប៉ុណ្ណោះ ដោយប្រកាសឲ្យអ្នកភូមិ ស្ម័គ្រចិត្តលក់ឈើ ឲ្យក្រុមហ៊ុន»។

យោងតាមឯកសារ ដែលត្រូវបានផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន​ថ្មីៗនេះ បាន​ឲ្យ​ដឹង​ថា  ក្រ​សួង​ក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចេញលិខិត អនុញ្ញាតលេខ ២៤៣៨ ក.ស.ក ចុះ​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ  ចុះ​កាត់​ប្រ​មូល​ផល អនុផល​ព្រៃឈើ ដើម្បី​បង់ពន្ធ​ជូនរដ្ឋ លើ​ផ្ទៃដីសម្បទាន សង្គមកិច្ចទំហំ ៤៣៣៤,៦១ហិកតារ ស្ថិតនៅស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ដោយយោងលើ លិខិតលេខ ២២១ លល/គអ/ទរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ និងមតិរបស់​រដ្ឋបាលព្រៃឈើ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះប្រមូលផល អនុ​ផល​ព្រៃ​ឈើ ក្នុងដីបម្រុងទុក សម្រាប់កំណើន ប្រជាពលរដ្ឋ។

យោងទៅតាម សៀវភៅរាជកិច្ច ដែលបានចេញផ្សាយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ដែល​ចុះ​ហត្ថ​លេខាដោយ លោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ បាន​សម្រេច​កាត់ដីទំហំ ៤៣៣៤,៦១ហិកតារ នៅស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ ពីគម្របព្រៃឈើ និងពីដីសម្បទានសេដ្ឋកិច្ច ដើម្បីធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូន ប្រជាពលរដ្ឋចំនួន ៧៥៨គ្រួសារ។

ប្រព័ន្ធផ្សព្វផ្សាយដដែល​បានសរសេរថា ទោះយ៉ាងណាលោក សំអឿន សុវណ្ណ ជា​នា​យក​ក្រុម​ហ៊ុន បាន​រា​រាំង​អ្នក​សារព័ត៌មាន ពុំអនុញ្ញាតឲ្យចូល ទៅខាងក្នុងបរិវេណ រោង​ចក្រ​អារ​ឈើ​ ដោយ​លោក​អះអាង​ថា ក្រុមហ៊ុនរបស់លោក បានទទួលសិទ្ធិ ប្រមូលផល អនុ​ផល​ព្រៃ​ឈើ​ ពី​រាជ​រដ្ឋា​ភិបាល ដោយមាន​ចំណារយល់ព្រម ពីនាយករដ្ឋមន្ត្រី និងអាជ្ញាប័ណ្ណ ពីក្រសួងគ្រប់គ្រាន់។ លោកបានថ្លែងថា៖ «ខ្ញុំបានប្រកាស ក្នុងអង្គប្រជុំថ្នាក់ខេត្ត ថ្នាក់ស្រុក ជាមួយអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ថា  ក្រុមហ៊ុនប្រកាសទិញឈើ ពីប្រជាពលរដ្ឋ ដែល​សុខ​ចិត្ត​លក់​ ដោយស្ម័គ្រចិត្ត មិនមានការបង្ខំអ្វីឡើយ (មានន័យថា ក្រុមហ៊ុនជាអ្នកប្រកាស ឲ្យ​ប្រ​ជា​ពល​រដ្ឋ​កាប់ឈើ លក់ឲ្យក្រុមហ៊ុន ជាផ្លូវការជាចំហ) ហើយមិនមាននរណា ចាប់ចងអ្វីទេ ប្រ​សិន​បើ​ដឹកឈើ លក់ឲ្យក្រុមហ៊ុន»។

ក្រុមហ៊ុនរបស់ឧកញ៉ារូបនេះ បានរកស៊ីប្រមូលឈើ ជាច្រើនឆ្នាំណាស់មកហើយ ក៏​ដូច​ជា​ឧក​ញ៉ា​ឈើ​ដុះ​ស្លែ ដទៃៗ​ទៀត​នៅកម្ពុជា នៅក្នុងតំបន់ការពារជាច្រើន ដូចជានៅតំបន់ ដែន​ជម្រក​សត្វ​ព្រៃស្នួល ខេត្តក្រចេះ នៅមណ្ឌលគិរី នៅស្ទឹងត្រែង នៅរតនគិរី ជាដើម និង​នៅ​តំ​បន់​ផ្សេងៗទៀត ដោយមិនញញើត»។

បើតាមព័ត៌មានពីអ្នកកាសែត នៅខេត្តព្រះវិហារ បានប្រាប់មកថា ការពិតក្រុមហ៊ុន សំអឿន សុវណ្ណ ដែលមានឈ្មោះ អឿន ជាមេការធំនោះ គឺមានឧកញ៉ាម្នាក់ឈ្មោះ ឌី ឌុក ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង និង​ជា​ម្ចាស់​ក្រុម​ហ៊ុនផ្ទាល់ ដែល​ឧក​ញ៉ានោះ ល្បីឈ្មោះ​ជា​យូរមក​ហើយ ក្នុង​ការ​រក​ស៊ី​ឈើ​នៅ​ស្រុក​ខ្មែរ ស្ទើរតែរលាយហិនហោច ខ្លោចផ្សារនេះ។

គួរបញ្ជាក់ដែរថា តំបន់ព្រៃព្រះរកា មានផ្ទៃដីទំហំប្រមាណ ៩ម៉ឺន ៨ពាន់ហិកតារ (ជិត ១០​ម៉ឺន​ហិក​តារ) នៅក្នុងភូមិសាស្ត្រ ប្រជុំស្រុកចំនួន៣ មានស្រុកឆែប ស្រុកជាំក្សាន្ត និង​ស្រុក​ត្បែង​មាន​ជ័យ នៃខេត្តព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែល​នៅ​សេស​សល់​ ចុង​ក្រោយ​បង្អស់ បន្ទាប់ពីតំបន់ ព្រៃឡង់ដ៏ធំ ជាប់ភូមិសាស្ត្រ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលត្រូវរងការវិនាស ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជា បាន​ផ្ដល់​ដី​សម្ប​ទាន​សេដ្ឋកិច្ច ជាច្រើនម៉ឺនហិកតា ទៅឱ្យក្រុមហ៊ុនឯកជន វិនិយោគដំណាំ កសិ​ឧស្សា​ហកម្ម  ក្នុង​ប្រទេសកម្ពុជា​រួចមកនោះ ។

ប៉ុន្តៃបច្ចុប្បន្ន តំបន់ព្រៃព្រះរកា ក៏កំពុងទទួលរង ការកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ស្ទើររលាយហិនហោចដែរ ដែលក្នុងមួយថ្ងៃៗ គេឃើញមានម៉ាស៊ីនរ៉ៃ សឹងតែរាប់រយគ្រឿង ត្រូវគេអនុញ្ញាត ឲ្យអារឈើតាប់ ឬឈើដុំ យកទៅលក់នៅតាម សិប្បកម្មឯណេះបន្តិច ឯណោះបន្តិច… តួយ៉ាងដូចជា ម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ  បានប្រកាសយ៉ាងសង្ហា ជាសាធារណៈ ឲ្យប្រជាពលរដ្ឋ កាប់ឈើយកទៅលក់ ឲ្យរោងចក្រអារឈើ របស់ពួកគាត់ សព្វ​ថ្ងៃនេះជាដើម។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ក្រសួងបរិស្ថាន ក៍បានសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលា  ពិគ្រោះយោបល់ ដើម្បីដាក់បញ្ចូល ព្រៃឡង់, ក្រវ៉ាញខាងត្បូង, ព្រះរកា, សៀមប៉ាងខាងលិច និងវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ រួច​អស់​ហើយ​ទៀត​ផង ។

បងប្អូនប្រជាពលរដ្ឋ បាននិយាយថា បើរាជរដ្ឋាភិបាល ក៍ដូចជាគណបក្ស កាន់​អំ​ណាច​ពេល​នេះ មិន​អាចការ​ពារ តំបន់ព្រៃព្រះរកា ឲ្យបានគង់វង្សទៀតនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ សន្លឹក​ឆ្នោត​រាប់​សែន​លាន សម្រាប់ការបោះឆ្នោត ជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០១៧ និង​ការ​បោះ​ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខនេះ។

កម្ពុជាសុវណ្ណភូមិ​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោកឧកញ្ញា ឌីឌុក បាន​ទេព្រោះ​មិន​មាន​លេខ​ទូរស័ព្ទសំរាប់​ធ្វើ​ការ​ទំ​នាក់​ទំនង៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1761ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1703ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2348ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1766ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1826ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1634ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1590ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន2237ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1665ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1724ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      230នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1677នាក់
ខែនេះ    53472នាក់
ឆ្នាំនេះ   270564នាក់
សរុប   57621960នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:10