លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុយគ្មានឆន្ទៈបង្ក្រាបបទល្មើសព្រៃឈើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 10 ឆ្នាំ 2016 វេលាម៉ោង 04:27 នាទី ចំនួនអានៈ 1679

យោង​តាម​សេច​ក្តី​រាយការណ៍​ពី​ភូមិសាស្ត្រ "ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ" ស្ថិត​ក្នុង​ឃុំខ្វាវ ស្រុក​ជី​ក្រែង​ ដែល​​គ្រប់​​គ្រង​ដោយ​ក្រ​សួង​បរិស្ថាន​នោះបាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​តំ​បន់​នេះ​កំ​ពុង​ទទួល​រង​នូវ​ការ​កាប់បំ​ផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល​ពី​សំ​ណាក់​ក្រុម​ឈ្មួញ​ទុច្ចិត តែ​ចំ​​ណែក​មន្ត្រី​បរិ​ស្ថាន​ដែល​មាន​ស្នាក់​ការ​ប្រ​ចាំ​នៅតំ​បន់​នោះ​មិន​មាន​ឆន្ទះ​បង្ក្រាប​ ឬ​ទប់​ស្កាត់​នោះ​ឡើយ ហើយ​ថែម​ទាំង​ដេក​អង្រឹង​រាប់​ក្បាល​ឡាន​ក្បាល​គោយន្ត​កន្ត្រៃយក​លុយ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយ​ទៅ​វិញ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​នៅ​តំបន់ ដែន​ជំ​រក​សត្វ​ព្រៃបឹងពែរ ជា​អ្នក​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើស​កម្មភាព​អារ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ ទាំង​យប់​ទាំងថ្ងៃ ជា​ថ្នូរ​ទៅ និង​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន។​ប្រភពដដែលបាន​បន្ថែមថា ព្រៃ​ឈើ​នៅ​ក្នុង​ ដែនជំរក​សត្វព្រៃ​បឹង​ពែរ មាន​ឈើបេ​ង​ នាងនួន ធ្នង់ ​គគី និងឈើ​ទាល​បាន​រង​​វិនាស​កម្ម មហន្តរាយយ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ក្រុម​ឈ្មួញ ប្រើប្រាស់​ម៉ាស៊ីនរណា​ង៉ោង ជា​ច្រើនគ្រឿង​ អារ​ផ្ដួល​រំ​លំ រួម​ធ្វើ​ការ​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង យក​ទៅ​ដាក់​តាម​រោង​សិប្ប​កម្ម ​នា​នា​នៅ​តំ​បន់​ខាង​លើ​នេះ ដើ​ម្បី​កែ​ឆ្នៃ ជា​គ្រឿង​សង្ហារ​រឹម​ផ្សេងៗ​។

មាន​ការ​អះ​អាង​បន្ថែម​ថា មន្ត្រី​បរិស្ថាន​នៅស្នាក់​ការ ​ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ ដែល​មន្ទីរ​ដាក់​អោយ​ឈរ​ជើង​​ដើម្បី​​ការ​ពារព្រៃឈើតាម​ច្បាប់​របស់​រដ្ឋ​នោះ​ តាម​ពិត​ទៅ​​មិន​បាន​​ចូល​រួម​ទប់​ស្កាត់​នូវ​បទល្មើស​ដែល​កើតពេញ​បន្ទុក​ក្នុង​ដែន​គ្រប់​គ្រង​របស់​ខ្លួន​នោះ​ឡើយ ​ដោយ​មន្ត្រី​បរិស្ថាន​ទាំងនោះ​ចង​អង្រឹង​ដេក​ចាំ​ប្រ​មូល​លុយពី​ក្រុម​ឈ្មួញ​តែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ លោក គង់ សុគន្ធា ប្រធានស្នាក់ការដែនជំរកសត្វ ព្រៃបឹងពែរ មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ​នៅ​​រសៀល​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដោយ​ទូរស័ព្ទទៅលោកជា​ច្រើន​ដងតែ​គ្មាន​អ្នក​ទទួល។

លោក ពៅជុំ អនុប្រធានការិយាល័យរដ្ឋ​បាល​ការពារ និង​អភិរក្សធម្ម​ជាតិ និង​ជានាយក​តំបន់​ដែន​ជំរក​សត្វ​ព្រៃបឹង​ពែរ បាន​ប្រាប់​តាមទូរស័ព្ទនៅ​រសៀល​ថ្ងៃទី១៣​ដដែល​នេះថា លោក​ពិត​ជាមាន​កូន​ចៅ​ឈ្មោះ គង់​សុគន្ធា មែន ហើយ​លោក​បាន​ប្រាប់​ទៀត​ថា ថ្មីៗនេះលោក​ក៏ធ្លាប់​បាន​ចុះ​ទៅ​មើល​ដែរ​ តែមិន​ឃើញ​មាន​បទ​ល្មើស​អី​ទេ បន្ទាប់​ពី​មាន​សារព័ត៌មាន​ខ្លះ​ៗ​បាន​ចុះ​ផ្សាយ។

សកម្មភាព​ដឹក​ឈើ​នៅ​តំបន់ខាង​លើ​នេះ​មិន​មែន​ទើប​តែ​កើត​ឡើង​ថ្មីៗនេះទេ វា​កើត​ឡើង​រាំរៃ​ជា​យូ​ខែ​ឆ្នាំ​ណាស់​ទៅ​ហើយ ដូច្នេះខាង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ខាង​ក្រសួង​បរិស្ថាន​គួរ​តែ​រឹត​បន្តឹង​ផង​ ជៀស​វាន​ខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំធំៗ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1823ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1920ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1808ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន3847ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1643ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1698ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1760ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1808ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន2793ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន2056ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      396នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1843នាក់
ខែនេះ    53638នាក់
ឆ្នាំនេះ   270730នាក់
សរុប   57622126នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:24