សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការលុបឈ្មោះពីមន្រ្តីរាជការ ដែលបាត់បង់អត្ថប្រយោជន៍ជាច្រើន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 11 ឆ្នាំ 2016 វេលាម៉ោង 06:56 នាទី ចំនួនអានៈ 1847

សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការលុបឈ្មោះពីមន្រ្តីរាជការ ដែលបាត់បង់អត្ថប្រយោជន៍ជាច្រើន ខ្ញុំបាទ​ ចេង ដារ៉ាវុធ បម្រើកាងារជាង ៣៦ឆ្នាំ (អតីត)ប្រធានស្តីទីនាយកដ្ឋាន សុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច គឺបន្ទាប់ពីរងភាពអយុត្តិធម៌អំពីការតែងតាំង ហើយរំលោភច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីដកតួនាទីបានជាមានការតវ៉ា ស្រាប់តែចាប់កំហុស លុបឈ្មោះពីមន្រ្តីរាជការ។ ខ្ញុំបាទបានដាក់លិខិតស្នើសុំ ក្រសួងមុខងារសាធារណៈ ដើម្បីផ្តល់យុត្តិធម៌ ប៉ុន្តែជាច្រើនខែគ្មានដំណោះស្រាយចំពោះ បញ្ហាដែលប្រតិកម្មតវ៉ា និងផ្សព្វផ្សាយ គឺផ្តើមចេញពីថ្នាក់ដឹកនាំទទួលបន្ទុក ស្នើសុំតែងតាំងពីប្រធាន ស្តីទីទៅប្រធាននាយកដ្ឋាន ឯកឧត្តម វង សូត រដ្ឋមន្ត្រីក៏ បានឃើញ និងឯកភាពជូនលោក សួង ម៉េងឡុង អត្តនាយករដ្ឋបាល និងហិរញ្ញវត្ថុ (មុខការ) ប៉ុន្តែជំទាស់ ខ្ញុំបា ក៏ប្រតិកម្មអំពីការមិនគោរពចំណាររបស់ថ្នាក់ដឹកនាំ ស្រាប់តែប្រជុំគណៈអចិន្រ្តៃយ៍ គណៈបក្សក្រសួងដើម្បីដកតួនាទី ពីប្រធាននាយកដ្ឋានស្តីទីរុញទៅជាទីប្រឹក្សាក្រសួង។ បន្ទាប់បាត់បង់តួនាទីប្រធានាយកដ្ឋានស្តីទី ក៏ព្យាយាមដោះស្រាយ ជាលក្ខណៈផ្ទៃក្នុង ប៉ុន្តែមិនបានសម្រេចក៏ផ្សព្វផ្សាយអំពីភាពអយុត្តិធម៌និងបក្ខពួក ព្រោះអយុត្តិធម៌បាត់បង់តួនាទី ដែលតស៊ូបម្រើការងារជាង ៣៦ឆ្នំាកន្លងមក។ ចំពោះការចាប់កំហុសនៅត្រង់មាត្រា៣៥ នៃច្បាប់សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ប៉ុន្តែគ្មានដំណើរការតាមនិតិវិធី ត្រង់មាត្រា ៤៩ ដោយច្បាប់តម្រូវអ្នកធ្វើរបាយការណ៍ប្រាប់ទៅ អ្នករាជការជាប់ចោទនូវសិទ្ធិរបស់ខ្លួនគឺទី១សិទ្ធិសុំមើល សំណុំ រឿងផ្ទាល់ខ្លួនទី២ សិទ្ធិសំអាងសាក្សីទី៣សិទ្ធិជ្រើសរើសតំណាងការពារខ្លួននិងទី៤ សិទ្ធិពន្យល់ដោះសារជាលាយល័ក្ខអក្សរឬ ដោយផ្ទាល់មាត់។ ក្រសួងមុខងារសាធារណៈ យោងលិខិតក្រសួងសង្គមកិច្ច ប៉ុន្តែគ្មានសិក្សាស្វែងយល់អំពីការតវ៉ា ដោយសារអយុត្តិធម៌របស់លោក សួង ម៉េងឡុង អត្តនាយក រដ្ឋបាល និងហិរញ្ញវត្ថុ (ជំទាស់មិនព្រមគោរពចំណារថ្នាក់ដឹកនាំ) ។ ដូច្នេះទើបមានការតវ៉ា និងផ្សព្វ​ផ្សាយ​​រកយុត្តិធម៌ស្រាប់តែចាប់កំហុសលុបឈ្មោះពីមន្ត្រីរាជការ គឺអយុត្តិធម៌ ធ្ងន់ធ្ងរខ្លាំងណាស់។ ខ្ញុំបាទ ចេង ដារ៉ាវុធ (អតីត) ប្រធាននាយកដ្ឋានស្តីទីក្រសួងសង្គមកិច្ច គឺ គ្មានកំហុសគណៈបក្ស និងកំហុសវិជ្ជាជីវៈ ប៉ុន្តែក្រសួងសង្គមកិច្ចគឺគ្មានផ្តល់យុត្តិធម៌ សម្រាប់មន្ត្រីរាជការ តស៊ូបប្រើការងារដែលជិតចូលនិវត្ត។ ខ្ញុំបាទ កាលពីថ្ងៃទី០១ ខែមិនាឆ្នាំ២០១៦ ដាក់លិខិតនៅខុទ្ទការល័យវិមានឯករាជស្នើសុំ ជួយផ្តល់យុត្តិធម៌ ឯកឧត្តមនាយកខុទ្ទកាល័យ ប្រគល់ជូនឯកឧត្តម ប៉ាវ ចាន់រ៉ា មេធាវីរដ្ឋាភិបាលសម្របសម្រួលដោះស្រាយ ប៉ុន្តែមិនទាន់បានដោះស្រាយផងគឺ ក្រសួងសង្គមកិច្ចសុំក្រសួងមុខងារសាធារណៈស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី លុបឈ្មោះពី មន្ត្រីរាជការបន្តទៀត។ សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរព មេត្តាផ្តល់យុត្តិធម៌អំពីការដក តួនាទីអនុប្រធាននាយកដ្ឋាន និងការតវ៉ារកយុត្តិធម៌ស្រាប់តែស្នើសុំលុប ឈ្មោះពីមន្ត្រីរាជការ សូមរក្សាក្របខ័ណ្ឌមន្ត្រីរាជការនិងតួនាទីវិញ ខ្ញុំបាទ តស៊ូបម្រើការងារជាង៣៦ឆ្នំា ស្រាប់តែជួបភាពអយុត្តិធម៌ និងបក្ខពួកបាត់បង់អត្ថប្រយោជន៍ និងប្រាក់សោធន៍និវត្តទាំងស្រុង ។

សូមអរគុណ!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1766ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1765ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1714ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1644ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2522ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1559ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1741ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1642ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2567ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1808ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      433នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1880នាក់
ខែនេះ    53675នាក់
ឆ្នាំនេះ   270767នាក់
សរុប   57622163នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:55