បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 06:53 នាទី ចំនួនអានៈ 1808

រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ អ្នក​តាម​ដាន​សង្គម​គេ​សង្កេត​ឃើញ​ថា ប្រ​ព័ន្ធ​ច្បាប់​នៅ​ប្រ​ទេស​កម្ពុជា​ហាក់​ក្រឡាប់​ចាក់​ប្រែប្រួស​មិន​ទៀត​ សប្រែទៅ​ជា​ខ្មៅ ខ្មៅ​ប្រែទៅ​ជាស ខុស​ទៅ​ជាត្រូវ​ ត្រូវ​ទៅ​ជាខុស តែ​បើ​ខុស​ដូច​គ្នា​វិញ បែ​ជាមាន​អ្នក​ជាប់​គុគ និង​អ្នក​រួច​ខ្លួន ដែល​ជាហេតុ​ធ្វើ​អោយ​រាស្ត្រ​ខ្មែរ​មាន​ការ​ខក​ចិត្ត​ហើយ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រ​ព័ន្ធច្បាប់​នាសម័យ​នេះ។

បើ​យើង​ក្រឡេក​​មើល​ចំនុច​១ក្នុង​ចំ​ណោម​ចំ​នុច​ជាច្រើន​របស់​ប្រ​ព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នោះ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា គឺ​មាន​ភាព​អយុត្តិធម៌ដែល​នឹក​ស្មាន​មិន​ដល់​ទាល់​តែសោះ ដូច​ជាករណី​វិវាទរ​​វាង​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ និង​អ្នក​កាសែត​ជាដើម។

បើ​យោង​តាម​សម្តី​របស់នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃម្នាក់​នៅ​ខេត្តសៀមរាប លោក​​បាន​អោយ​ដឹង​ថា ឈើ​ក្រញូង​ជា​​ប្រ​ភេទ​ឈើ​ប្រណិត​ហើយ​កម្រ ត្រូវ​បាន​រដ្ឋ​ហាម​ឃាត់ មិន​អោយ​កាប់​ឬដឹក​ជញ្ជូន​នោះទេ បើ​យោង​តាម​ច្បាប់​នៅ​កម្ពុជា ហើយ​អ្នក​កាប់​បំ​ផ្លាញ​ឈើ​ក្រញូង​ ឬ​អ្នក​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ត្រូវ​ជាប់​ទោស​ឧក្រិដ្ឋ អាច​ដាក់​ព័ន្ធ​នាគារ​ចាប់​ពី ​៣-៥ឆ្នាំ មិន​អាច​ពិន័យ​ជា​ប្រាក់​អោយ​ជន​ល្មើ​ស​រួច​ខ្លួននៅ​ក្រៅ​សំណាញ់ច្បាប់​​បាន​ឡើយ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃទី​១១ ខែគុម្ភៈ ឆ្នាំ២០១៦ អ្នក​កាសែត​៤រូប​ត្រូវ​បាន​សមត្ថកិច្ច​នៅ ​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ ​ឃាត់​ខ្លួន ហើយ​បាន​​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ពី​បទ​កំហែង​យក (ជំរិត​ទាប្រាក់) បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​ថត​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ និង​កន្លែង​ស្តុកឈើ​​ក្រញូងមួយ​កន្លែង​ស្ថិត​​នៅ​ក្នុង​ភូមិ​ទ្រនប់ថ្មី ឃុំ​ទ្រនប់​ថ្មី ស្រុក​ត្រពាំង​ប្រាសាទ ហើយ​អ្នក​កាសែត​ខាង​លើ​បាន​ទទួល​ប្រាក់​បន្តិច​បន្ទួច​ជា​ថ្នូរមិន​ហៅ​សមត្ថកិច្ច​ ឬមន្ត្រី​ជំនាញ​ទៅ​ចាប់​ឈើ​ក្រញូង​ខាង​លើ ទៅ​តាម​​​សំ​ណើរ​ និង​ការ​អង្វ​របស់​ម្ចាស់​ឈើ​ នេះ​បើ​យោង​តាម​ចម្លើង​របស់​អ្នក​កាសែត​មួយរូប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ។

សមត្ថ​កិច្ច​បាន​អោយ​ដឹងថា ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដែល​បាន​ប្តឹង​អ្នក​កាសែត​ពី​បទ ​កំហែង​យក​ ខាង​លើ​មាន​ឈ្មោះថា នូវ សាន ភេទប្រុស អាយុ៤៣ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​កន្លែង​ស្តុក​ឈើ​ក្រញូង​ខាងលើ​ បាន​ចោទថា អ្នក​កាសែត ទាំង​នេះ​បាន​ទៅ​ទា​ប្រាក់​របស់​ពួក​គេ​ចំនួន​ជាង​២លានរៀល ជា​ថ្នូរ​និង​ការ​បិទបាំង​ព័ត៌មាន​មិន​អោយ​បែក​ធ្លាយ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ឈើ​ក្រញូង​ដែល​មាន​ចំនួន​​ ២,៥តោន (ពីរតោន​កន្លះ​) ខាង​លើ​ មិន​មែន​របស់​ដើម​បណ្តឹង​ឈ្មោះ នូវ​សាន តែ​ម្នាក់​ឯង​នោះទេ គឺ​មាន​មេធំនៅ​ពី​ក្រោយ​ខ្នង​ម្នាក់ទៀត​ឈ្មោះលោក រ៉ា។ ប្រភព​បាន​បង្ហើប​បន្ថែម​ថា ឈ្មួញ​២រូប​ដែល​ប្តឹង​អ្នក​កាសែត​ខាង​លើ​នេះ​គេ​មាន​ខ្នង​មាន​ខ្សែ ជាអ្នក​នៅ​ធ្វើ​ការ​ក្បែរលោក ស-ថាវី ចៅ​ហ្វាយ​ខេត្តឧត្តរ​មាន​ជ័យ​ទៀត​ផង​ ហើយ​ពួក​គេ​បាន​រៀប​ចំ​អន្ទាក់​ទុក​ជា​ស្រេច​សម្រាប់​អ្នក​កាសែត​ណាដែល​​ទៅ​រំ​ខាន​ការ​រក​ស៊ី​របស់​ពួកគេ​។​

អ្វី​ដែល​ធ្វើ​អោយ​ប្រ​ជា​ពលរដ្ឋ មន្ត្រី​រាជការមួយចំ​នួន និង​អ្នក​តាម​ដាន​សង្គម​មាន​ការ​ងឿង​ឆ្ងល់នោះគឺ ហេតុអ្វី​សមត្ថកិច្ច ចាប់​តែ​អ្នក​កាសែត ដែល​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ តែ​អ្នក​ដឹក​ឈើ​ក្រញូង​ ឬម្ចាស់​ឈើ​ក្រញូង​ ដែល​ច្បាប់​បាន​កំណត់​ថា មាន​ទោស​ឧក្រិដ្ឋ បែ​ជា​ដោះ​លែង​អោយ​មាន​សេរី​ភាព​ទៅវិញ? ហើយ​ខាង​តុលាការ​ទៀត​សោធន៍ សម្រេច​ឃុំ​ខ្លួន​អ្នក​ទទួល​សំ​ណូក បែជា​មិន​ចាប់​អ្នក​សូក ដែល​មាន​ទោស​ដូច​គ្នា​មួយករណី ហើយ​ថែម​ទាំង​មាន​ទោស​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​មួយករណី​ទៀត។

បើ​យោង​តាម​ការ​សង្កេត​មិន​មែន​មាន​តែ​ខេត្ត​ឧត្តរ​មាន​ជ័យ​ប៉ុណ្ណោះទេ ដែល​អ្នក​កាសែត​តែង​តែត្រូវ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ បាញ់​សម្លាប់​ គំរាម​កំហែង បើក​ឡាន​បុកគៀរ ប្តឹង​អោយ​សមត្ថ​កិច្ច​ចាប់​ចង​ដាក់​គុគ​ច្រវ៉ាក់ ជា​ហូរហែរ ហើយ​ក្រុម​ឈ្មួញ​ទាំង​នោះ​តែង​តែ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​តែរហូត។

កាលពីល្ងាច​​ថ្ងៃទី១៤ ខែគុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ អ្នក​កាសែត​ពីរ​រូប​ម្នាក់​ឈ្មោះ ស៊ីញ-សំលី និង​ម្នាក់​ទៀត​ឈ្មោះ ស-ធុច ត្រូវ​បាន​ចៅ​ក្រម​នៃ​សាលា​ដំ​បូង​ខេត្ត​ឧត្តរមាន​ជ័យ​សម្រេច​ឃុំ​ខ្លួន​ទៅ​តាម​បណ្តឹងរបស់​លោក នូវ-សាន អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរអស់​ជា​ច្រើន​ម៉ោង​​ច្រើន​ថ្ងៃរួច​មក។

ប្រទេស​កម្ពុជា​ ជាប្រទេស​ដែល​កាន់​លិទ្ធិប្រជា​ធិបតេយ្យសេរី​ពហុបក្ស មាន​ព្រះ​មហាក្សត្រ មាន​នាយក​រដ្ឋ​មន្ត្រី មាន​រដ្ឋ​សភា មាន​តុលាការ អាច​និយាយបាន​ថា មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ តែ​អ្វី​ដែល​​ធ្វើ​​អោយរាស្ត្រ​ខ្មែរ​មាន​ការ​​សោក​ស្តាយ​នោះគឺ ខ្វះ​ភាព​យុត្តិធម៌ ខ្វះ​ការ​ពិចារណា​ ខ្វះ​ឧត្តមគតិ ពី​អ្នក​មាន​អំ​ណាច​ ពី​អ្នក​កាន់​ច្បាប់​ ដែល​ជាហេតុ​ធ្វើ​អោយ​រាស្រ្តខ្មែរ​ ខ្វះ​ភាព​កក់​ក្តៅ បាត់​បង់​ជំ​នឿ​ទុក​ចិត្តទៅ​លើ​ថ្នាក់​ដឹក​នាំ និង​អ្នក​កាន់​ច្បាប់​នា​ពេល​បច្ចុប្បន្ន។

ពល​រដ្ឋ​ខ្មែរ​តែង​តែ​សួរ​តៗគ្នាថា តើ​មាន​​ហេតុផល​​អ្វី​ខ្លះ ដែល​ធ្វើ​អោយ​អ្នក​កាន់​ច្បាប់​ និង​មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋា​ភិបាល​ អសកម្ម​ក្នុង​ការ​បង្ក្រាប​បទ​ល្មើសព្រៃឈើ ហើយ​មិន​ឃាត់​ខ្លួន​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះ បើ​ទោះ​ជា​កាល​ពី​ពេល​ថ្មី​ៗនេះ ​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​-សែន ស្រែក​ក្តែងៗថា ˝តើ​មន្ត្រី​ក្រោម​ឱវាទរបស់​លោក យក​ភ្នែក​ទៅ​ណាអស់​ ឬមួយអាហ្នឹង​ និង​គេដែរ?˝។

លោក ស៊ីញ-សំលី និង​លោក ស-ធុច បានទូរស័ព្ទ​ពី​មន្ទីរឃុំ​ឃាំង​ខេត្ត​ឧត្តរមាន​ជ័យផ្តាំផ្ញើ​តាម​អ្នក​យក​ព័ត៌មាន​យើង​ថា ​សុំអោយ​លោកព្រះ​រាជអាជ្ញា និង​លោកចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំ​បូង​ ខេត្តឧត្តរ​មាន​ជ័យ​មេត្តាលើក​លែង​ការចោទ​ប្រកាន់ ហើយ​ដោះ​លែង​ពួក​គាត់​អោយ​មាន​សេរី​ភាព​ឡើង​វិញ ព្រោះ​ពួគគាត់​មិន​បាន​ទៅ​ កំហែង​ទាប្រាក់ (ជំរិត​ទាប្រាក់) ដូច​ការ​ចោទ​ប្រកាន់ របស់​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខាង​លើ​​នោះ​ទេ។ លោ ស៊ិញ-សំលី បាន​បន្ថែម​ទៀត​ថា លោក​យក​លុយ​ពី​ឈ្មួញ​បន្តិច​បន្ទួច​នេះ ព្រោះ​តែ​មនោសញ្ចេតនា​រវាង​ខ្មែរ​ និង​ខ្មែរ​ដូច​គ្នា ដែល​ម្ចាស់​ឈើ​សុំ​កុំ​អោយ​រាយ​ការណ៍​ទៅ​ណាទៀត​ ហើយ​សុំ​អោយ​ពូកគាត់​យក​លុយ​ចាក់​សាំង​ឡានធ្វើ​ដំ​ណើរ​ទៅ​មុខ​ទៀតចុះ តែ​អ្វី​ដែល​លោក​សោក​ស្តាយ​ ក្រុម​អ្នក​រក​ស៊ី​ទាំង​នេះ​មិន​គោរព​សម្តី​ អោយ​លុយ​រួច​ បែ​ជា​ប្តី​ទៅ​សមត្ថកិច្ច​អោយ​ចាប់​ពួក​លោក​ទៅវិញ។

ប្រជា​ពលរដ្ឋ​អ្នក​លេង​បណ្តាញសង្គមហ្វេស​ប៊ុគដែល​បាន​អាន​សាច់​រឿង​ខាងលើ​បាន​ និយាយថា តុលាការ​គួរ​តែដោះ​លែង​អ្នក​កាសែត​ទាំង​២រូប​ខាង​លើ​អោយ​មាន​សេរី​ភាព​ឡើង​វិញ និង​ប្រគល់​វង្វាន់​លើក​ទឹក​ចិត្ត ហើយ​ចាត់​ការ​ទៅ​លើ​ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខាង​លើ​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​បើ​គ្មាន​អ្នក​កា​សែត​ខាង​លើ​នេះទេ តុលាការ​ក៏មិន​អាច​វែក​មុខ​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខាង​លើ​នេះដែរ។

សូម​ថ្នាក់ដឹក​នាំ​ លោកព្រះរាជអាជ្ញា និង​លោកចៅក្រមសាលាដំ​បូង​ខេត្តឧត្តរមានជ័យ មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​កម្ពុជា ចុច​មើល​វី​ដេអូខាងលើ ហើយ​ធ្វើ​ការ​ពិចារណា​ថា តើ​សកម្ម​ភាព​ក្នុង​ខ្សែអាត់​វី​ដេអូខាងលើ ជា​ការកំហែង​យក (ជំរិតទាប្រាក់) ដែរឬទេ? កុំ​ភ្លេច​ជួចែក​រំលែក (share) បន្ត និង​លាច ឬខាំមិន ដើម្បី​ជា​ការ​ស្ទង់​មតិ ចំ​ពោះ​រឿង​រាវ​ខាង​លើនេះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1803ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1683ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1742ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន2056ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1741ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1818ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1845ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1913ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1760ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1570ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:09