លោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវបានអ្នកយកព័ត៌មានយើងនៅស្រុកអន្លង់វែង រាយការណ៍កាលពីយប់ថ្ងៃទី១៣ឈានចូលទី១៤ ខែមិនា ឆ្នាំ២០១៧នេះថា បានប្រើរថយន្តយីឌុប១គ្រឿង និងរថយន្តខ្នាតយក្សប្រភេទកាច់ក ២គ្រឿងទៀត ដឹកឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង និងក្រុងសំរោង ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ដោយមិនមានសមត្ថកិច្ចណាម្នាក់ចេញមុខត្រួតពិនិត្យច្បាប់លំលាប់ ឬទម្ងន់ផ្ទុកនោះទេ។
នៅព្រឹកម៉ោង១០និង១៤នាទី ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះលោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យបានប្រាប់កម្ពុជសុវណ្ណភូមិតាមទូរស័ព្ទដៃថា លោកបច្ចុប្បនេះឈប់រកស៊ីដឹកឈើហើយ ឈើដែលដឹកយប់មិញក្មេងៗទេដែលជាអ្នកធ្វើការ ហើយលោកមិនមានក្រុមហ៊ុនដីសម្បទាន ឬក្រុមហ៊ុនដឹកឈើអីនោះទេ បើមានក្រុមហ៊ុនដូចគេដូចឯង ច្បាស់ជាក្លាយជាឧកញ្ញា មហាសេដ្ឋី ឬអ្នកមានយូរហើយ។
ប្រភពពីសមត្ថកិច្ចតាមដងផ្លូវបានអោយដឹងថា រថយន្តដឹកឈើ៣គ្រឿងខាងលើនេះ អ្នករត់ការបង់លុយអោយសមត្ថកិច្ចពាក់ព័ន្ទតាមដងផ្លូវគឺឈ្មោះ ដូច ភេទប្រុសអាយុប្រហែលជា២០ឆ្នាំ ជាកូនប្រុសរបស់លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី នេះតែម្តង។
នៅព្រឹកថ្ងៃទី១៤ដដែលនេះ កម្ពុជាសុវណ្ណភូមិ មិនអាចសុំការពន្យល់ពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារដែលទើបឡើងកាន់តំណែងថ្មី ជំនួសលោក អ៊ិត-ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារចាស់បាននោះ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង។
រីឯលោក ឃុន-ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង ក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទរបស់ជាប់រវល់រហូត ខលមិនចូល។
លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យបានប្រាប់តាមទូរស័ព្ទនៅម៉ោង១២និង៣២នាទី ថ្ងៃទី១៤នេះថា លោក មិនដែលមានជំនួយការឈ្មោះ ថៃ-គឹមហេង នោះទេ រួចបិតទូរស័ព្ទបាត់។
បើទោះជាលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យបដិសេធថា លោកមិនមានជំនួយការឈ្មោះ ថៃ-គឹមហេង នេះក៏ដោយពលរដ្ឋ មន្រ្តីរាជការមួយចំនួនបានអះអាងថា លោកថៃគឹមហេង គឺជាជំនួយការរបស់លោកសថាវីពិតមែន ហើយថែមទាំងជាប្រធានអង្ករក្សរបស់លោក សថាវី ទៀតផង។
ពលរដ្ឋនៅខេត្តឧត្តរមានជ័យ មានការសង្ស័យថា លោក ថៃគឹមហេង អាចជាកូនអុកមួយរបស់លោកសថាវី ក្នុងការរកចំណូលខ្មៅជូនលោក សថាវី ទៀតផង?
ប្រពភពីមន្ត្រីរាជការម្នាក់នៅខេត្តឧត្តរមានជ័យបានលួចបង្ហើបថា តាំងពីលោក ស-ថាវី ឡើងធ្វើជាចៅហ្វាយខេត្តឧត្តរមានជ័យមក លោក ថៃ-គឹមហេង រកស៊ីមានបានដូរឡានចាស់ឡើងឡានឡិចស៊ីស៤៧០ ឯលោក ដូច កូនប្រុសរបស់លោកឡើងឡានហៃលេនដឺ មានលុយចាយគ្រឹគៗគ្រាក់ ដោយសារបានបារមីរបស់លោកអភិបាលខេត្តឧត្តរមានជ័យលោក ស-ថាវី។
សូមលោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ មន្ទីរសាធារណការណ៍ និងដឹកជញ្ជូនទាំង៣ខេត្តនេះមេត្តា ជួយត្រួតពិនិត្យរឹតបន្តឹង ក្រុមរថយន្តយក្សដឹកឈើយប់ៗទាំងនេះផង ព្រោះបើមិនដូច្នេះទេ ព្រៃឈើក៏រលាយ ផ្លូវថ្នល់ក៏រលាយអស់ តែមិនមានថវិការចូលរដ្ឋ ដែលជាហេតុបណ្តាលអោយសម្តេច ហ៊ុន-សែន ទៅខ្ចីលុយបរទេសមកជួសជុលផ្លូវថ្នល់ ឬដាំដើមឈើសាឡើងវិញជាក់ជាមិនខាន៕ ដោយ៖ ផ្លុង-រ៉េត






នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
| ថ្ងៃនេះ | 344 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1791 | នាក់ |
| ខែនេះ | 53586 | នាក់ |
| ឆ្នាំនេះ | 270678 | នាក់ |
| សរុប | 57622074 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:53 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

