ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរបួស និងគោ១ក្បាលបានងាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 12:38 នាទី ចំនួនអានៈ 1635

មាន​សេចក្ដីរាយការណ៍​ពី​ក្រុម​សមត្ថ​កិច្ច​មក​ថា មានមនុស្ស​ចំនួន៤នាក់បានស្លាប់​បាត់បង់​ជីវិត​ ឯ២នាក់​ទៀត​រង​របួស និងសត្វគោ១ក្បាលបានងាប់ ក្នុងហេតុការណ៍ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ។

ករណីទី០១-នៅម៉ោង៧និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៧ ត្រង់ណុច ខ្នារង្វាសចាស់ ភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជនរងគ្រោះ ឈ្មោះ គយ ដានី ហៅអ៊ុល ភេទស្រី អាយុ៣២ឆ្នាំ ជាស្ត្រី មេម៉ាយកូន២ រស់នៅភូមិ កើតហេតុខាងលើ បានដើរទៅឆ្លុះកង្កែប ហើយត្រូវរន្ទះបាញ់ ស្លាប់​នៅ​វាលស្រែតែម្ដង។

ករណីទី០២-នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨​ដដែល កើតឡើង នៅភូមិបុស្សក្រឡ ឃុំគោកដូង (ក្នុងចំការដំឡូង) ជនរងគ្រោះឈ្មោះ មូវ ឈី ភេទប្រុស អាយុ២៩ នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ស្លាប់​ដោយ​រន្ទះ​បាញ់។

ករណីទី០៣-នៅម៉ោង ៥:៣០នាទីល្ងាច នៅចំណុច មុខវត្តដំរីសែនជ័យ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលអោយ មនុស្សស្លាប់ ១នាក់ របួសស្រាល​ក្មេងស្រីម្នាក់​អាយុ១៣ឆ្នាំ និងសត្វគោ១ក្បាលងាប់ ហើយជនរងគ្រោះ​ឈ្មោះ វ៉ង អ៊ុំ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មុនពេល កើតហេតុ ជនរងគ្រោះ បានដើរ ដឹកគោមកពីស្រែ មក​ដល់​ចំ​ណុច​មុខ​ផ្ទះរន្ទះ​បាញ់ចំជនរងគ្រោះ និងសត្វគោតែម្ដង ក្រុមគ្រួសារបានព្យាយាម ដឹកជនរគ្រោះយក ទៅមន្ទី​ពេទ្យ​ដើម្បីជួយសង្គ្រោះ  តែជនរងគ្រោះបានស្លាប់តាមផ្លូវបាត់​ទៅ​ហើយ ដូច្នេះ​គ្រួសារក៏ដឹកសាកសព ត្រ​ឡប់​យក​សព្វ​មកផ្ទះវិញធ្វើបុណ្យតាមប្រពៃណី​ខ្មែរ។

ករណីទី០៤-នៅ​ម៉ោង៥និង៣០នាទីល្ងាច នៅក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី មានករណី ខ្យល់កន្ត្រាក់ បណ្ដាលអោយ រលំផ្ទះ១ខ្នង ស្លាប់មនុស្ស១នាក់ រងរបួសបាក់ដៃ១នាក់។ ជនរងគ្រោះឈ្មោះ កួន ដាក់ ភេទប្រុសអាយុ៤០ ឆ្នាំស្លាប់ ប្រពន្ធឈ្មោះ ឈឹម ណាម រងរបួស បាក់ដៃ មាន​កូន​៥​នាក់​ស្រី​២​ប្រុស​៣​នាក់ ដែលរស់នៅ ភូមិកើតហេតុខាងលើ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1611ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន2116ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2456ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1790ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2442ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1786ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1679ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1661ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1794ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន3152ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:10